ខេត្តមណ្ឌលគិរី៖ គ្រូពេទ្យ ជួយសង្គ្រោះ ប្រើសមួយក្បាល ក្រោយ ពីរថយន្តបុកបាក់ជើងពេល ដើរឆ្លងផ្លូវជាតិ លេខ ៧៦ កាលពី ថ្ងៃទី ១២ ខែ មិនា កន្លងទៅ ដែលស្ថិតក្នុងភូមិ សាស្ត្រ ដែនជម្រកសត្វព្រៃ កែវ សីមា ខេត្តមណ្ឌលគិរី ។
នៅ ថ្ងៃទី ១៣ ខែ មិនា នេះ គ្រូពេទ្យនៃ មជ្ឍមណ្ឌល សង្គ្រោះ សត្វព្រៃកំពុង បន្តធ្វើការសង្គ្រោះ សត្វ ប្រើស ខាងលើ ហើយ លទ្ធផល បាន បង្ហាញថាស្ថានភាព នៃ របួសបាន ធូរស្រាលហើយ នឹង អាចដើរបានធម្មតានៅពេលដ៏ ខ្លីខាងមុខ។
គួររំលឹកថា សត្វ ប្រើស រងរបួសនេះ ជាសត្វ ប្រើស មួយ ក្នុងចំណោម សត្វ ប្រើស ២ ក្បាល ដែល មកឈរ រេរា មុខ ស្នាក់ការ នៃ ដែនជម្រកសត្វព្រៃ កែវ សីមា ទាំង ព្រឹក ព្រលឹម ។ នៅពេលដែល ពួកគេ ព្យាយាម ឆ្លងផ្លូវ ទៅ ម្ខាង ក៏មាន រថយន្ត ប្រភេទ កាមេរី ផលិត ឆ្នាំ ១៩៩៧( ឆ្លាម ) មួយគ្រឿង បើកមកដល់ និងបានបុកនៅលើ ទ្រូងផ្លូវ បណ្តាលឲ្យបាក់ជើងម្ខាង ហើយមួយក្បាលទៀត បានរត់ចូល ព្រៃបាត់ ។
ទោះជា យ៉ាងណាតាមប្រភពបញ្ជាក់ថា សត្វ ប្រើសរងរបួស និងត្រូវ បញ្ជូនទៅរស់នៅក្នុង សួនសត្វ ភ្នំតាម៉ៅ ឯខេត្តតាកែវ ជាមួយ បណ្តាសត្វព្រៃជាច្រើនទៀត ដែល បានបញ្ជូន ពីខេត្តមណ្ឌលគិរី ដូចគ្នា ។
តាម ការបញ្ជាក់ ពី មន្ត្រី កា ពារ សត្វព្រៃ បានបង្ហាញ ថា សត្វ ប្រើស មានឈ្មោះ ជា ភាសា អង់គ្លេស ថា (SAMBAR) និង ជា ប្រភេទ សត្វ ដែល គេ ចាត់ទុកថា មាន ដោយ បង្គួរ ។ សត្វ នេះ កំពុង ទទួល ការគំរាមកំហែង ដល់ អាយុជីវិត យ៉ាងខ្លាំង ពី សំណាក់ ការ បរបាញ់ យក សាច់ ស្បែក ស្នែង ធ្វើ ពាណិជ្ជកម្ម ។ សត្វ នេះ ត្រូវបាន ចុះ ក្នុង បញ្ជីរ ក្រហម របស់ IUCN(LR) ទៀតផងដែរ ៕