រតនគីរី៖ នៅវេលាម៉ោង១១ និង១៥នាទី ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ អាវុធហត្ថខេត្ត និងជំនាញរដ្ឋបាលព្រៃឈើ ស្រុកអូយ៉ាដាវ បានចុះបង្រ្កាបបទល្មើសព្រៃឈើ ដែលឈ្មួញរកស៊ីយកមកលាក់ ក្នុងចំណុចភូមិគងយ៉ុក ឃុំប៉ាត់តេ ស្រុកអូយ៉ាដាវ ខេត្តរតនគីរី បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការដឹកជញ្ជូន ទៅផ្នែករដ្ឋបាលព្រៃឈើស្រុកបរកែវ ដើម្បីធ្វើការវាស់វែងតាមនិតិវិធីច្បាប់ ។
តាមប្រភពបានឲ្យដឹងថា ម្ចាស់ឈើមានឈ្មោះ វង្ស ជាខ្សែអភិបាលខេត្តរតនគីរី សរុបលទ្ធផលវាស់វែងគឺ៖ឈើសុក្រំនិងខ្វាវមាន៣. ៥១៦៩ម៉ែត្រគីប ឈើគីឡូមាន២.៤៣២ម៉ែត្រគីប។
កន្លងមក ឈើរបស់ឈ្មោះវង្សនេះមិនដែលចាប់បានទេ ព្រោះគេអាងខ្នងបង្អែកឪពុក គឺឯកឧត្តម ប៊ូឡាំ តំណាងរាស្រ្តខេត្តរតនគីរី៕