ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជា​ពល​រដ្ខ​ ប្រទះឃើ​ញ ​ឈើសុ​ក្រម ​ប្រមាណ​277​ដើម ​នៅក្នុងតំ​បន់​សហ​គមន៍​ ប្រាសា​ទព្រៃ​ទឹក​ខ្មៅ ​សមត្ថ​កិច្ច​ ឆ្លើយ​យក​រួច​ខ្លួន​

ខេត្ត​ក្រចេះ ​៖ ​សេចក្តី​រាយកា​រណ៍ពី​ប្រជាព​លរដ្ឋ​បាន​អោយដឹ​ងថា​  មាន​ឈើអា​ររាង​បួនជ្រុ​ងទ្រ​វែង​ប្រភេទ​សុក្រ​ម ​ជាច្រើ​នរយ​កំណា​ត់ ត្រូ​វបាន​ពួក​គាត់​ប្រទះឃើ​ញ ​នៅក្នុ​ងតំប​ន់សហ​គមន៍​ ប្រាសា​ទព្រៃទឹ​កខ្មៅ​ ចំនុ​ចត្រពាំ​ងថ្វា​ង ​ភូមិ​ទន្សោង​ធ្លាក់​ ឃុំ​កំពង់​ចាម​ ស្រុក​ សំបូ​រ ខេត្ត ​ក្រចេះ​ កាល​ពីថ្ងៃ​ទី1​2 ខែ ​មិនា​ ឆ្នាំ ​201​7​ហើយ​បាន​រាយ​ការ​ណ៍ទៅម​ន្ទីប​រិស្ថាន​ ប៉ុន្តែ​ខាងម​ន្ត្រីជំ​នាញ​បរិ​ស្ថាន​បាន​ឆ្លើយត​បថា​ មិន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​សម​ត្ថកិច្ច​បរិស្ថា​នទេ​ វា​ជាដែន​គ្រប់គ្រ​ង​របស់ស​ហគ​មន៍​ ពិសេ​សគឺ​ស្ថិ​តក្រោម​កា​រគ្រប់​គ្រ​ងរបស់​រដ្ឋបា​លព្រៃ​ឈើ ​។

ប្រជាព​ល​រដ្ឋ​បាន​រាយ​ការណ៍​បន្ត​ទៅរ​ដ្ឋបា​លព្រៃ​ឈើ ​ខាង​រដ្ឋបា​លព្រៃឈើ​បាននិ​យាយថា​ ​ឈើនោះ​កាប់ចេ​ញពី​ព្រៃ​ឡង់​ មិន​មែន​កាប់​ក្នុង​ព្រៃស​ហគម​ន៍ប្រាសា​ទព្រៃ​ទឹកខ្មៅ​ឡើយ​ ហើយ​ក្រុម​លោក​មិន​ហ៊ា​នចា​ប់ទេ​ ព្រោះហួ​ស​សមត្ថភាព។

ទន្ទឹមនិ​ងសេច​ក្តីរាយ​ការណ៍​ខាង​លើ ​អាជ្ញា​ធរ​មូល​ដ្ឋាន​បាន​​ឲ្យដឹ​ងថា​ គំន​រឈើទាំ​ងនោះ​ មាន​រហូត​ដល់​ទៅ2​77​ដើម​ មាន​មុ​ខកា​ត់តូ​ចធំ​ ប្រវែ​ង2​-​3​ម៉ែត្រ​ ដាក់​រាយ​ប៉ាយ​កណ្តាល​ព្រៃស​ហគម​ន៍ព្រៃ​ប្រាសាទ​ទឹក​ខ្មៅ ​ហើយ​ត្រូវ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​លោក​ ទាវ​ អូន​ ​ប្រធាន​សហ​គមន៍​ និង​មាន​បក្ស​ពួក​ពីរ​នាក់​ក្នុង​នោះ មាន​លោក​ កុយ​ រី​ និង​ លោក​ នន់​ នឿន ​អតី​តប្រធាន​សហគមន៍​តែម្ត​ង​ ដែ​ល​បាន​ប្រព្រិត្ត​បទល្មើ​សខា​ងលើ​នេះ។​

​ក្រុម​សហគមន៍​មូ​លដ្ឋា​នបា​នរា​យ​ការ​ណ៍​ បញ្ហា​ប​ទល្មើ​ស​ព្រៃ​ឈើទ្រ​ង់ទ្រា​យ​ធំនោះ​ទៅ ម​ន្រ្តីជំ​នាញ​ប​រិស្ថា​ន​ តែម​ន្រ្តីបរិ​ស្ថា​នថា​ មិ​នស្ថិ​តក្រោម​សម​ត្ថកិច្ច​ពួ​កគេឡើយ​ ក្នុង​នោះ​អាជ្ញាធ​រមូល​ដ្ឋាន​បាន​បញ្ជាក់ប​ន្ថែម​ថា​ បើមិន​មែន​ដែន​សមត្ថ​កិច្ច​ក៏​មិន​មែន​ចុះ ចឹ​ងហេ​តុអី​ បាន​ជាមា​នឡា​នយី​ឌុ​បធុ​នយ​ក្ស ​ចូល​មក​ដឹក​ឈើនៅ​ទីនោះ​បា​ន ​ឬ ​មួយ​ឡាន​យីឌុប​នោះ​ ចេះ​សីល​បំបាំ​ងកា​យ​ ពេ​ល​ចូលតាម​ផ្លូវ​មក​ដល់​មុខ​ ​មន្រ្តី​ប្រចាំកា​រនៅ​តាម​ស្នាក់​កា​រចំនុច​កំពោ​តគយ​ ផ្លូ​វបំបែក​ក្រុម​ហ៊ុន​ ឈុន​ហុង​ និង​ ក្រុម​ហ៊ុន​កូរ៉េ​ ​ ឬមួ​យក៏​មន្រ្តីប​រិស្ថាន​ទទួល​បាន​លាភ​សក្ការៈពី​គេ ​ឆ្លើយ​យក​រួច​តែខ្លួន​មួយគ្រា​សិន​ ឆ្លើយ​ហើយ​ដើរ​ចេញ​ ប្រកែ​កថាគ្មា​នសមត្ថ​ភាព​បង្រ្កាប​ដូច្នោះទៅ​វិញ។​

