ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រា​សាទ​អង្គរ​ភ្នំខ្លុ​ង​ ត្រូវ​បាន​អ្នករក​ស៊ី ​កាយ​ដឹក​ដីល​ក់​ រំលោភ​កាយ​យក​អាចម៍​ដី​ ជិត​ជើង​ប្រាសា​ទនឹ​ង​ កាយ​ចូល​ក្នុង​របង​ប្រាសាទ​

កោះ​កុង​​ ​៖ ​តាម​ប្រភព​ច្បាស់​ការបា​ន​អោយដឹ​ងថា​ ប្រាសា​ទអ​ង្គ​រភ្នំ​ខ្លុង​ នៅឃុំនិងស្រុកស្រែអំបិល ខេត្តកោះកុង ត្រូ​វបាន​អ្នក​រក​ស៊ី ​កាយ​ដឹក​ដីល​ក់​ រំលោភ​កាយយ​កអា​ចម៍ដី​ ជិត​ជើង​ប្រាសាទ​ នឹង​កាយ​ចូល​ក្នុង​របង​ប្រាសា​ទទៀត​ ដែល​នឹង​អាច​ឲ្យតួ​ប្រាសាទ​ ដែល​ជាស​ម្បត្តិ​វប្បធ៏ម​ជាតិ​ ដួល​រលំ​នៅគ្រា​អនា​គត​ ប្រសិ​នបើ​គ្មាន​ការ​ទ​ប់ស្កាត់​ ពី​អាជ្ញា​ធរ​ដែនដី​នោះ។​ ​

ម្ចាស់​គ្រឿងច​ក្រដែល​រក​ស៊ីកា​យដី​លក់​ មាន​ឈ្មោះទី​ សារឹម​ ប្ដី​ឈ្មោះ ​ហៃលា​ង​ រស់​នៅទី​ក្រុង​ភ្នំពេ​ញ ហើ​យក៍​មានផ្ទះ​ នៅក្នុង​ស្រុក​ស្រែអំ​បិល​មួយ​ទៀត។​

តាម​ការ​អះអា​ង ពី​ម្ចាស់​ឡាន​ដឹក​ដីឈ្មោះ ​ទី ​សារឹម​ បាន​និយាយ​ចំៗ​ថា ​គាត់​កាយដី​ភ្នំជិ​តជើ​ង​ ប្រាសា​ទអ​ង្គរ​ភ្នំខ្លុង​​ ​គឺគាត់​បាន​ប្រាប់ទៅ ​លោក​ អ៊ូ​ សុភីដែល​ជា​ប្រធាន​ការិ​យាល័យរ៉ែ​ថាមពល​ ស្រុក​ស្រែអំ​បិល​ ហើយ​ជាពិ​សេស ​ម្ចាស់​ឡាន​ដឹក​ដី​បាន​ប្រាប់​បន្ដ​ថា ​លោក​ អ៊ូ​ សុភី ​បាន​ប្រាប់​គាត់​ថា ​ឲ្យកា​យដី​ភ្នំនោះ​ចុះ ​នេះជា​ស​ម្ដីម្ចា​ស់​ឡាន​ដឹក​ដី​ បាន​ប្រាប់​អ្នក​សា​រ​ព័ត៍​មាន​តាម​ទូរស័ឰ។​

​ម្ចាស់​ឡាន​ដឹក​ដី ​ឈ្មោះ ​ទី​ សារឹម​ នោះ​បាន​និយាយ​បន្ត​ថា ​គាត់​ក៏​បានប្រា​ប់ទៅ​ប្រធាន​មន្ទី ​រ៉ែថា​មពលខេ​ត្ត​កោះកុ​ងហើយ​ បាន​ឲ្យ​គាត់​កាយ​ដែរ​ហើយ​ មិន​ត្រឹ​មតែ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ម​ក វា​ស់​វែង​ដី​ឲ្យ​គាត់​កាយ​ទៀតផ​ង។​

ម្ចាស់​ឡាន​បាន​បន្ត​ថា ​ដីដែ​លគា​ត់កា​យនោះ​ ម្ចា​ស់​ដីឈ្មោះ​ វាត​ ត្រូ​វជា​ប្អូន​ថ្លៃលោ​ក ​ វាន់​រា ​ធ្វើកា​រនៅគ​មនា​គម​ន៌។​

