ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រធាន​​ប​រិស្ថាន​​ស្រុក​​លំ​ផាត់ ​​វ៉ៃ​​អ្នក​កាសែ​ត​បែក​ក្បាល ​​ក្នុ​ង​វ​ង់​ផឹក​ស៊ី​​ រួច​គេច​ខ្លួនបា​ត់

ខេត្ត​​រតន​គីរី ​៖ ​អ្នក​កាសែ​ត​ម្នា​ក់​បែ​កក្បាល​​ហូរ​ឈាម​ស្រោច​មុខ​ ដោយ​ប្រធា​ន​បរិ​ស្ថាន​​ស្រុក​​លំ​ផាត់​ ​លោក​ ជន់ ​គឹម​​ឡេង​ ​ បាន​​វាយ​​​បណ្ដាល​​ឲ្យ​បែក​ក្បាល ​បន្ទាប់​ពី​​អ្នក​កាសែ​ត​រូប​នោះ​​និយាយ​​ពាក់​ព័ន្ធ​​ដ​ល់​ការ​ងារ​ផ្ទៃក្នុ​ង​​របស់​​បរិស្ថា​ន​ស្រុក ​។ ជម្លោះ​​នោះ​​កើត​ឡើង​​ក្នុ​ង​វ​ង់​ផឹក​ស៊ី​​តែម្តង ​ខណៈដែ​ល​អ្ន​កកា​សែត​​បា​​ន​ប្រាប់​​ប្រធាន​​បរិ​ស្ថាន​​ថា​ កុំ​​ចាប់​​ឈើ​​​​ពេក ​ហើយ​​កុំ​​ចាប់​​ប្រជាជ​ន​​រក​ស៊ី​​ឈើ​​បន្តិច​​ប​ន្តួ​​ច ចំណែក​​អា​​រក​​ស៊ី​ធំៗ ​អត់​​ចាប់នោះ ​។​​

ជម្លោះ​​ផឹកស៊ី​​នាំ​​ឲ្យ​​​មាន​ការ​វ៉ៃ​​បែក​ក្បាល​​នេះ ​បាន​កើត​​នៅ​ក្នុង​​បន្ទាយ​​យោធា​​ស្រុក​​លំ​ផាត់ ​កាល​ពី​​វេលា​​ម៉ោង​​៧​​យប់​​ ​ថ្ងៃទី​​៥​ ខែមី​នា ​ឆ្នាំ​​២០១​៧ ​។​ ជន​រង​គ្រោះ​​ឈ្មោះ ​រាជ​ សម្បត្តិ​ ហៅ ​ផល​ ជា​​ភ្នាក់​ងារ​កាសែត​ គំនិត​​ខ្មែរ​ ​ទីលំ​នៅ​​ក្នុង​​ទី​រួម​ស្រុក​​លំផាត់ ​។​  ចំណែក​ជន​បង្ក​​ពិត​ជា​​មន្ត្រី​​បរិស្ថាន​​មែ​ន តែ​​បាន​​រត់​គេចខ្លួ​ន​ហើយ ​ចំណែក​​នគរ​បាល​​ស្រុក​​ឃាត់​​បា​នតែ​​រថយន្ត​​ប៉ុណ្ណោះ ​នេះជា​សម្តីរ​បស់​​លោ​ក ​ថេ​​ង ចាន់​​ធី​ អធិកា​រនគរ​បាល​​ស្រុក​​លំផា​ត់ ​បាន​​ប្រាប់​​អ្នក​សារព័​ត៌មា​ន​​។​​

​តា​ម​ប្រភ​ព​សមត្ថកិ​ច្ច​បាន​​ឲ្យ​​ដឹ​ងថា ​ប្រធាន​​បរិស្ថាន​​ស្រុក​ និង​ អ្នក​កាសែត​​សុ​ទ្ធតែ​​មនុស្ស​​ស្គាល់គ្នា​ ពេល​​កំពុង​​ផឹកស៊ី​​ស្រាប់​​តែ​មាន​​ជ​ម្លោះ​​ពាក្យ​សម្តី​​កើត​ឡើង​​ រហូត​​ប្រ​ធាន​​បរិស្ថាន​​ស្រុក​​លំផាត់​​បាន​​ទាញ​​កៅ​​អីវាយ​​អ្នក​កាសែត​​រូប​នោះ​​រហូត​ដល់​​បែកក្បា​ល ​។ ​ក្រោយ​​កើត​ហេតុ​​សម​ត្ថកិ​ច្ច​ទៅ​ដល់​ ចាប់​​បា​នតែ​​ឡាន​​ទេ​ ដោយ​ឡែក​​ប្រធានបរិស្ថាន​​រូបនេះ​​ ​មិនទា​ន់​​ត្រូវ​បាន​​ចា​ប់ខ្លួន​​នៅ​ឡើយ​ទេ ​។​​

​លោក​ រាជ ​សម្បត្តិ​ ហៅ​​ផល បាន​​ឲ្យ​​ដឹ​ងថា​ ដោយ​សារ​តែ​​ជា​​បងប្អូន​​នឹង​​គ្នា​ ​ទើ​ប​លោក​មិនបា​ន​ប្តឹ​ងផ្តល់​​នោះទេ​ ហើយ​​បា​ន​​បញ្ចប់រឿ​ង ​ថែម​​មិន​​ទាមទា​រ​​សំណង​​ថ្លៃ​​ព្យាបាល​​ថែម​​ទៀត​ផង ​។​​

តាម​ច្បាប់​ជ​នបង្ក​​ត្រូវ​​ប្រឈម​​នឹ​ង​បណ្តឹង​អាជ្ញា ​​មិន​អាច​​រួ​ចខ្លួន​​ឡើ​យ បើ​ទោះបី​ជា​ជនរ​ងគ្រោះ​​មិន​​ដា​ក់ពាក្យ​​ប្តឹ​ង​​ក៏ដោ​យចុះ​ គេរ​ង់ចាំ​មើល​តើពិរុ​ទ្ធជន​អាច​រួ​ចខ្លួន​ឬ​ទេ៕​​

16e546e5-faba-4d7f-b881-a879a5dee2eb1738014fa-b8d9-4e2b-b1a4-2d2db8b7de3a1IMG_3682

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.