នៅព្រឹកថ្ងៃទី១៨/៣/១៧ វេលាម៉ោង១០.៣០នាទី កំលាំងជំនាញអន្តោប្រវេសន៍បានឃាត់ខ្លួនជនជាតិយួនចំន០៧នាក់ ពីបទលួចឆ្លងដែនចូលមកកាប់ឈើដោយខុសច្បាប់ ក្នុងភូមិសាស្ត្រព្រៃឈើ ក្នុងតំបន់ព្រំប្រទល់ចំនួនបីស្រុក គឺស្រុកអូរយ៉ាដាវ អណ្តូងមាស បកែវ ស្ថិតក្នុងនិយាមការ 0753391,1528689។
កំលាំងជំនាញ បានចុះធ្វើការត្រួពិនិត្យកម្មករបរទេស នៅតាមក្រុមហ៊ុន បន្ទាប់មកបានទទួលព័ត៏មានពីប្រជាពលរដ្ឋថា នៅព្រៃក្បែរនេះមានជនជាតិយួនជាច្រើននាក់ កំពុងកាប់អារឈើនៅទីនោះ។
ជាក់ស្តែងពេលចុះទៅដល់ ជនជាតិយួន មួយចំនួនបានរត់គេចខ្លួន បន្សល់ទុក សំភារ:សំរាប់បម្រើឲ្យការកាប់ឈើ ជាច្រើននៅក្នុងព្រៃនោះ។ ឃាត់ខ្លួនជាក់ស្តែងចំនួន០៧នាក់(ប្រុស) ដកហូតម៉ាស៊ីនកាត់ឈើចំនួន០៥គ្រឿង។
ត្រាក់ទ័រអូសឈើចំនួន០៣គ្រឿង នៅក្នុងព្រៃតៃកុងរត់គេចខ្លួន មិនអាចយកមកបាន និងសំភារ:ជាច្រើនទៀត។ បច្ចុប្បន្នកំពុងនាំខ្លនមកកាន់ ស្នងការដ្ឋានដើម្បីបន្តនីតិវិធី៕
ចាប់ជនជាតិយួន៧នាក់ ចូលដីខ្មែរ លួចកាប់ឈើបញ្ជូន ទៅខេត្ត
Filed in: ព័ត៌មានជាតិ