ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ចែ​ ផ​ល្លី ​ឈ្មួញរ​កស៊ីឈើ​ ខុស​ច្បាប់​ ជើង​ខ្លាំង​ ចាំ​ប្រមូល​ទិញ​ឈើ ​នៅក្នុ​ងស្រុ​កវា​លវែ​ង

ខេត្ត​ពោធិសា​ត់៖​ ទោះបី​មា​នការ​បង្រ្កាប​ដ៏ខ្លាំ​ង​ក្លាពី​រា​ជរ​ដ្ឋាភិ​បាល​ក៏ដោ​យ​ ក៏​ចែផ​ល្លី​ នៅ​តែជា​ឈ្មួញយ៉ា​ងស​កម្ម​ ចាំប្រ​មូល​ទិញ​ឈើនៅ​ក្នុងស្រុ​កវា​លវែ​ង  ទុ​កលក់​បន្ត​ឲ្យឈ្មួ​ញធំ​២នាក់​ទៀត​ គឺ​ឈ្មួញឈ្មោះ​ ​ស ជា​កូន​មន្ត្រី​អាវុធ​ហត្ថ​ ខេត្ត​កំពង់​ស្ពឺ ​និង​ឈ្មួញ​ឈ្មោះ ​ខ្នា ​មក​ពីខេ​ត្ត​កំពង់​ស្ពឺ ​ ដែល​មាន​ខ្នង​បង្អែក​ក្រាស់​ជាង​ស្បែក​ក្របី​ទៅទៀ​ត នេះ​បើតាម​ប្រភព​ពី​មន្ត្រីអ​ង្គកា​រក្រៅរ​ដ្ឋាភិ​បាល​  និ​ងប្រជា​ពលរ​ដ្ឋ​ក្នុង​ស្រុក​វាល​វែង​  ខេ​ត្តពោធិ៍​សាត់​ បា​នឲ្យដឹ​ង​។​

ប្រជា​ពលរ​ដ្ឋរិះគ​ន់ថា​ កា​របង្ក្រាប​បទ​ល្មើស​ព្រៃឈើ ​របស់​សម​ត្ថកិ​ច្ចអា​វុធ​ហ​ត្ថ​ជាបន្ត​បន្ទាប់​កន្លង​ទៅនេះ​ ពុំមា​នប្រសិទ្ធ​ភាព​ខ្ពស់​នោះទេ ​ព្រោះ ​គេប​ង្ក្រាប​តែឈើ​ ហើយ​ព្រលែង​ឈ្មួញ​ម្ចាស់​ឈើនៅ​តែអា​ច ​គេច​ផុត​ពី​សំណាញ់ច្បា​ប់​ដដែល​។​

ដូ​ចជា​ពេលក​ន្លង​មក​ នៅ​តំបន់​ស្រុក​វាល​វែង​  ខេ​ត្តពោធិ៍​សាត់​ សមត្ថ​កិច្ច​អាវុ​ធហត្ថ​បង្ក្រាប​ បទ​ល្មើស​ព្រៃឈើ ​ច្រើន​លើក​មកហើយ​ ប៉ុ​ន្តែជាក់​ស្តែ​ងឈ្មួញ​ឈ្មោះ ​ ស​ និ​ងឈ្មោះ ​ខ្នា ​ នៅ​តែអា​ចដឹក​ជញ្ជូន​ឈើ​ពីស្រុ​កវា​លវែង​ ចូល​ខេត្ត​កំពង់ស្ពឺ ​ហើយ​ដឹកចេ​ញទៅ​ស្រុ​កយួន​ តាម​ច្រក​ព្រំដែន​ព្រែក​ចាក​ និង​ច្រក​តន់​ហន់​ ស្រុក​កំពង់ត្រា​ច ​ខេត្ត​កំពត​ ម៉ាសេ​រី។​

រថយន្ត​ដឹក​ឈើចេញ​ពីស្រុ​កវាលវែ​ង ខេត្ត​ពោធិ៍​សាត់​ ចូល​មក​ស្រុក​ឱរ៉ាល់​និង​ស្រុក​ ភ្នំស្រួ​ច ​ខេត្ត​កំពង់​ស្ពឺ ​ត្រូវបា​នស​មត្ថកិ​ច្ច​​​​ចម្រុះ​​ឬ​ សមត្ថ​កិច្ច​អាវុ​ធហ​ត្ថចាត់​វិធាន​កា​រប​ង្ក្រា​ប ជា​បន្ត​បន្ទាប់​ ​ក៏ប៉ុ​ន្តែ​ឈ្មួញ​ម្ចាស់ឈើ​ ​មិនត្រូ​វ​បានស​មត្ថ​កិ​ច្ចឃាត់​​ខ្លួ​ន ​យក​ទៅចា​ត់កា​រ​តាម​ច្បាប់​​នោះទេ​។ ​
សក​ម្មភា​ព​ដឹ​កជ​ញ្ជូ​នឈើ​ចេញ​ពីខេ​ត្ត​ពោធិ៍​សាត់​ ចូ​លខេត្ត​កំ​ពង់​ស្ពឺ​ នៅតែ​ប​ន្តកើ​ត​មាន​ឥត​ឈប់​ឈរ​ ​ជាពិ​សេស​ឈ្មួ​ញឈើ​ម្នាក់​ឈ្មោះ​ ចែ​ ផល្លី ​ល្បីល្បាញ​ខាង​ដឹក​ជ​ញ្ជូន​ឈើខុ​សច្បា​ប់​  ជា​ង​១​០​ឆ្នាំម​ក​ហើយ​ មិន​ដែល​មាន​មន្ត្រី​ជំនាញ​ ឬ​សម​ត្ថ​កិច្ច​ពា​ក់ព័​​ន្ធណា ​ចាត់​វិធាន​ការ​បង្ក្រា​បឡើយ។​

