ខេត្តកោះកុង៖ ថ្ងៃទី08/02/2017 វេលាម៉ោង10;00នាទីយប់ មានករណីឃាតកម្មរំលោភសម្លាប់មួយលើក នៅចំណុចដីថ្មី ស្ថិតនៅភូមិព្រែកជីកឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
ជនរងគ្រោះឈ្មោះ ឡាយ ស្រីង៉ីនភេទស្រី អាយុ14ឆ្នាំជាអនិតិជន ដែលមានទីលំនៅចំណុចខាងលើឃាតករបានយកខោជើងវែងពណ៏ខៀវលាយស យកទៅរិតករជនរងគ្រោះ បណ្តាលអោយស្លាប់នៅនឹងកន្លែង។
ករណីនេះ កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញ ស្រុក ខេត្ត កំពុងត្រួតពិនិត្យទីកន្លែងកើតហេតុ
និងស្រាវជ្រាវបន្ត។ ក្នុងនោះកម្លាំងបានកំណត់មុខសញ្ញាបានចំនួន 01នាក់ ដែលមានសកម្មភាពគួរឲ្យសង្ស័យ រយះពេលប្រមាណម៉ោង8ជាង កម្លាំងយើងបានកំណត់ច្បាស់ រហូតជនសង្ស័យបានសារភាពនៅម៉ោង17:45 ជនសង្ស័យឈ្មោះខុន ស៊ិញ ភេទប្រុសអាយុ30ឆ្នាំ ជាអ្នកជិតខាងជនរងគ្រោះ គឺបានធ្វើសកម្មភាពរំលោភហើយសម្លាប់តែម្តង៕