ខេត្តរតនគីរី ៖ ក្នុងពេលថ្មីៗនេះ ចាប់តាំងពីចូលឆ្នាំចិនរួច រហូតមកទល់ពេលនេះ មានឈ្មួញឈើដ៍ធំមួយរូប កំពុងតែដាក់កម្មករយ៉ាងច្រើន មានខ្មែរ និងមានជនជាតិយួនជាច្រើននាក់ ចូលកាប់ឈើក្នុងតំបន់ ដីព្រៃសហគមន៍ ស្រុកលំផាត់ ដើម្បីដឹកទៅប្រទេសយួន ហើយបើតាមសេចក្តីរាយការណ៍ ដោយសំងាត់មួយបានអោយដឹងថា មេឈ្មួញឈើនោះ កំពុងតែធ្វើផ្លូវ និងរត់ការដើម្បីដឹកឈើដោយរលូន ហើយសូមអាជ្ញាធរស្រុកលំផាត់ និងអាជ្ញាធរខេត្តរតនគីរី មេត្តាជ្រាបនិងតាមដានទប់ស្កាត៉ផង៕