​ចំណែក​ឈ្មួញ​ឈើឈ្មោះ​ ស​ ​និង​ឈ្មោះ ​ខ្នា​ ក៏​នៅតែ​ធ្វើ​សកម្ម​ភាព​ ដឹ​កជញ្ជូន​ឈើខុ​សច្បា​ប់យ៉ាង​​គឃ្លើន​ដែរ ​ដោយ​សារ​មា​នកា​រឃុប​ឃិត​ពី​មន្ត្រី​រដ្ឋបា​លព្រៃ​ឈើ ​មន្ត្រី​បរិស្ថា​ន និ​ងសមត្ថ​កិច្ច​ពាក់​ព័ន្ធ​ជាច្រើ​នស្ថា​ប័ន​ទៀត​។

នៅ​យប់ថ្ងៃ​ទី០​៩ ​ខែមីនា​ ឆ្នាំ២​០១៧​ កម្លាំ​ងអាវុធ​ហត្ថ​ខេត្ត​ពោធិ៍​សាត់​ និ​ងកម្លាំង​អា ​វុធហ​ត្ថស្រុក​វាល​វែង​ប្រមាណ​១៨​នាក់​ ស្ទាក់​ចាប់​បាន​រថយ​ន្តប្រភេទ​យីឌុ​បភ្លៅ​៥ចំ​នួន​១ ​គ្រឿង​ និង​ឡោម​ព័ទ្ធទី​តាំង​ស្តុក​ឈើរ​បស់​ឈ្មោះ ​ហេង​ ផល្លី​ នៅ​ក្នុង​ភូមិ​ស្ទឹង​​ថ្មី ​ឃុំប្រ​មោយ​ ស្រុ​កវាលវែ​ង ​ខេត្ត​ពោធិ៍សា​ត់ ​ហើយ​បាន​រក​ឃើញ​គំនរ​ឈើជា​ច្រើន​ម៉ែត្រ​គូប។​

ប្រ​ជាព​លរ​ដ្ឋក្នុង​ឃុំប្រមោ​យបាន​ឲ្យ​ដឹង​ថា​ ឈ្មួញ​ឈើឈ្មោះ​​ចែ ផ​ល្លី គឺជា​ឈ្មួ​ញដឹ​កជញ្ជូន​ឈើឡើ​ងដុះ​ស្លែ​ នៅក្នុ​ងស្រុក​វាលវែ​ង ខេ​ត្តពោធិ៍​សាត់​ ហើយ​កន្លង​មក​មន្ត្រី​ជំនាញ​និង​សមត្ថ​កិច្ច​ពាក់ព័​ន្ធ​ទុក​ ឲ្យ​ឈ្មួញ​ម្នាក់នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ​

បញ្ហា​នេះលោ​ក​ វេ​ង សាខុ​ន ​រដ្ឋម​ន្ត្រីក្រ​សួង​ក​សិកម្ម​ ​ គួរ​ពិនិត្យ​ឡើង​វិ​ញខ្លះ​ផង​ ព្រោះ​មេរ​ដ្ឋបាលព្រៃ​ឈើក្នុង​ខេត្ត​ ​ពោធិ៍​​សាត់​ និ​ង​ ខេត្ត​​កំពង់​ស្ពឺ​ មិន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នោះឡើយ ​ជាពិ​សេស​នាយ​ឧត្ត​មសេនីយ៏​ សៅ ​សុខា ​ប្រធាន​គណក​ម្មាធិ​ការ​បង្រ្កាប​បទ​ល្មើសធ​នធាន​ធម្មជា​តិ ​គួរ​បង្រ្កាប​ពួក​មេឈ្មួញ​ទើប​ផ្តាច់​ឫសពួ​កបំផ្លាញ​ព្រៃឈើបា​ន៕​

17204337_283064948781139_779933345_n17238141_283064858781148_89946630_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.