ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កីឡា​ករ​ ចាន់​ វឌ្ឍ​នា​កា ត្រូវ​បាន​ គ្រូប​ង្វឹក​ F​ujie​da ​សរ​សើរ​​ថា​ ពូ​កែ​​ទាំង​​ប្រ​យុទ្ធ ​និង​​ដណ្ដើម​​បាល់​ ​ដៃ​គូ​រ​បានល្អ​​​

កីឡា​ករ​​ឆ្នើ​ម​​របស់​​កម្ពុជា ​ចាន់​ វឌ្ឍ​នា​កា ​បាន​បង្ហាញ​​សមត្ថ​ភាព ​​ជា​មួយ​​មិត្ត​​រួម​​ក្រុម​​ថ្មី​​នៃ​​ក្លឹ​ប ​Fuji​eda ​MYF​C ​ហើយ​ នៅក្នុ​ង​ជំនួប​​មិត្ត​ភាព​ ក្រៅផ្លូ​វការ​​មួយ​ កាលពី​​​ល្ងាច​​មិញ ​​ដោយ​​ជួប​​ក្រុម​​លំដា​ប់​​លី​​គ​​ទី​​៣ រ​បស់​​ជប៉ុន​​​ដូចគ្នា​ ​គឺ​ក្លឹប ​Y.​S.​C​.C​ YO​KO​HAM​A​​។ ​

មិនតែប៉ុណ្ណោះ​តារាបាល់ទាត់ ជំនាញ​ជើងឆ្វេង​រូបនេះ ថែមទាំង​ទទួលបាន​ការកោតសរសើ​រ​ពី​គ្រូបង្វឹក​ទៀតផង​។ នេះ​បើតាម​ការបញ្ជា​ក់លើ​ទំព័រ Facebook ជា​ភាសា​ខ្មែរ​របស់​ក្លឹប Fujieda នា​រាត្រី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ។​

​​ការប្រកួត​ដំបូង​របស់​កីឡាករ ចាន់ វឌ្ឍនាកា បន្ទាប់ពី​រូបគេ​បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​កន្លងទៅ និង​បាន​ចូល​ហ្វឹកហាត់​ជា​ផ្លូវការ​ជាមួយ​ក្លឹប Fujieda MYFC កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ​ថ្មីៗ​នេះ ដែលជា​ការចូលរួម​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាល​។ ប៉ុន្ដែ​ក្រោយ​ការហ្វឹកហាត់​បាន​រយៈពេល ២​ថ្ងៃ និង​បង្ហាញ​សមត្ថភាព​ក្នុងការ​ប្រកួត​ខាងលើ វឌ្ឍនាកា មិនបាន​ជួយ​ក្រុម​ថ្មី​របស់ខ្លួន​ឲ្យ​ទទួលលទ្ធផល​ល្អ​នោះទេ គឺ​ចាញ់​ក្រុម Y.S.C.C YOKOHAMA ដោយ​លទ្ធផល ៤-១ ។​

​ប៉ុន្ដែ​ទោះជា​បែបនេះ​ក្ដី​ លោក Atsushi Oishi គ្រូបង្វឹក​ក្រុម Fujieda MYFC នៅតែ​មើលឃើញ​ពី​ចំណុច​ល្អ​របស់ ចាន់ វឌ្ឍនាកា និង​បាន​កោតសរសើរ កូនប្រុស​ទី​២​របស់​អភិបាល​ខេត្តកំពត​រូបនេះ គឺជា​កីឡាករ​ល្អ និង​ចាត់ទុកជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​រួមចំណែក​ប្រកួតប្រជែង​លី​គ​លំដាប់​ទី​៣ របស់​ជប៉ុន​នាពេល​ឆាប់ៗ​ខាងមុខ​។ ក្រោយ​បញ្ចប់​ការប្រកួត​មិត្តភាព​ក្រៅផ្លូវការ​ខាងលើ ​លោក Atsushi Oishi បាន​និយាយ​យ៉ាងខ្លី​ថា «​ចាន់ វឌ្ឍនាកា លេង​ជា​ខ្សែប្រយុទ្ធ​ក៏​ល្អ ហើយ​ការដណ្ដើម​បាល់​ពី​ដៃគូ​ក៏​ល្អ​»​។​

​យ៉ាងណាមិញ​លោក​បាន​ទទួលស្គាល់ថា កីឡាករ​ទើប​ផ្ទេរ​ពី​ក្លឹប​បឹងកេត​អង្គរ​នេះ ទើប​ទៅដល់​ប្រទេស​ជប៉ុន ដោយ​មិនទាន់​ស៊ាំ​នឹង​អាកាសធាតុ​ត្រជាក់​នៅ​ទីនោះ ដូច្នេះ​ការហ្វឹកហាត់ និង​កម្លាំង​របស់គេ​មិនទាន់​គ្រប់គ្រាន់​នោះទេ​។ តែ​អ្វីដែល​លោក​ពេញចិត្ត​ចំពោះ​ទម្រង់​លេង​របស់ វឌ្ឍនាកា គឺ​ជំនាញ​ស៊ុត​បញ្ចូល​ទី និង​ការបង្ក​បញ្ហា​ដល់​ខ្សែការពារ​ក្នុង​តំបន់​គ្រោះថ្នាក់ ដែល​ធ្វើ​ឲ្យ​លោក​ជឿជាក់ថា រដូវ​កាល​ថ្មី​នេះ​គេ​នឹង​អា​ចរក​គ្រាប់​បាល់​បាន​ច្រើន ដើម្បី​ជួយ​ក្រុម Fujieda MYFC ឆ្ពោះទៅ​ដណ្ដើម​កៅអី​លី​គ​លំដាប់​ទី​២ របស់​ជប៉ុន​៕​

2017_02_18_08_30_272017_02_18_08_30_27_12017_02_18_08_30_27_2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 9164 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.