ក្រចេះ ៖ នៅថ្ងៃទី 24.03.2017 វេលាម៉ោង14.00នាទីល្ងាច
អគ្គីភយ័បានលេបត្របាក់ ឃ្លាំងស្តុបគ្រឿងសំណង់និងគ្រឿងភេសជ្ជះគ្រប់មុខ នៅភូមិ ស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ដែលមានម្ចាស់ឈ្មោះ ប៉ុន សំបូរ អាយុ33ឆ្នាំ(ប្តី) ប្រពន្ធឈ្មោះ សែម សុគន្ធា អាយុ29ឆ្នាំ។
មូលហេតុដែលបណ្តាលអោយមានអគ្គីភ័យកើតឡើង ដោយសារជាងផ្សាដំបូលដែកជ្រុះផ្កាភ្លើងមកលើដំបូល ទើបបណ្តាលអោយមានភ្លើងឆេះតែម្តង។
តាមប្រភពពីម្ចាស់ផ្ទះបានឲ្យដឹងថា សរុបជាទឹកប្រាក់ដែលខូចខាតអស់ចំនួនជាង15ម៉ឺនដុល្លារ
ក្នុងនោះដែរ រថយន្តពន្លត់អគ្គីភ័យរបស់ ស្នងការខេត្តចំនួន 03 គ្រឿង ចេញមកជួយអន្តរាគមន៍អស់ទឹកចំនួន12រថយន្ត៕





