ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

យក​ដី​បេន​កង់​និង​ម៉ូតូ​ ធ្វើ​តូប​លក់​ ហើយ​យក​ផ្លូវ​សាធា​រណះ ​ធ្វើបេ​នក​ង់និ​ង​ម៉ូតូ​ និង​ទារ​ថ្លៃភា​ស៊ី ​តាមក​ញ្ច្រែង

សៀម​រាប៖​ អា​ជីវករ​បាន​រឹះគ​ន់ថា​ ការ​យក​ថ្លៃក​ន្លែង​លក់​ដូ​រ ពី​អាជីវ​កនៅផ្សារ​ពួ​ក ដែល​បានយ​កផ្លូវ​សាធារណះ​អោយអា​ជីវក​រ​លក់ដូ​រ ត្រី ​សាច់​ បន្លែប​ង្កា ​ជាច្រើ​ននា​ក់ ​ជាឧ​កាសក្នុ​ងកា​រ​រក​ចំណូ​លបន្ថែម​ របស់​អ្ន​កទទួល​បន្ទុក​ផ្សារ​ពួក​ ខេត្ត​សៀម​រា​ប​ ​ដែល​បាន​បញ្ចាអោ​យកូ​នចៅរ​បស់ខ្លួ​ន ​យក​លុយក្នុ​ង១ចា​នដែ​កលក់​ត្រី ​ ២០​០០រៀល​ ១ក​ញ្រ្ចែងប​ន្លែ ​២០០០រៀ​ល ​ឬ៣​កញ្រ្ចែង៥​០០​០រៀល​​ នេះ​គឺកំ​ពុង​តែឆ្លុះប​ញ្ចាំងពី​​អំ​ពើពុ​ករ​លួយ ​ កៀប​សង្កត់​ប្រជាព​លរដ្ន​ ផ្គើន​ទៅនិង​គោលកា​រណ៍​របស់​រាជរ​ដ្ឋាភិ​បាល​ ដែល​បាន​ប្រកា​ស​លុបចោ​លកា​រមិន​យក​ភាស៊ី​ទាំង​នេះ ។​

​អាជីវករជាច្រើនឆ្លើយក្នុងកិច្ចសម្ភាស សុំមិនអោយបញ្ចេញឈ្មោះបាននិយាយថា  គេមានកន្លែងអោយលក់បន្លែបង្កានៅខាងក្នុង ​តែបើលក់នៅខាងក្នុង គឺយើងលក់មិនដាច់ទេ ទើបចេះតែនាំគ្នាមកលក់នៅខាងក្រៅលើផ្លូវសាធារណះ តែត្រូវបានគេគំរាមមិនអោយនិយាយការពិត ជុំវិញការទារភាស៊ី​និងថ្លៃកន្លែងលក់ដូរនេះឡើយ  បើហ៊ាននិយាយ គេនិងបញ្ឈប់មិនអោយលក់តទៅទៀត ជាការពិតហើយ ការបង់លុយកន្លែងប្រចាំថ្ងៃ និងប្រចាំខែមានតម្លៃខ្ពស់ពេក  ធ្វើឲ្យពួកគាត់មានការលំបាកយ៉ាងខ្លាំង នៅក្នុងជីវភាពប្រចាំថ្ងៃ កាលពីឆ្នាំ២០១៤ និង២០១៥ បន្លែមួយកញ្ច្រែងតែ៥០០រៀលតែប៉ុណ្ណោះ ​តែក្នុងឆ្នាំ២០១៧នេះ ត្រូវបង់ភាស៊ីរួមនិងថ្លៃកន្លែងលក់ ចាប់ពី២០០០៛មួយកញ្ច្រែង ឬមួយចានដែកលក់ត្រី២០០០រៀល ទៅ៥០០០៛ចាប់ពីរបីកញ្ច្រែងឡើងទៅ រាល់ការបង់ថ្លៃភាស៊ីម្តងៗ មិនបានចេញក្រដាសជាសម្គាល់អ្វីឡើយ អ្នកដើរទារភាស៊ីទារលុយតាមអំពើចិត្ត ។

