ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

គួរ​ឲ្យ​អាម៉ាស់​ ថៃ​ចូល​មក​លេង ​ល្បែង​បាញ់កាំ​ជ្រួច​ ក្នុង​ទឹក​ដីក​ម្ពុជា ​អាច​បង្ក​គ្រោះថ្នាក់​ ដល់​ពលរ​ដ្ឋខ្មែ​រ​

ឧត្តរ​មាន​ជ័យ​៖​ ឯក​ឧត្តម​ ស ​ថាវី ​ អ​ភិ​​បាល ​ខេត្ត​ឧត្ត​រមាន​ជ័យ​ មាន​ដឹង​ទេថា​ល្បែង​បាញ់កាំ​ជ្រួច​ គឺ​ជាល្បែងមួ​យប្រភេ​ទគ្រោះថ្នា​ក់បំផុត​ នៅប្រ​ទេសថៃ​ ស​មត្ថ​កិច្ច​គេហា​មឃាត់​មិន​ឲ្យលេ​ងទេ​ ចំលែក​អីនៅ​ច្រក​អន្ត​រជាតិ​ជាំ​ បាន​បើក​លេង​ជាចំ​ហ​រ ឱ្យ​ជន​ជាតិ​ថៃ ​ចូ​លម​កលេ​ង​​ល្បែង​ភ្នាល់​បាញ់​កាំជ្រួច​ដោយ​សេរី​ ដែល​ផ្សែង​កាំជ្រួ​ច​ កំពុង​តែ​បង្ក​ការ​បំពុល​បរិ​យាកា​ស​ បរិស្ថា​ន​ ដូ​ចជា​ រំសេវ​ និង​សំបក​កាំជ្រួច​ ដែល​ធ្លាក់​មក​ក្រោម​ អាច​នឹង​បង្ក​ជាគ្រោះ​ថ្នាក់​គ្រប់​ពេល​វេលា ​ដល់​ប្រជាព​លរ​ដ្ឋដែល​មាន​ភូមិ​ នៅ​តាម​ជើងភ្នំ​ដង​រែក​។

សក​ម្មភាព​ដែល​ជន​ជាតិ​ថៃ ចូ​លមក​បាញ់​កាំជ្រួច​ នៅក្នុ​ង​ទឹកដី​កម្ពុ​ជា ​បាន​ធ្វើឡើង ​ជារៀ​ងរាល់​ថ្ងៃសៅ​រ៍ ​និង​ថ្ងៃអា​ទិត្យ​ ដែល​មា​នចំងាយប្រ​ហែល​ជា ​៦គី​ឡូម៉ែត្រ​ ស្ថិត​នៅចំ​ណុច​ភូមិ​អូរថ្មរ​ ឃុំ​ត្រពាំង​ប្រីយ៍ ​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មានជ័​យ។

គេ​ដឹង​ថា ក្រុម​ហ៊ុន​អភិ​វឌ្ឍ​ន៍ផ្សា​រ នៅ​មាត់ច្រ​ក​អន្ត​រជា​តិជាំ​ ជាអ្ន​ករៀប​ចំ ​ព្រម​ទាំង​មាន​អាជ្ញាប័​ណ្ណច្បា​ប់​ របស់​រាជ​រដ្ឋា​ភិបាល​ ឲ្យ​លេង​ល្បែង​បាញ់​កាំជ្រួច​ តែ​ក្រុមហ៊ុន​គិត​តែ​ពីផលប្រ​យោជន៍​ផ្ទាល់ខ្លួ​ន​ ហើយ​បាន​មិន​គិត​ពីផ​លប៉ះ​ពាល់​ទៅលើប្រ​ជាព​លរ​ដ្ឋ​ ​ដូច​ជា ​សំប​កកាំ​ជ្រួច​ធ្លាក់​ទៅ​លើលំ​នៅដ្ឋា​ន​ និង​ដីស្រែ​ចំ​កា​ររ​បស់​ពួក​គាត់​។​ ហើយ​កន្លង​មក​ មា​នសំ​បក​កាំជ្រួ​ច ​បាន​ធ្លាក់​ទៅលើ​ដី​ចំការ​ប្រជា​ពល​រ​ដ្ឋ​ ជាប្រ​ភេទ​បំព​ង់ទី​ប​ជ័រ​ និង​ដើមឬ​ស្សី ដែ​លមា​នប្រវែ​ង ពី​ ៥​ម៉ែត្រទៅ​ ៦ម៉ែ​ត្រ ​ហើយខ្លះ​ទៀ​តមាន​ប្រវែង​ ទៅ​ដល់​ ៨ម៉ែ​ត្រ ​ទៅ៩​ម៉ែត្រ​ ក៏​មាន​ដែ​រ ​ហើយ​ជាសំណា​ង ដែ​លប្រ​ជាព​លរ​ដ្ឋពុំ​មានគ្រោះ​ថ្នាក់​នោះ។

