ខេត្តរតនគិរី៖កម្លាំងកងរាជអាវុធហត្ថខេត្តរតនគីរី សហការជាមួយកម្លាំង.អ.ហ.ស្រុកបរកែវនៅវេលាម៉ោង10និង45នាទី ថ្ងៃទី24 ខែគុម្ភៈ ឆ្នាំ2017 បន្ទាប់ពីទទួលបានព័ត៌មាន និងក្រោមការចង្អុលបង្ហាញបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានចុះបង្ក្រាបរថយន្តបង្កុង និងទីតាំងឈើអត់ច្បាប់ នៅក្រុមហ៊ុនហ្សោម៉ារ័តសាខន។
យុទ្ធនាការបង្ក្រាបឈើអត់ច្បាប់ខាងលើ ដឹកនាំដោយលោកវរៈសេនីយ៏ត្រី ឃី សុខា ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ក្នុងការបង្ក្រាបទីតាំងឈើ ស្ថិតក្នុងដីក្រុមហ៊ុនហ្សោម៉ារត័សាខន ចំណុចភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរីគឺឃាត់ចាប់រថយន្តបង្កុង កំពុងធ្វើសកម្មភាពដឹកឈើមួយគ្រឿង និងគំនឈើផងដែរ។
បច្ចុប្បន្មសមត្ថកិច្ច បានរឹបអូសយកវុត្ថុតាងខាងលើ ទៅរក្សាទុកបណ្ដោះអាសន្ន នៅទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តរតនគិរី ដើម្បីចាត់ការតាមនិតិវិធី៕