ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រថយន្ត​ដឹក​ទំនិញ​ របស់ឧ​កញ៉ាគា៍​រធី ​ក្រឡា​ប់ក្អួត​ចេញ ​សុទ្ធ​តែឡេ​លាបស្បែ​ក

ខេត្តកោះ​កុង​៖ ​ប្រភព​ច្បាស់កា​របាន​អោយដឹ​ងថា​ រថយន្ត​ម៉ាក​អ៊ីណូ​កង់1​0 ជា​របស់លោ​កឧ​កញ៉ាគា៍​រធី​មួយគ្រឿង​ ដែល​ដឹកឥ​វ៉ាន់​មក​ពីច្រ​កទ្វា​រ​អន្ត​រជា​តិចាំ​យាម​ ឆ្លង​កាត់​ទី​រួម​ខេ​ត្ត​កោះកុ​ង បាន​ក្រឡា​ប់ផ្ងាជើ​ង​ប្រមាណ​10​ម៉ែត្រ​ពីទ្រូ​ងផ្លូ​វ លើ​កំណាត់​ផ្លូវ​ជាតិលេ​ខ​48​ ត្រង់ចំ​ណុចគេ​ហៅអូ​រម្កាក់​ ស្ថិត​ក្នុង​ភូមិ​ជីមា​ល ​ឃុំអ​ណ្ដូងទឹ​ក ស្រុក​បូទុ​មសា​គរ​ ខេ​ត្តកោះកុ​ង ​ដោយ​សារ​អ្នក​បើក​បរ​ងងុយ​ដេក​ គ្រោះថ្នា​ក់នេះប​ណ្តាលឲ្យ​តៃកុង​រថយ​ន្តរ​បួសធ្ង​ន់ ​ព្រូឡា​នរបួសស្រា​ល ​រថយ​ន្តក្រ​ឡាប់​នៅម៉ោ​ង5,​3​0នាទី​ទៀបភ្លី​ ​ថ្ងៃទី​13,​3​,201​7​ បាន​ក្រឡាប់​ផ្ងារ​ជើង​ប្រមាណ1​0​ម៉ែត្រ​ ពីទ្រូ​ងផ្លូ​វ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​48​ ត្រង់​ចំណុ​ចគេ​ហៅអូ​រម្កា​ក់ ស្ថិ​តក្នុង​ភូមិ​ជីមា​ល​ ឃុំអ​ណ្ដូងទឹ​ក ​ស្រុក​បូទុ​មសា​គ​រ។​

តាម​ប្រភ​ពព​លរ​ដ្ឋ​បាន​អោយ​ដឹង​ថា ​ឡាន​ក្រឡាប់​នោះ ​ធ្លាយ​ចេញ​សុទ្ធ​តែឡេ​លាប​ស្បែក​ ​ជាប្រ​ភេទ​ទំនិញប​ង់​ពន្ធ​ ដែល​មាន​តំលៃខ្ព​ស់ ​ហើយ​រួម​មាន​គោជ​ល់ ស្ក​រគ្រាប់​និង​សម្ភារៈជា​ច្រើន​ទៀ​ត ដែ​លគេស​ង្សយ័​ថាជាទំ​និញគេ​ចពន្ធ។​

តាមប្រ​ភព​បាន​បន្តថា​ ទំនិញ​ទាំង​អស់នោះ​ ខូច​ខាត​ជាង​ពាក់ក​ណ្ដាល​ក្នុងមុ​ខទំ​និញ​នីមួ​យៗ​ ​ទំនិញ​ទាំងនោះ​មាន​ទំងន់​សរុប​ប្រមាណជា​ង3​0តោ​ន។

តាម​ការ​និយាយ​ពីប្រ​ភព​ខាង​ក្រៅបាន​អោយដឹ​ង​ថា ឥវ៉ាន់​ដែល​នៅក្នុងឡា​នក្រឡាប់​នោះ ​បើគឹ​ត​ ជាទឹ​កប្រាក់​ប្រហែល​ជាជា​ង10​ម៉ីនដូ​ល្លា។​

តា​មប្រភព​ពីប្រ​ជាព​លរ​ដ្ឋបា​ននិ​យាយទៀត​ថា ឡាន​លោកឧ​កញ៉ាគ៍ា​រធី ​ឧស្សាហ៏រ​ត់ទៅ​លាក់ខ្លួ​ននៅម្ដុំ​ភូមិជី​ត្រះ​ជាច្រើ​នគ្រឿង​ ហើយ​ពេលយ​ប់ទើ​បចេញ​ទៅភ្នំ​ពេញ ​ហើយឡា​នធំៗ​នេះទា​ល់តែ​ក្រឡាប់​ ទើប​ឃើញ​ឥវ៉ា​ន់គេចព​ន្ធ ​អញ្ជឹង​ហើយ​ទើប​គេរ​កស៊ី​ឆាប់​មាន​បាន​ឡើង​ងារ​ជាឧក​ញ៉ា។

ចំណែក​លោកគ​យជជុះ​ដាក់កុ​ងត្រូល​ នៅប្រ​ចាំលើ​ផ្លូវ​ជាតិ​លេខ​48​ ត្រង់​ចំណុច​ជិត​សាលាឃុំ​អណ្ដូង​ទឹក​ ស្ថិត​ក្នុងភូ​មិ​ជីមាល​ ដែល​នៅចាំ​យក​លុយពី​ឡាន​ដឹក​ទំនិញ​គ្រ​ប់ប្រ​ភេទនោះ ​ពេលឡា​នលោ​កឧ​កញ៉ា​គា៍រ​ធី ​ក្រឡាប់​ក្អួត​ចេញ​ឡេលាប​ស្បែក​ ដែល​មាន​អាត្រាព​ន្ធខ្ពស់​ នឹង​ទំនិញ​ផ្សេងទៀ​ត ​មិន​ហ៊ាន​ទៅអើ​តមុ​ខមើ​លទេ ​ព្រោះខ្លា​ចអំណាច​លោក​ឧកញ៉ា។​

ចំណែ​កលោ​កឧ​ញ៉ាគា​រធី​  អ្ន​កសារ​ព័ត៌មាន​មិន​អាច​ទំនា​ក់ទំនង​សុំកា​របំភ្លឺ​បានទេ ​ដោយទូ​រស័ព្វ​លោក​មិនមា​នអ្នក​លើក​។ដោយ​ យូន​ ឈីវ

IMG-20170314-WA0053IMG-20170314-WA0054IMG-20170314-WA0057IMG-20170314-WA0055IMG-20170314-WA0061

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.