ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អ្នក​កា​សែត​ បន្ត​អំពាវ​នាវ​ រក​យុត្តិ​ធម៌​ និង​ប្តេជ្ញា​ ប្រឈ​មត​ស៊ូ ​តាម​ផ្លូវ​ច្បាប់​ បន្ទាប់​ពី​រង​អំពើហិ​ង្សា ​នៅខេ​ត្តរ​តន​គិរី​

ខេត្ត​រតន​គី​រី៖​ ​អ្នក​សារ​ព័ត៌​មាន​ក្នុង​ស្រុក​មក​ពី​អង្គ​ភាព​ចំនួន​៦​ និង​អង្គ​ភាព​ការ​ពារ​បរិស្ថាន​មួយ​រូប​ រួម​មាន​គ្នា ​៧នា​ក់​ នៅតែ​បន្ត​អំពាវ​​នាវ​សុំឲ្យ​ស​មត្ថ​កិច្ច​នៃ​អាជ្ញាធ​រ​ខេត្ត​រតន​គិរី​  ស៊ើប​អង្កេត​ឲ្យបា​នហ្ម​ត់ច​ត់​ ពាក់​ព័ន្ធម​នុស្ស​មួយក្រុ​ម​ ដែល​បាន​ប្រើអំ​ពើហិ​ង្សាវា​យប្រ​ហារ​លើរ​ថយន្ត​រប​ស់​ពួក​គាត់​ ក្នុង​ពេលចុះ​យកព័​ត៌មា​នពាក់​ព័ន្ធ​បទ​ល្មើស​ព្រៃឈើ​ក្នុង​ស្រុក​វើន​សៃ ​ខេត្ត​រតន​គីរី​ និង​​ប្តេជ្ញា​​ ប្រ​ឈ​​មត​​ស៊ូ ​​តាម​​ផ្លូវ​​ច្បាប់​ ខណៈ
​​សមត្ថ​​កិច្ច​​ប៉ូលី​​សស្រុ​​ក​​វើនសៃ ​​ បញ្ចប់​​ការ​​ស៊ើប​​អង្កេត​​បឋម​ទៅលើ​ពាក្យប​ណ្ដឹង​របស់​ក្រុម​អ្នក​កាសែត​ និង​សកម្ម​ជន​បរិ​ស្ថាន​ ដែលស​ង្ស័យមា​ន​អ្នក​ជំនួញ​ឈើម្នាក់​ ថា​ជាប់​ពាក់​ព័ន្ធ​គម្រោង​ធ្វើឃា​តពួ​ក​គេ ​ពេល​ព្យាយាម​ស៊ើប​អង្កេត​បទ​ល្មើស​ព្រៃឈើ​ នៅ​ទីរួ​មស្រុក​វើនសៃ​។

លទ្ធ​​ផល​​នៃ​កា​​រស៊ើប​​អង្កេ​ត​បឋម​​ ​​សម​​ត្ថ​កិ​​ច្ច​មិ​​ន​​ទាន់​​​វាយ​​ត​ម្លៃបា​ន​ជាក់​​លាក់​​នៅ​​ឡើយ​​  ​គ្រាដែ​​លស​មត្ថ​​កិច្ច​​បន្ត​​សុំគោ​​ល​កា​រណ៍​​ទៅម​​ន្ត្រី​អ​យ្យកា​​រ ដើម្បី​​ស៊ើប​​អង្កេ​ត​បន្ថែ​​ម​ ​នេះបើ​​តាម​​ការ​​ផ្សាយ​​របស់​​វិទ្យុក្នុ​​ងស្រុ​​កមួ​​យ។​​

សូម​រំលឹក​ថា​ រថ​យន្តអ្ន​កកាសែ​តពីរ​គ្រឿង​ក្នុង​ចំណោម​រថយន្ត​បីគ្រឿ​ង​ ត្រូវ​បានម​នុស្សពី​រក្រុ​ម​ មួយ​ក្រុម​ព្យាយាម​បើក​គោយ​ន្តបុក​រថយ​ន្តអ្នកកា​សែត ​បន្ទាប់​មក​មនុស្សមួ​យក្រុ​មទៀត​ ​បានយក​ឈើប​ង្កប់​ដែក​គោលដា​ក់លើ​ផ្លូវ​ ដើម្បីប​ញ្ឈប់រ​ថយ​ន្ត ហើយ​មនុស្ស​ប្រមាណ ​១០​នាក់​ប្រដា​ប់ដោ​យដំ​បង​ឈើ ​ដំប​ងដែក​ និង​ញញួរ​ ព្រួ​តគ្នា​វាយ​បំបែក​កញ្ចក់​រថយន្ត​អ្នក​កាសែត​ កាល​​ពីថ្ងៃ​ទី​១ ​ខែកុ​ម្ភៈ​ ខណៈក្រុ​មអ្ន​កកា​សែត​ព្យាយា​មរ​ត់​គេច​ពីកា​រវាយ​ប្រហារ​នេះ។​

