ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ ប្រជា​ពល​រដ្ឋ ​20​គ្រួសា​រ ​នាំ​គ្នាទៅ​ហាម​ឃា​ត់​ ម្ចាស់​ចំកា​រ​ស្វាយ​​ ​ដែល​ធ្វើរ​បង​ពទ្ធ័​យកដី​ភ្នំ

កោះ​កុង​ ៖ ​នៅរ​សៀល​ថ្ងៃ​ទី7​ ខែ​កុម្ភះ ​ឆ្នាំ2​0​17​ មាន​ប្រជា​ពល​រដ្ឋ​20​គ្រួសារ​ ដែល​រស់​នៅក្នុ​ងភូ​មិ​ភ្នំស្រ​ឡៅ ​ នឹង​ភូមិ​ជ្រោយស្វា​យ​ ស្ថិត​ក្នុង​ឃុំជ្រោ​យស្វា​យ​ ស្រុ​កស្រែអំ​បិល​ ខេត្ត​កោះកុង​​ បា​នលើ​កគ្នា​ទៅហា​មឃាត់​មេកា​រ​ ម្ចាស់​ចំការ​ស្វាយ​ ដែល​បាន​យក​អាត្រា​ក់ទ័រ​មក​ឈូសយ​កដី​ភ្នំ ហើយ​ធ្វើរ​បង​ពទ្ធ័​យក​ដីភ្នំ​។​

ប្រជា​ពលរ​ដ្ឋបាន​និយាយ​ថា ដី​ចំការ​ស្វាយ​នេះមាន​ព្រុំ​កាយជា​កិញហើ​យ ​ហេតុ​អីបាន​ជាម្ចា​ស់ចំការ​ មក​​ឈូសឆា​យដី​ភ្នំហើ​យធ្វើផ្ទះ​ទៀត ​ព្រមទាំងឈូសចូលដីគាត់ទៀត។

ពួក​គាត់បា​ន​និយាយ​ទៀត​ថា ​ដីដែលមេ​ការ​ម្ចាស់​ចំការ​ស្វាយឈូ​សឆាយ​ ពទ្ធ័​របង​យក​នេះ គឺ​ចូលដី​របស់ពួ​កគា​ត់ ​ទាំង​20គ្រួ​សារ​ ទើប​ពួក​គាត់ម​ក​តវ៉ាមិ​នឲ្យ​ធ្វើត​ទៅទៀត ​ប្រជា​ពលរ​ដ្ឋ នឹ​ងមេ​ការ​ម្ចាស់ចំ​ការ​ស្វាយ​ទាំ​ងពីរ​នាក់​ (1)​មាន​ឈ្មោះហ៊ោ​ រត័្ឋ​ណា ​(2​)ឈ្មោះ ​ស៊ុន​ ស្រៀង បាន​ជ​ជែកគ្នា​យ៉ា​ងយូ​រ​ ទើប​លោក​មេភូមិ​ នឹង​ លោក​មេក្រុម ​មក​ហាម​ឃាត់​ខ្លាចមា​នអំ​ពើហឹ​ង្សាកើតឡើង​។​​

ប្រជាព​លរដ្ឋ​បាន​បន្ត​ថា​ មេការ​ម្ចាស់​ចំការ​ស្វាយ ​គំរា​មហាម​ឃាត់ប្រ​ជាព​លរ​ដ្ឋ​ មិន​ឲ្យដើ​រឆ្លងកា​ត់តាមផ្លូ​វឬជិ​តដីចំ​ការទេ​។តាមស​ម្ដីព​លរ​ដ្ឋប​ន្ត​ថា ​គោ​ក្របី​ ប្រជាពល​រដ្ឋ​ចូលក្នុ​ង​ចំការ​ ត្រូវ​មេការ​ចំការ​ចាប់​គោ​ក្របី​ទារ​លុយ​ មួយ​ក្បាល​ពី​1លា​ន​ទៅ២លា​នរៀលយ​កលុ​យ​ពីពួ​កគាត់។​

ចំណែកអ្ន​កសា​រព័​ត៌មាន​បាន​សួរ​ទៅមេ​ការ​នៅទី​នោះថា ​តើម្ចា​ស់ចំ​ការឈ្មោះ​អី ​មេកា​រនោះ​ប្រាប់​ថាមិ​នស្គាល់​ឈ្មោះទេ ​គ្រាន់​តែដឹង​ថានៅភ្នំ​ពេញ​ ។​​

ប្រជា​ពល​រដ្ឋ​បាន​និយាយ​ប្រាប់អ្ន​ក​សារ​ព័ត៌​មានថា​​ បើ​តាម​គាត់​ដឹង​ថា​ ម្ចាស់​ចំការ​នោះ ​ជាថៅ​កែ ​បាកា​ស់ ​ដ៌ធំ​នៅភ្នំ​ពេញ​ ពួក​គាត់​បន្ត​ថា​ដីចំការ​ស្វាយ​នេះធំ​ណាស់​ មាន​ទំហុំ​300​ទៅ៤​០០​ហិកតា ​ពួក​គាត់ប​ន្ត​ថា​ដី​ចំការ​​នេះ​ ថៅកែ​បាកា​ស់នេះ​ទើប​តែទិ​ញ​ចំកា​រពីរ​បីឆ្នាំ​នេះទេ ​​។​

រីឯ​លោក​ ស៊ុ​ន ស្រៀង​ នៅ​ទីនោះបា​នអះ​អា​ង​ថាជា​ម្ចា​ស់ចំ​ការ​ នៅចំ​ពោះមុ​ខអ្ន​ក​សាព័ត៌មា​ន​ ​ថារូប​គាត់​ធ្វើរ​បង​ ការ​ពារ​ក្របី​គោមិ​នឲ្យ​ចូ​លតែប៉ុ​ណ្ណោះ។

ចំណែក​លោក​មេភូមិ​ភ្នំស្រ​ឡៅ ​បាន​ប្រាប់​ទៅលោ​ក ស៊ុន​ ស្រៀង​ ឲ្យម​កដោះស្រា​យនៅ​សាលា​ឃុំជា​មួយ​ប្រជាព​លរដ្ឋ​ ហើយ​ហាម​មិន​ឲ្យ​លោក ​ស៊ុន​ ស្រៀង​ ធ្វើរ​បង​ពទ្ធ័​ភ្នំទៀ​ត​ទេ។​(ដោយ ​យួន ឈីវ​)​

IMG-20170208-WA0027IMG-20170208-WA0060-(1)IMG-20170208-WA0038

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.