កំពង់ធំ ៖ កាលពីវេលាម៉ោង១០និ១៥នាទីយប់ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចកងរាជ អាវុធហត្ថស្រុកសន្ទុក ស្នាក់ការសន្តិសុខ៦០១ ចំនួន៣នាក់ដឹកនាំដោយលោកវរៈសេនីយ៍ត្រី សួស សុវណ្ណាបានចេញបង្រ្កាប ករណីចាប់រំំលោភសេពសន្ទវៈបានសំរេច ហេតុការណ៍នេះបានឡើងនៅចំណុចលើខ្នងអាង ស្ថិតនៅក្នុង ភូមិ ជ័យជំនះ ឃុំ កកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
បើតាមប្រភពពត័មាន ពីសមត្ថកិច្ចកងរាជអាវុធហត្ថ បានអោយដឹងថា មុនពេលកើតហេតុ ក្មេងស្រីបានដេកក្នុងផ្ទះម្នាក់ឯង ឪពុកម្ដាយទៅធ្វើការនៅ ចំនុច៩៩ ក្នុងទឹកដីស្រុកសណ្ដានមិនទាន់មក ឆ្លៀតឧកាសនោះ ជនសង្ស័យឈ្មោះភន ឌី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករឡឥដ្ឋ រស់នៅភូមិជ័យជំនះ ឃុំ កកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វើសកម្មភាពចាប់រំលោភ ជនរងគ្រោះ ឈ្មោះ មុត ស្រីនាង ភេទស្រី អាយុ១២ឆ្នាំ ដោយច្របាច់ករ និងរំលោភបានសំរេចក្នុងផ្ទះជនរងគ្រោះ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ក្រោយពីរំលោភរួច ជនរងគ្រោះស្រែកអោយអ្នកជិតខាងជួយ ដោយឃើញជនរងគ្រោះធ្លាក់ឈាម និងមានការឈឺចាប់នៅកន្លែងប្រដាប់ភេទ និងបំពង់ករ(ក្អកធ្លាក់ឈាម) ក៏ត្រូវបានអ្នកជិតខាង និងបងប្អូនក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត។
រីឯជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅស្នាក់ការ៦០១ មួយយប់លុះព្រឹកឡើងសួរនាំ ធ្វើកំណត់ហេតុ ដើម្បីកសាងសំនុំរឿងនៅ ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៧ រួច បានបញ្ចូនជនសង្ស័យ មកទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីចាត់វិធានការទៅតាម៕