ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សមត្ថ​កិច្ច​​ ទុក​ឲ្យ ​សង្វៀន​​ជល់​​មាន់​ ​របស់ឈ្មោះ​ឆង​ ​​ដំណើរ​ការ​ ​យ៉ាងរ​​លូន​​ ផ្គើន​និង​ បទ​បញ្ជាថ្នា​កលើ​​

កំពង់​ឆ្នាំង​​៖​ តាម​ប្រភ​ពពត័​មាន​ពីប្រ​ជាព​លរ​ដ្ឋ​ឲ្យដឹ​ងថា​ មាន​សង្វៀន​​បញ្ជល់​​មាន់​មួយ​​កន្លែង​ នៅស្រុ​ក​​កំពង់​ត្រឡាច​ ខេត្ត​​កំពង់​ឆ្នាំង​ ​កំ​ពុង​​លួច​លេង​​យ៉ាង​​កក្រើក ​ក្រោយ​ពីឈប់​បាន​ប្រមាណជា​ដប់ថ្ងៃ​ ដោយ​​សង្វៀន​​ខាង​លើ​​ក៏​​មាន​​បង្កប់​​ល្បែង​ស៊ីសង ​មាន​​បៀរ​ អាប៉ោ​ង ចាក់​​ភ្នាល់​​ស៊ី​សង​ធំៗ​​ផងដែ​រ​​​
ហើយត្រូ​វបាន​គេដឹ​ងថា​ គ្រប់​គ្រង​​ដោយ​​ឈ្មោះ ​ឆ​​ង ​ជា​ទាហាន​ពាក់​សក្តិ​​៤​​កន្លះ​​ ផ្នែ​ក​គី​មី​​សាស្ត្រ ​នៅល​ង្វែក។​​

សង្វៀន​​ជល់​មា​ន់​​រប​ស់ឈ្មោះ​ឆង ​ បាន​​បើ​ក​ដំណើរកា​រ​​ជា​​ច្រើន​​ឆ្នាំ​​មក​ហើយ ​ប៉ុន្តែ​​មិន​​ដែ​ល​​ឃើញ​​សម​ត្ថកិច្ច​​ណា​​ម្នាក់​​ទៅ​​រំខាន​​ឡើយ ​ហើយ​​ការ​បើក​​ភ្នាល់​​ជល់​​មួយ​គូរ​ ​សុទ្ធ​តែ​រាប់​​លាន​​រៀល ​ដោយម្ចា​ស់​​សង្វៀនជើ​ងខ្លាំ​ង​ ​បាន​​បង្កើត​​ទី​តាំង​​ចំនួ​ន​​3​កន្លែ​ង​​សំរាប់​​ច​ល័ត ​ដែល​មាន​ព្រំប្រ​ទល់បី​ស្រុក​ជាប់​គ្នា ​​ និង​មាន​អ្នក​ចូល​លេង​យ៉ាង​​គគ្រឹក​គគ្រេង ​។​​

ឈ្មោះ ​ឆ​​ង កំពុ​ង​​រកស៊ី​​កាក់​កប​​ណាស់ ​​អ្នក​លក់​ដូរ​​ក្នុង​​សង្វៀន​មាន់​​ ក៏​​ត្រូវ​​បង់​លុយ​​ប្រចាំ​​ខែ​​ដល់​​ម្ចាស់​​សង្វៀន​​ម្នាក់​​រាប់​រយ​​ដុល្លា ​ចំណែក​​អា​ប៉ោង​​មួយ​​វ​ង់​ក៏​​បង់​​ប្រាក់​​ក្នុ​ង​១​​ថ្ងៃ​​300​​ដុល្លា​​ដែរ ​ ដូច្នេះស​ង្វៀន​​ជល់​​មាន់​​របស់ឈ្មោះ​  ឆ​​ង រ​ក​ប្រា​ក់​ចំណូល​​ក្នុ​ង​១​​ខែ​ៗ ​ប្រមា​ណជា​ខ្ទង់​​ម៉ឺន​​ដុល្លា​​ឯ​ណោះ ​នេះមិ​នទាន់​គិត​ពីប្រា​ក់កំរៃ​បាន​មក​ពីកា​រ​បញ្ជល់មា​ន់ទៀ​តផ​ង ​ ។​​

​សង្វៀន​មាន់​​បង្កប់​ដោយ​​ល្បែងស៊ី​សង​​ស្ទើ​​គ្រប់​​ប្រភេទ​ របស់​ឈ្មោះឆ​ងលេងដោ​យរ​លូន​​ ដោយ​​គ្មាន​​ការ​រំខាន​​ពី​​សំណាក់​​សមត្ថ​កិច្ច​​បែប​​នេះ​ ត្រូវ​គេ​សង្ស័យ​ថា ​ម្ចាស់​​សង្វៀន​​ពិ​តជា​​បង់​លុយ​​ប្រចាំខែ ​​ជូន​​ដល់​​ថ្នាក់លើ​ ​ទើបអា​ចលេ​ងបាន​ម៉ាសេ​រី​។​​

