ខេត្តរតនគីរី៖ ថ្ងៃ07.04.17 វេលា ម៉ោង12និង34នាទី កំលាំងអធិការក្រុងបានលុង ខេត្តរតនគីរី ដែលដឹកនាំដោយលោក អ៊ុន លីដេត អភិបាលរងក្រុង បានចុះបង្ក្រាបបទល្មើស ព្រៃឈើក្នុងដីឡូ១កន្លែង ក្រោមការដឹកនាំសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ហាក់ ហ៊ាន់ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ដែលមានម្ចាស់ផ្ទះឈ្មោះខៀវ ផលិត អាយុ50ឆ្នាំ។
ក្នុងប្រតិបត្តការខាងលើ សមត្ថកិច្ចរឹបអូសបាន ឈើប្រណិតប្រភេទធ្នង់ ចំនួន 702ដុំស្មើនឹង7,028មែត្រគូប
ឈើបេងចំនួន36ដុំទម្ងន់556Kg ស្មើ0,411មែត្រគូបសរុបទាំងអស់ចំនួន738ដុំ ទម្ងន់10044Kgស្មើ7,440មែត្រគូប។