ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មន្រ្ដី​ពាក់​ព័ន្ធ ​មួយ​ចំនួន​ បើក​ដៃ​អោយ ​ក្រុម​ឈ្មួញ​ល្មើស​ច្បាប់​ បន្ដ​ឈូស​ឆាយ ​រុករា​ន ​ដី​ព្រៃលិ​ចទឹ​ក​ នៅតំ​បន់​ ក្បែរ​បឹង​រៀល​ ដោយ​មិន​ញញើ​តច្បាប់​​

កំព​ង់​ធំ ​៖​ កំលាំ​ងស​ម​ត្ថកិ​ច្ច​នគរ​បាល​ស្រុក​បារាយ​ណ៍ ​សហ​ការ​ជាមួ​យកំ​លាំ​ងន​គរ​បាល​ស្នង​ការ​ខេត្តកំ​ពង់​ធំ​ រួម​ជាមួ​យម​ន្រ្ដីជំ​នាញជ​លផ​ល​ ដឹក​នាំដោ​យ​ លោក​វរសេ​នីយ​ទោ ​ម៉ាត់​ ម៉ូ​លី ​នាយ​ការិយា​ល័យ​នគ​របាលស​ន្ដិសុ​ខផ្ទៃក្នុង​  ដោយ​សុំគោ​លកា​រណ៍ពី​លោក ​អ៊ិត​ សុ​ធា​ ព្រះរា​ជអា​ជ្ញាខេ​ត្តកំ​ពង់​ធំ ​ បាន​ចុះប​ង្រ្កាប​ក្រុម​ឈ្មួញ​ល្មើសច្បា​ប់ ​ដែល​កំពុង​តែប​ន្ដឈូ​សឆាយ​ រុក​រាន​ដីព្រៃ​លិច​ទឹក​នៅជា​ប់និង​តំបន់​ ខាង​ត្បូងបឹង​រៀល ​ខាង​លិច​ស្រុក​បារា​យណ៌ប្រ​ហែល១​៥​គីឡូម៉ែ​ត្រ ​ ដែល​ជាតំ​បន់​ហាម​ឃាត់​ សំរាប់​អភិ​រក្ស​សត្វ​ខ្សិប​ ជាតំ​បន់​ដែល​គ្រប់គ្រ​ងដោ​យ​ ខ័ណ្ឌ​ជល​ផលខេ​ត្តកំ​ពង់​ធំ ​ការ​ចុះប​ង្រ្កាប​នេះ​ បាន​ធ្វើឡើ​ងនៅ​ថ្ងៃទី​១​២ ​ ខែ​កុម្ភះ ​ឆ្នាំ២​០១​៧។​​

បើតាមប្រភពពត័មានពីមហាជន បានរឺះគន់ចំពោះមន្រ្ដីពាក់ព័ន្ធមួយចំនួន ដែលស៊ីប្រាក់ខែរដ្ន ឃុបឃឹតបើកដៃអោយឈ្មួញ បានធ្វើសកម្មភាពរុករាននិងឈូសឆាយដីព្រៃលិចទឹក នៅតំបន់ជិតបឹងរៀលខាងត្បូង ដើម្បីរៀបចំលក់អោយទៅក្រុមហ៊ុនចិន ព្រោះតែការលោភលន់ គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនបានគិតពីប្រយោជន៍សង្គម  យ៉ាងគគ្លើន ម្ដងហើយៗ មិនខ្លាចរអាពីសំណាញ់ច្បាប់អ្វីទាល់តែសោះ តែមន្រ្ដីដែលពាក់ព័ន្ធនិងឈ្មួញ  ពុំត្រូវបានគេបញ្ចេញឈ្មោះអោយដឹងនោះទេ  ស្រួលប្រព្រឹត្តបទល្មើសទៅថ្ងៃមុខ ដើម្បីរកលុយចែកគ្នាបែបអំពើពុករលួយ  ។

លទ្ធផលនៃការចុះបង្រ្កាប ពាក់ព័ន្ធនិង ការឃាត់បានតៃកុងត្រាក់ទ័រចំនួន៨នាក់ =ទី១ឈ្មោះហ៊ុយ ដានិត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជ្រោយថ្មីក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្ត , ទី២ឈ្មោះ ភុំ វិជ្ជា ភេទប្រុស រស់នៅភូមិចំបក ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំបង់ធំ ទី៣ ឈ្មោះ ផេង សុផាត ភេទប្រុស អាយុ ២១ឆ្នាំ រ់នៅភូមិ តាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ទី៤ ឈ្មោះ ម៉េង ហៀ ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅ ភូមិ ចំបក់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ទី៥ ឈ្មោះ ស៊ុយ សារាយ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិ សសែន ឃុំសសែន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម  ទី៦ ឈ្មោះ  ឈួន ស៊ីណា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិ ថ្មី ឃុំ ឈូកខ្សាច់ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ទី៧  ឈ្មោះប៊ុល ផល្លី  ភេទប្រុស អាយុ ៤៣ឆ្នាំរស់នៅភូមិ ថ្មី ឃុំឈូកខ្សាច់ ស្រុក បារាយណ៍ ខេត្តកំពង់ធំ  ទី៨ ឈ្មោះ  ញៀន ហៀប ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ ស្មោញ ឃុំល្អាង ស្រុក បារាយណ៏  ខេត្តត្បូងឃ្មុំ   រួមជាមួយវត្ថុតាងមួយចំនួនរួមមាន  ត្រាក់ទ័រចំនួន10គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍៨គ្រឿង  និង២គ្រឿងទៀតខូចយកមកមិនរួច  ក្រោយពីឃាត់អ្នកបើកទាំង៨នាក់ រួចបានប្រគល់អោយ មន្រ្ដីជំនាញជលផល ចាត់ការតាមច្បាប់។

លោកប៉ែន វណ្ណរិទ្ធ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ធំ បានប្រាប់អោយដឹងថា ការឈូសឆាយដីព្រៃលិចទឹកនៅតំបន់បឹងរៀលនេះ ពិតជាមានប៉ះពាល់ដីអភិរក្សសត្វខ្សឹប ដែលគ្រប់គ្រងដោយខ័ណ្ឌរដ្ឋបាលជលផលពិតមែន គ្រាន់តែប៉ះតិចនិងច្រើនតែប៉ុណ្ណោះ៕

IMG_20170214_082633IMG_20170214_082640

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.