ខេត្តក្រចេះ៖ ដើម្បីលើកកំពស់ជីវភាពប្រជាពលរដ្ឋ សំរួលដល់ការធ្វើចរាចរណ៏ និងដឹកជញ្ជូនកសិផល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ ក្រសួងអភិវឌ្ឈន៏ជនបទ បានបើកការដ្ឋានធ្វើផ្លូវលំមួយខ្សែ ចាប់ពីផ្លូវបំបែកចូលក្រុមហ៊ុនចិន ទៅដល់ចុងភូមិប៉ផ្នែ ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានប្រវែង៨គីឡូម៉ែត្រ ហើយចាប់ផ្តើមការដ្ឋានតាំងពីខែមិនាមក៕