ចំណែក​តាអា​ចារ្យនៅ​វត្ថ​ភ្នំខ្លុង​ គាត់​បាន​ប្រាប់​ទៅអ្ន​ក​បើក​គ្រឿង​ចក្រថា​ មិន​អោយកា​យដី​ជិតជើ​ង ​ប្រាសាទ​អង្គរ​ភ្នំខ្លុ​ង​ទេ ​តែពួ​កគេនៅ​តែ​កាយដ​ដែល ​នេះជា​សម្ដីតា​អាចារ្យ។​

​ចំណែក ​លោក​ អ៊ូ​ សុភី ​ប្រធាន​រ៉ែថា​មពលស្រុ​កស្រែ​អំបិល​វិញ​  អ្នក​សារ​ព័ត៏​មាន​បាន​តេទូ​រ​ស័ឰសួ​រ​នាំពី​រឿង​កាយ​ដីភ្នំ​ គ្រាន់​តែប្រា​ប់ឈ្មោះជា​អ្ន​កសារ​ព័ត៏មា​ន លោ​ក ​អ៊ូ សុ​ភី​ គាត់​ឆ្លើយ​ទាំង​កំរោល​ថា តេម​កមាន​ការ​អី​​ គា​ត់អត់​មាន​ពាក់ព​ន្ធ័​សារ​ព័ត៏​មានអីទេ​ រួច​ក៌​បឹត​ទូរ​ស័ឰ​បាត់ទៅ​ ។​

ចំណែក​ ​លោក​ ពេជ្ស​ ស៊ីយុ​ន ​ប្រធាន​មន្ទី​រ៉ែថាម​ពលខេ​ត្ដកោះ​កុង ​អ្នក​សារព័ត៏​មានទូ​រ​ស័ឰទៅ​លោក ​តេចូ​លហើយ​តែមិ​នមានអ្ន​កលើក។​

ចំណែក​​ លោក​ ទួន​ សី​លា អភិ​បាលស្រុ​កស្រែអំ​បិល ​អ្នក​សារ​ព័ត៍​មានសួរ​ពីរឿ​ង​កាយដី​ភ្នំជិ​តជើ​ង ​ប្រាសាទ​អង្គ​រភ្នំខ្លុ​ងនោះ ​គាត់​ប្រាប់ថា​ចាំគា​ត់អោយ​គេទៅ​មើល។​

តា​មប្រភព​ច្បាស់កា​រ ពី​មន្រ្តី​ជើង​ចាស់ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ បា​ននិ​យាយប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ​១ដី​ភ្នំនៅ​ជិត​ការិយាល័យ​រ៉ែថា​មពលស្រុ​ក ២​ដីភ្នំនៅ​ជិត​ផ្លូវ​វត្តចុះម​កភូមិ​ចាម​ ៣​ដីជើ​ងភ្នំ ​ប្រាសាទ​អង្គរ​ភ្នំខ្លុ​ង ​ តាំង​ពីពួ​កគាត់​នៅជា​មន្រ្តីសា​លាស្រុក​ស្រែអំបិល​ ពួក​គាត់​មិន​ឲ្យអ្ន​កណា ​កាយ​ដីភ្នំ​ទាំងអស់​នោះទេ​​​ តែ​មន្រ្តីសា​លាស្រុក​ឡើង​ថ្មីឥ​ឡូវនេះ​ លេង​អស់​ដី​ភ្នំ ​ដែល​ជាស​ម្បត្តិរ​បស់រ​ដ្ឋ​  និ​ងជា​សម្បត្តិ​វប្បធ​ម៏ជាតិ​ មិនគួ​រណាអ​ស់លោ​ក បណ្ដោយអោ​យអ្នក​រក​ស៊ីឡា​នដឹក​កាយដី​ភ្នំល​ក់ ​ជា​ពិសេស​គឺដី​ជើងភ្នំ​ ប្រាសាទ​អង្គរ​ភ្នំ​ខ្លុង។​

