កំពង់ធំ ៖ មានករណីគ្រោះថ្នាក់ចរាចរកើតឡើង លើផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិថ្នល់ថ្មី ឃុំបារាយណ៌ ស្រុកបារាយណ៌ ខេត្តកំពង់ធំ កាលពីវេលាម៉ោង០៨ និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៧ បណ្ដាលបុរសម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់។
តាមប្រភពពត័មានពីសមត្តកិច្ចបានប្រាប់អោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្ករឡើងដោយ រថយន្តម៉ាកអីនធ័រណាស់ស៊ីណាល់ ជារថយន្ដដឹកសាំងរបស់ក្រុមហ៊ុនកម្ពុជាតេលា បើកបុកអ្នកថ្មើរជើងកំពុងដើរវាស់ថ្នល់ជាតិ ក្រុមហ៊ុនចិន ដែលមាន ទី១ ឈ្មោះ ខន ខាន់ ភេទប្រុស អាយុ18ឆ្នាំ រស់នៅភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ស្លាប់ ទី២ ឈ្មោះ បៀន លន ភេទប្រុស អាយុ25ឆ្នាំ រស់នៅភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ របួសធ្ងន់ ទី៣ ឈ្មោះ ចែង អូវ ភេទប្រុស អាយុ26ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ របួសធ្ងន់ ក្រោយពេលកើតហេតុ អ្នកបើករថយន្ដចុះរត់គេចខ្លួនបាត់ មិនទាន់ដឹងអត្តសញ្ញាណ។
បន្ទាប់មកសមត្តិកិច្ចធ្វើការវាស់វែង បញ្ចូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ និងប្រគល់សាកសពជូនសាច់ញាតិក្រុមគ្រួសារ រីឯវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៌ និងធ្វើកំណត់ហេតុកសាងសំនុំរឿង បើកការស្រាវជ្រាវ រកអត្តសញ្ញាណ ដើម្បីអោយតំណាងក្រុមហ៊ុន ចូលខ្លួនមកដោះស្រាយគ្នាទៅតាមច្បាប់៕