​​ អាជ្ញា​ធរ​មូល​ដ្ឋាន​ បាន​ត្រឹម​អស់​សង្ឃឹម​ ជា​មួយនិ​ងម​ន្រ្តីជំ​នាញ​ ដោយ​ពោលពា​ក្យថា​ ​មិន​ចាំបា​ច់ការ​ពារ​អភិ​រក្សអីប​ន្តទៀ​តទេ​ ទុ​កវាឲ្យរ​លាយអ​ស់តែម្ត​ងទៅ ​ព្រោះអ្ន​កភូមិ​ខំធ្វើ​ការ​ស្ម័គ្រចិ​ត្ត ​ចំណាយ​ទាំង​កម្លាំង​កាយ​ ចិ​ត្ត ថវិកាផ្ទា​ល់ខ្លួ​ន ដើម្បី​ចុះល្បា​ត និ​ងការពា​រ ​ពេល​ជួប​រាយ​ការណ៍​ទៅជំ​នាញ​ គ្មាន​អ្នកណា​អើ​ពើ ​បែជា​នាំគ្នាឆ្លើ​យ​ទម្លាក់​ទៅវិ​ញទៅ​មក​ មិន​មាន​ការ​ទទួល​ខុសត្រូ​វ ​ជា​ពិសេស​ប្រធាន​សហគម​ន៍ខ្លួន​ឯង​ ជាអ្ន​កប្រព្រិត្តបទល្មើស​តែម្តង​។

ចំណែក​លោក​ ឆាយ​ ដួង​សាវុ​ធ​ ប្រធាន​មន្ទី​បរិស្ថាន​ខេត្តក្រ​ចេះ ​បានឆ្លើ​យនិង​បណ្តាញព័​តមា​នក្នុ​ងស្រុ​កថា​ ព័ត៌មា​ននៃ​ការ​ស្តុកឈើ​ខាង​លើ ​លោកបា​នដឹ​ង​យូ​រ​ដែរ​ ដោយ​ក្រុម​សហគម​ន៍រាយ​កាណ៍​ ហើយ​ឥឡូវ​ ​លោក​បាន​ចាត់​កម្លាំង​ត្រៀម​ចាំស្ទា​ក់ចាប់​រួច​ហើយ។

​ ក្រុម​សកម្ម​ជន​បណ្តាញ​ព្រៃឡ​ង់ ​បានលើ​កឡើ​ងថា ​ឈើទាំ​ង2​7​7ដើម ត្រូវ​បានក្រុ​មឡាន​យីឌុ​បដែល​មាន​បិទស្លា​កស​ម្គាល់រូ​ប​សត្វ​មុខ​កាប៊ិន​ ពាក់​ស្លាក​លេខភ្នំ​ពេ​ញ3​C-3003​ ក្បាលស​ ​ទៅលើក​ដឹក​អស់​ពាក់ក​ណ្តាល​ហើយ បាន​បើក​ចេញពីព្រៃស​ហគម​ន៍ប្រាសាទ​ទឹក​ខ្មៅ មក​សម្ងំនៅ​ចំ​នុចជុ​ប​ តាម​ផ្លូវ​លំ​ក្រុម​ហ៊ុន​កូរ៉េ ​ជិត​ដល់​ចំនុច​ស្នាក់​ការ​កំពត​គយ​ ដែល​មាន​មន្រ្តីប​រិស្ថាន​នៅយា​មប្រចាំកា​រ​ ចឹង​ពួកគា​ត់​រ​ង់​ចាំមើ​លថា​ ​តើម​ន្រ្តី​ជំនាញ​ អាច​ចាប់​ឡាន​ដឹក​ឈើ​ពេញឡា​ន​យីឌុ​បនោះ​បាន​ឬអ​ត់​ រីឯ​ឈើដែ​លនៅ​សេស​សល់​គឺ ​មាន​ឡាន​មួយ​គ្រឿង​ផ្សេង​ទៀត​ កំពុ​ងលើ​កដាក់​ឡាន​ បំ​រុ​ងដឹក​ចេញឲ្យ​អស់​តែម្ត​ង ហើយដល់ពេលនោះគឺនាះគ្នាចាប់ខ្យល់តែម្តង​៕

IMG-20170314-WA0044IMG-20170314-WA0045IMG-20170314-WA0044

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.