ម្យ៉ាងទៀតការយកផ្លូវសាធារណះ ធ្វើកន្លែងលក់ដូរត្រីសាច់បន្លែបង្កា ធ្វើអោយស្ទះមុខតូបអ្នកដ៏ទៃស្ទើរតែគ្មានផ្លូវចេញចូល   យើងខ្ញុំសំណូមពរអោយអាជ្ញាធរស្រុក និងអ្នកទទួលបន្ទុកផ្សារពួក មេត្ដារកកន្លែងដាក់បេនកងនិងម៉ូតូ អោយបានត្រឹមត្រូវ ​និងរៀបចំអោយអាជីវករដែលលក់បន្លែ ត្រីសាច់ ទៅខាងក្នុងវិញ ​ព្រមទាំងយកថ្លៃកន្លែងលក់អោយសមរម្យឡើងវិញ ។

យើងក៏បានធ្វើកិច្ចសម្ភាសជាមួយ លោក ម៉ៅ វិសុទ្ធ អភិបាលស្រុកពួក ជុំវិញការយកដី ​បេន កង់ ម៉ូតូ ធ្វើតូបលក់អោយអាជីវករ ក្នុងតំលៃ ៥០០០ដុល្លា  ហើយយកបេនកង់និងបេនម៉ូតូមកដាក់លើផ្លូវសាធារណះ​ ​   តើលោកមានចំណាត់ការអ្វីក្នុងការរៀបចំ ផ្សារនេះអោយមានសណ្ដាប់ធ្នាប់ និងគ្មានការយកលុយពីអាជីវករលើសការកំណត់  នៅពេលខាងមុខយ៉ាងដូចម្ដេច លោកបានឆ្លើយថា លោកទទួលស្គាល់ថាមានកំហុស លោកក៏ធ្លាប់បានហៅលោក សន់ នី អ្នកទទួសបន្ទុកផ្សារនេះ មកណែនាំជាច្រើនដងហើយ តែនៅមិនទាន់រៀបចំបានទៀត   ហើយលោកក៏មិនគាំទ្រ រាល់ទង្វើខុសឆ្គងទាំងឡាយ ​ជុំវិញការទារថ្លៃនិងអ្វីគ្រប់យ៉ាង ផ្ទុយទៅនិងគោលការរបស់រាជរដ្ឋាភិបាលនោះដែរ។

លោក ហ៊ុប ថៃ ម្ចាស់វិនិយោគផ្សារទាំង៣មានផ្សារលើ ផ្សារក្រោម ផ្សារពួក  បានឆ្លើយបដិសេដរឿងធ្វើតូបលក់ និងបានរៀបរាប់ថា បានប្រគល់អោយ លោក សន់ នី មើលការខុសត្រូវផ្សារពួកនេះ  ក្នុងគោលការរបស់ខ្ញុំអោយយកតែ ២០០រៀល ទៅ៣០០រៀល ក្នុង១កញ្ច្រែង ឬចានដែក តាមតិចច្រើនសំរាប់បង់អោយអ្នកដឹកជញ្ចូនសំរាម តែប៉ុណ្ណោះ មិនបានអោយយក​រហូតដល់២០០០រៀល​ទៅ៣០០០រៀលនោះទេ អ្នកដែលយកលើសនោះគឺត្រូវទទួលខុសត្រូវដោយខ្លួនឯង ម្យ៉ាងទៀត អ្នកដែលធ្វើផ្សារលក់តូបនោះគឺក្រុមហ៊ុន តូច សុធី​ ​តែពុំដឹងតំលៃប៉ុន្នាននោះទេ។

លោក សន់ នី អ្នកទទួលបន្ទុកមើលការខុសត្រូវលើផ្សារពួក​ មិនបានឆ្លើយតបជុំវិញ ការរឹះគន់ពីសំណាក់អាជីវករនោះទេ មិនដឹងថាលោកមិនហ៊ានបកស្រាយ  និងក៏មានចេតនាគេចវេស នូវទង្វើររបស់ខ្លួន​ ដែលបញ្ចាអោយកូនចៅដើរយកលុយ តាមកញ្ច្រែង​ តាម​ចាន់ដែក​ ហួសសៀវភៅបន្ទុក និងផ្គើនទៅនិងប្រសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល  ​​   បើទោះបីយើងព្យាយាម ធ្វើការទំនាក់ទំនងតាមទូស័ព្ទជាច្រើនដង ក៏ដោយ ក៏មិនលើកទូស័ព្ទដែរ៕

IMG_20170211_193627IMG_20170211_193634IMG_20170211_193640IMG_20170211_193644

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.