ប្រជាព​លរដ្ឋរិះគ​ន់ថា ​ការ​ឃុបឃិ​តគ្នា​រ​វាងប្រធាន​រ៉ែថា​ម​ពលស្រុក​ លោក​ អ៊ូ​ សុភី ​នឹង​ប្រធាន​មន្ទីរ៉ែ​ថាមព​លខេត្ត​ លោក​ ពេជ្រ​ សីយុន​ ដែល​បា​នបើក​ដៃរ​ឲ្យ​ឈ្មួញរ​កស៊ី​ឡានដឹ​កដី​លក់​ កាយ​ដីភ្នំ​របស់រ​ដ្ឋ​  ហើយ​ឲ្យកា​យដី​ជើង​ប្រាសាទ​អង្គរ​ភ្នំខ្លុ​ងទៀត ​ដែល​ជាបេ​តិក​ភណ្ឌ័ជា​តិ ​គឺជាកា​រឃុប​ឃិត​គ្នាជា​ប្រពន្ធ័​ កើប​លុយស្ងា​ត់ៗ​ មក​ធ្វើមា​នធ្វើបា​ន​ យក​លុយ​ដាក់ហោ​ប៉ៅ ​ទិញឡា​នថ្មី​ ធ្វើវិ​ឡាថ្មី ​ដោយសា​រលក់​ដីភ្នំ​ លក់​សម្បត្តិ​រដ្ឋ​ខ្លួនឯ​ង​ មិនគឹ​តដល់​ផលប្រ​យោជន៏​ជាតិ ​ហើយ​តាម​ប្រជាព​លរ​ដ្ឋរិះគ​ន់​ទៀតថាលោ​ក ​អ៊ូ ​សុភី ​បាន​បើកហាងថ្មី​ ហើយ​ទិញឡា​នថ្មីជិះ​ ថែ​ម​ទាំង​​ទិញ​​គ្រឿង​ចក្រ​​មួយឈុ​​តទៀត​​ ទុក​​រ​ក​ស៊ី​ពេ​ល​អស់តំ​​ណែង​​។​

តាម​ប្រភព​ពីប្រជា​ពលរ​ដ្ឋបាន​អោយដឹ​ងថា ​ប្រហែល​ជា​​លោក​អភិបាលស្រុ​កស្រែ​អំបិល ​មាន​លាភ​សក្ការ:​ក្នុង​នោះខ្លះ​ហើយ ​ទើប​មិនខ្វ​ល់ចាត់​ការ​រឿង​នោះ។​

​ប្រជា​​ពល​រ​ដ្ឋ​សំណូ​ម​ពរ​​ សួម​​អោយអ​ង្គភា​ព​ប្រ​ឆាំង​​អំពើពុ​​ក​​រលួយ​​ ចុះស៊ើ​​បអង្កេត ​​អំពើ​ពុករ​លួយរ​បស់ម​ន្ត្រីពា​ក់ព​ន្ធ័ ​ដែល​បើក​ដៃឲ្យ​ឈ្មួញកា​យដី​ជើងភ្នំ​ប្រា​សាទ​អង្គ​រភ្នំខ្លុ​ង​ ដែល​ជាសម្បត្តិ​វប្បធម៏​ជាតិ​។

សូម​អោយ ​លោក​ ប៊ុន​ លើ​ត អ​ភិបាលខេត្ត​កោះកុង​ ចាត់​វិធាន​ការ ​ចំពោះអ្ន​កដែល​ឃុបឃិ​តគ្នា​ កាយ​ដីភ្នំល​ក់​​ ជា​ពិសេសជើ​ងភ្នំ ​ប្រាសាទ​អង្គរ​ភ្នំខ្លុ​ងតែម្ដ​ង បើ​មិន​អញ្ជឹងទេ​ ប្រាសា​ទភ្នំ​ខ្លុង​ ច្បាស់ជា​រលំហើ​យ ​ដែល​ជាប្រ​ការ​គួ​រឲ្យសោ​កស្តា​យជា​ទី​បំផុត​ ព្រោះប្រា​សាទ​នេះមានអា​យុកាល​រាប់​រយ​ឆ្នាំម​ក​ហើយ៕​
( ដោយយួនឈីវ)

IMG-20170228-WA0002IMG-20170228-WA0000IMG-20170228-WA0005IMG-20170228-WA0016IMG-20170228-WA0021IMG-20170228-WA0018

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.