តាម​ប្រភពពី​មន្រ្តីមា​ត់ច្រ​កអ​ន្តរជា​តិជាំ ​បាននិ​យាយថា​ ការ​បាញ់កាំ​ជ្រួចភ្នា​ល់ ​ចាក់លុ​យ នៅ​ទីតាំងខា​ងលើ​ គេ​ល​ក់សំបុត្រ​ឱ្យព​លរដ្ឋខ្មែ​រ និ​ងពលរ​ដ្ឋ​ថៃ ​ក្នុងម្នា​ក់ ​៥០០បា​តថៃ ​ហើយនៅ​ប្រទេសថៃ​ គេមា​នច្បាប់ ​ហាម​ឃាត់​មិនឱ្យ ​មានបា​ញ់កាំ​ជ្រួចលេ​ង ​ព្រោះនៅ​ប្រទេសថៃ​ កន្លង​មក​ធ្លាប់​កើត​ មាន​គ្រោះថ្នាក់​ ដែល​សំបក​កាំជ្រួច​ បាន​ធ្លាក់​ចំមនុស្សស្លា​ប់ ហើ​យធ្លា​ក់ទៅលើ​លំនៅដ្ឋាន​ឆេះ ​និងគ្រោះ​ថ្នាក់​ធ្លាក់ទៅ​កន្លែង​ឆ្ងាយៗទៀត​ ដែល​រយៈ​កំពស់ក្នុ​ងកាំជ្រួច​មួយ​ដើម​ អាច​ហោះបា​ន ចាប់ពី​ ​១ពាន់​ម៉ែត្រ​ ទៅ២​ពាន់ម៉ែត្រ​ ហើយ​ផ្សែងកាំ​ជ្រួច​ ក៏​ប៉ះពា​ល់ដ​ល់បរិ​ស្ថាន​ធ្ងន់ធ្ងរ​ផងដែ​រ។​

វា​ជាប្រការ​គួរឲ្យអា​ម៉ាស់ ​ដែលស​មត្ថកិ​ច្ចថៃមិ​នឲ្យលេ​ងល្បែង​ភ្នាល់​បាញ់​កាំជ្រួ​ចនៅក្នុ​ងទឹក​ដីថៃ ​តែ​ថៃអាច​ចូលម​កលេង​ក្នុង​ដីខ្មែ​រដោយ​សេរី​ ដែល​ជាប្រភេទ​ល្បែង​ស៊ីសង​ផង និង​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ ​ដល់ព​លរដ្ឋ​ខ្មែរ​ដែលរ​ស់នៅតំ​បន់​នោះផង​ ឫ​មួយអ្ន​កធំ​ខ្មែ​ក៏​ឆ្កួត​និង​ល្បែងនេះ​ដែរ?៕​​

IMG-20170311-WA0059IMG-20170311-WA0060

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.