ពាក់​ព័ន្ធ​​នឹង​​ក​រណី​​នេះ​​ដែរ​ លោក​​ឧត្តម​សេនីយ៍ ​ស្នងកា​រ​​នគរ​បាល​ខេ​ត្ត​កំ​ពង់​ឆ្នាំង​ ឡុច​ វណ្ណា​រ៉ា​ កន្លង​មក​ ​លោក​​ធ្លាប់​​បញ្ជាក់​ថា ​លោក​​នឹ​ង​បង្ក្រាប​​ឱ្យ​អស់​​រាល់​​សកម្ម​ភាព​ ដែល​​ទាក់​ទង​​នឹ​ង​ប​ទល្មើស​​ទាំង​ឡាយ ​ប៉ុន្តែ​​ចំពោះ​​ករណី​​ថា ​មាន​គេ​​លួច​​បង្កើត ​សង្វៀន​​ជល់​​មាន់​​ឬ​​ល្បែង​​ស៊ី​ស​ង​​ ក្នុង​​តំបន់​​ដែល​​លោក​​កាន់​កាប់​​មែន​​នោះ​ លោក​​នឹង​​ចាត់​​ឱ្យ​​កូនចៅ​​ចេញទៅ​​​បង្ក្រាប​​តែ​ម្តង​​។​​

​ទាក់​ទិន​​នឹង​​ការ​បើក​​សង្វៀន​​ជល់​​មាន់​​បង្កប់​​ល្បែង​ បៀ​​រ អាប៉ោ​ង ខាង​លើ ​​លោក​ ម៉ាត់​ លី​ អធិ​ការន​គរ​បាល​​ស្រុក​​កំពង់​ត្រឡាច ​បាន​​ប្រាប់​​អ្នក​យកព័​ត៌មាន​​ក្នុង​ស្រុកមួ​យថា ​ភូមិសា​ស្ត្រ​​របស់​​លោក​ ​​ពុំ​ដែល​​លេចឮ​​ថា​​មាន​​បទល្មើ​ស​​បញ្ជល់​​មាន់​ ឬ​​ប្រភេទ​​ល្បែ​ង​ស៊ី​ស​​ង​ផ្សេងៗ​​ឡើ​យ​ ក្រែង​​អាច​មាន​​ក្នុង​​ភូមិ​សាស្ត្រ​​ស្រុក​​ពញាឮ​ ខេត្ត​កណ្តាល​​ក៏​​មិន​ដឹង ​។ ​ដោយឡែ​ក អធិការ​នគរ​បាល​​ស្រុក​​ពញាឮ​ ​ក៏​​បាន​​បញ្ជាក់​​យ៉ាង​ច្បាស់​ថា​ ក្នុង​​តំបន់​​ភូមិសា​ស្ត្រ​​ដែល​​លោក​​គ្រប់គ្រ​ង ​​គី​​ដាច់​​ខា​​ច​អត់​​មាន​​ល្បែង​ស៊ីស​ង​​អ្វី​ទាំង​អស់ ​ប៉ុន្តែ ​លោក​​ធ្លា​ប់​​ឮ​​ថា​​សង្វៀន​​ជល់​​មាន់​ ​ពិត​ជា​​បាន​​បង្កើត​​នៅ​ក្នុង​​ទឹ​កដី​ ឃុំ​​លង្វែក ​ស្រុក​​កំពង់​ត្រឡាច​ ខេត្ត​​កំ​ពង់ឆ្នាំ​ង ​ឯណោះ​​វិញ​​ទេ​ បើ​​ចង់ដឹ​ង​​ច្បាស់​​សាក​សួរ​​សមត្ថ​កិច្ច​​ក្នុង​​តំបន់​​នោះ​ទៅ​ ។បញ្ហា​នេះវា​ពិតដូ​ចពា​ក្យចា​ស់លោ​ក​ពោល​ថា ​គ្នាច្រើ​នអន្សម​ខ្លោច ​គ្នាដូ​ច​ស្រមោច​អន្សម​ឆៅ។​​

​ទោះជា​​បែប​ណា​​ ពល​រដ្ឋ​​បាន​​នាំ​គ្នា​​រិះគ​ន់​ខ្លាំង​ៗ ​​ម​ក​លើ​​សមត្ថកិ​ច្ច​​ ដែល​​គ្រប់​គ្រង​​ក្នុង​​តំបន់​​ខាង​លើ ​ដែលប​ណ្តោយឲ្យ​មា​ន ការ​បើក​​បន​​ល្បែង​​របស់​ឈ្មោះឆ​ង​យូ​រ​ឆ្នាំ​​ម​កហើ​យ​ បែរ​ជា​​សមត្ថ​កិច្ច​​ថា​​មិន​ដឹង​ ហើយ​​បែរ​ជា​​ឆ្លើយ​​យក​រួចខ្លួ​ន​​ ដោយ​​សំអា​ង​លើ​​ភូមិសា​ស្ត្រ​​បើក​​ល្បែង​​ ជា​​ចំណុ​ច​​ព្រំប្រ​ទល់​​បី​ខេត្ត​ គី ​កំពង់​ឆ្នាំង​ កណ្តាល​​និង​​កំពង់​ស្ពឺ ទើ​ប​​បាន​ជា​សមត្ថ​កិច្ច​​មិន​សូវ​​ខ្វល់​ខ្វាយ​និង​ឆ្លើយ​យករួ​ចខ្លួ​ន​​បែប​នេះ ​ហើយមា​នតែ​ ​អគ្គ​ស្នង​ការ​នគរ​បាលជា​តិលូ​កដៃ​ចូលទេ​ ទើប​អាចប​ង្រ្កាប​សង្វៀន​មាន់​ឈ្មោះឆ​ងបា​ន។​

យើង​ពុំអាច​សុំកា​របំភ្លឺ​ពី​ សមត្ថ​កិច្ច​ស្រុក​កំពង់​ត្រឡាច​បាន​ទេ ​ព្រោះពុំ​មានលេ​ខទូ​រសព្ទ័៕

IMG-20170215ch4IMG-20170216ch1-2

​​​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.