លោក​ សុខ​ សុវណ្ណ ប្រ​ធាន​ក្រុម​ប្រឹក្សា​សារព័​ត៌មា​នកម្ពុជា​ ​ចាត់​ទុក​សកម្ម​ភាព​ទាំង​ពីរ​លើក​នេះ ​ថាជា​គម្រោង​ប៉ង​ធ្វើឃា​តក្រុ​មអ្ន​ក​កាសែត​ពីសំ​ណាក់​ឈ្មួញរ​កស៊ី​ឈើខុ​សច្បា​ប់មួ​យ​រូប​នៅតំ​បន់នោះ​។ ​លោក​កត់​សម្គាល់​ថា ​អំពើហិ​ង្សានេះ​ ​កើត​មាន​ឡើង​ បន្ទាប់​ពីក្រុម​អ្នក​កាសែត​រក​ឃើញ​ឈើត្រូវ​បាន​គេដឹ​ក​ជញ្ជូន​តាម​ទូក​នៅតំ​បន់​នោះ ​ចំណែកក្រុ​មអ្នក​ដឹក​ជញ្ជូន​ឈើប​ញ្ជាក់ថា ​ជាឈើ​របស់​បុរសឈ្មោះ​ ម៉េង ​មុខ​របរ​ប្រមូល​ទិញឈើ​ខុសច្បា​ប់ ​ដែល​ប្រជាព​លរដ្ឋលួ​ចកា​ប់ពី​ក្នុង​ព្រៃ។​

លោក​ សុខ​ សុវណ្ណ​ បាន​និយាយថា​ លោក​នឹង​ប្រឈម​តស៊ូ​តាម​ផ្លូវ​ច្បាប់​ដោយមិ​ន​បញ្ចប់នោះ​ឡើយ ​ប្រសិន​បើគេច​ង់ប​ង្វែរ​រឿង​នេះឲ្យ​វិ​វត្ត​ទៅជា​រឿង​ផ្សេង​ ដើម្បី​ឲ្យជ​នស​ង្ស័យ​រួចខ្លួ​ន។​

អ្នក​កាសែតទាំ​ងប្រាំពី​រនាក់​ គឺ​ជានាយក​ នាយករ​ង និង​ជាអ្នកយ​កព័ត៌មា​នរបស់​អង្គភាព​ក្រុមប្រឹក្សា​អ្នក​សារ​ព័ត៌មានក​ម្ពុជា ​កាសែត​ភ្នំពេញ​ប្រ៉ែស ​កាសែតថ្ងៃ​នេះ ​សមាគ​មអ្នក​សារព័ត៌​មាន​ប្រជាធិ​បតេយ្យ ​អង្គកា​រអភិរក្ស​ឃ្លាំមើ​លធន​ធាន​ធម្ម​ជាតិ ​កាសែ​តជួយខ្មែ​រ ​និង​មជ្ឈម​ណ្ឌលព័​ត៌មាន​ថ្ងៃនេះ។​

កាលពីថ្ងៃទី៣ ខែកុម្ភៈ លោក សុខ សុវណ្ណ បានធ្វើរបាយការណ៍ដាក់ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន  ស្ដីពីអំពើហិង្សាលើក្រុមអ្នកសារព័ត៌មាន ដើម្បីសុំឲ្យសាមីក្រសួងជួយអន្តរាគមន៍ ទាក់ទិនការប្រើអំពើហិង្សារំលោភសិទ្ធិអ្នកសារព័ត៌មាននេះ។
បន្ទាប់មក រដ្ឋមន្ត្រីក្រសួងព័តមាន បានសំរេចបង្កើតគណកម្មាធិការចំពោះកិច្ចមួយ ដើម្បីសិក្សា ស្រាវជ្រាវនិងស្វែងរកការពិតករណីកើតមានឡើងខាងលើ ដើម្បីដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីពិនិត្យនិងសម្រេច។

របាយ​ការណ៍​បឋម​របស់​ប៉ូ​លិសស្រុ​កវើ​នសៃ ​ឲ្យដឹ​ងថា ​បាតុ​ភាពដែល​កើត​មាន​ចំពោះអ្ន​កកា​សែត​ ទីមួយ​គឺជា​គ្រោះថ្នាក់​ចរា​ចរណ៍​​ដែលបង្កឡើ​ងដោយ​រថយ​ន្តដា​ច់ហ្វ្រាំ​ង ​និង​ទីពីរ​ គឺប​ង្កឡើង​ដោយ​យុវ​ជនទំ​នើងម​ក​ពី​ក្រុងបា​នលុ​ង​ នេះបើ​តាមកា​រផ្សាយ​រប​ស់វិទ្យុក្នុ​ងស្រុ​ក។​

សាធា​រណជន​មាន​ទស្សនៈ​ថា ​កន្លង​ម​ក ពួក​ឈ្មួញ​រ​កស៊ី​ឈើខុសច្បា​ប់ ​ដែល​មា​នអ្នក​មាន​អំណាច​នៅពីក្រោ​យ​ មិន​ចេះ​ចុះញ៉ម​ច្បាប់រ​ដ្ឋឡើយ​ ក្នុងការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាងរ​ង្គាល​ ហើយ​គេរ​ង់ចាំ​មើល​ ​តើអ្ន​កកាសែត​ទទួលបា​នយុ​ត្តិធ​ម៏ដែ​ឬទេ​?​ ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើឃា​តពី​សំណាក់​ឈ្មួញរ​ក​ស៊ីឈើខុ​សច្បាប់​ ដែល​មាន​អ្នក​មាន​អំណាច​នៅពី​ក្រោយ​៕

IMG-20170202-WA0059FB_IMG_1486634639589

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.