ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី22.04.2017 ម៉ោង00:30នាទី រំលងអាធ្រាត្រ នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៥-១៩៦ ស្ថិតនៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីឆេះរថយន្ត01គ្រឿង👉ម៉ាកកាមរីបាឡែនពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នុំពេញ.2H.1089 ដែលគេមិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរ និងពុំមានអ្នករងគ្រោះទេ។
តាមសាក្សីប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្តមូយគ្រឿង បើកបរពីទិសខាងលិចទៅទិសខាងកើត ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តក៍បានឆេះសន្ធោសន្ធៅ ហើយអ្នកបើកបរបានទុករថយន្តចោល រត់គេចខ្លួនបាត់ ពេលនេះប៉ូលីសកំពុងស្រាវជ្រាវ៕