ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជា​ពល​រដ្ឋ​រិះគ​ន់ថា​ អា​ជ្ញា​ធរ​ស្រុក​ស្រែអំ​បិល ​ដីហុ​យចូ​ល​ភ្នែក​ បើ​កដៃ​ឲ្យ ​អ្ន​ក​រក​​ស៊ី​ឡា​​ន​​ដឹក​​ដី​​​ បង្ក​អាណា​ធិប​តេ​យ្យ

កោះកុ​ង​៖ ​ប្រជាព​លរ​ដ្ឋរ​ស់នៅ​ ភូមិ​ស្រែអំ​បិល​ នឹង​ភូមិ​ត្រ​ពាំង​ ស្ថិត​នៅ​ក្នុង​ឃុំស្រែ​អំបិល​  ស្រុក​ស្រែអំ​បិល​ ខេត្ត​កោះកុង​​ បាន​រិះគ​ន់ទៅ​លើ​អាជ្ញាធរ​ស្រុក​ស្រែអំ​បិលយ៉ា​ងខ្លាំង​ ថា​ដីហុ​យចូ​លភ្នែ​ក​ទើប​បណ្តោយ​ឲ្យឡា​នដឹ​កដី ​ដែល​មានម្ចា​ស់ ឈ្មោះ​ថាពូ​ឌិ​ង​​ ធ្វើអា​ជីវកម្ម​ដឹក​ដីហុ​យសំ​ពោង​ ប៉ះពា​ល់ប​រិ​ស្ថាន​យ៉ាង​ធ្ងន់​ធ្ង​រ ប្រ​ជាពល​រដ្ឋ​និយាយ​ថា ​ឡាន​ដឹក​ដីនេះ​ដឹ​កដីគ្មា​នគ្រ​បតង់​ពី​លើទេ​​ ហុយ​ដី​ចូ​ល​ក្នុ​​ងផ្ទះ​​ប្រជា​​ព​ល​រ​​ដ្ឋ​​ប៉ះពា​ល់ដ​ល់សុ​ខភា​ព​ ជា​ពិសេ​សកុ​មារ​និង​ចាស់​ជ​រា​ និង​ជ្រុះ​រាយ​ប៉ាយពេ​ញផ្លូ​វតែ​ម្ដង​ ដែល​អាច​បង្ករ​ឲ្យមា​នគ្រោះ​ថ្នាក់​ច​រាច​រ​ណ៏។​

ប្រជា​ពល​រដ្ឋ​បាន​និយា​យប​ន្ត​ថា ​ពួក​គាត់​បាន​ប្រាប់​ទៅ ​លោក​មេឃុំ​ដា​ត់ស៊ុ​ន​លី ​ជាច្រើ​ន​ដ​ង​ហើយ​​ តែ​មេឃុំ​មិន​មាន​ចំណា​ត់កា​រ​ទេ ​ពួក​គាត់​និយាយត​ៗគ្នា​ថា ​អាជ្ញា​ធរ​នៅស្រុ​កស្រែ​អំបិល​ មិន​ដែល​គឹត​ដល់​ប្រយោជ​ន៏ប្រជាព​លរ​ដ្ឋទេ​​​ បើ​មាន​ការ​វិញ​រត់​ហៅពួ​ក​គាត់​​ហើយ​ ប្រជា​ពលរ​ដ្ឋនិ​យា​យ​រិះ​គន់​ លោក​មេ​ឃុំ​ ដាត់​ ស៊ុន​លី ថា​ ​មេឃុំ​រូប​នេះទាំ​ង​ពីឡើ​ង​ធ្វើមេ​ឃុំម​ក ​មិនដែ​លដោះ​ស្រាយរឿ​ង​ដែល​ប្រជា​ពល​រដ្ឋ​បាន​ប្តឹង​ ឬទៅ​ប្រា​ប់គា​ត់​ធ្វើ​មិន​ដឹង​។​

មា​ន​មន្រ្តី​ក្នុង​ស្រុក​ជើង​ចាស់​ពីរ​នាក់​ សូម​មិន​បញ្ចេញ​ឈ្មោះនិយា​យថា​ អ​ស់​លោកធ្វើ​ការនៅ​ក្នុងស្រុ​ក​​មិន​ចេះគឹ​តដ​ល់​ផលប្រ​យោជ​ន៌​ជាតិ ​នឹង​ផល​ប្រយោជ​ន៌ប្រជា​ពលរ​ដ្ឋ​ បណ្ដោយឲ្យ​​​ ឈ្មួ​ញរ​ក​ស៊ី​ដឹក​ដីល​ក់​ ឲ្យកា​យ​​ដី​ភ្នំ​គ្រប់ក​ន្លែង​ អស់​លោក​មើល​មិន​ឃើញ​ទេ​​ ដូ​ចជាកា​យភ្នំ​ស្រែអំ​បិល ​នៅជិ​តផ្ទះព​លរដ្ឋ​​កាយ​អស់​ហើយ​ដី​ភ្នំភូមិត្រ​ពាំង ​ជាពិ​សេសភ្នំ​ស្រែអំ​បិល​​ ម្ចាស់​ឡាន​ឈ្មោះ ​ពូឌិ​ង ​កាយ​យក​អាចម៌​ដីលក់​ មិន​មាន​ចំណាត់កា​រ​លើ​បគ្គុល​រូប​នេះទេ​។

ចំណែក​ប្រធា​នការិ​យាល័យ​បរិ​ស្ថានស្រុ​កស្រែ​អំបិល​ លោក​ ម៉េង​ តិ​ច អ្ន​កសារ​ព័ត៌មា​នតេសួ​រពី​រឿង​កាយ​ដីភ្នំ​ គា​ត់ថា​ចាំឲ្យគេ​ទៅមើ​ល។​

ចំ​ណែ​កខាង​អ​ង្គភា​ពរ៉ែ​ថាមព​លវិ​ញ​ លោ​ក ​អ៊ូ សុភី​ អ្នក​សារព័ត៌​មានតេ​សួរ​ពីរឿ​ងកា​រ​កាយដី​ភ្នំ​ ​គ្រាន់​តែ​ប្រាប់​ឈ្មោះថាជា​អ្នក​សារព័ត៌​មាន ​បឹទ​ទូរ​ស​ព្ទ័បាត់​តេលែ​ងចូ​ល។

ចំណែក​ម្ចាស់​ឡាន​ឈ្មោះពូឌិ​ង អ្នកសា​រព័ត៌​មាន​បាន​តេសួ​រ គាត់​បាន​ប្រាប់​ថា ​គាត់​ប្រាប់​មេឃុំ​ ហើយ​រឿងឡា​ន​គាត់​ដឹក​ដី ​ម្ចាស់​ឡាន​បន្ត​ប្រាប់​ទាំង​ឌឺថា​​ បើ​ឡានគា​ត់ដឹ​កដី​មិនគ្រ​បទេ​ ហើយ​ធ្លាក់​ដីលើផ្លូ​វនោះ​ ​សូម​ឲ្យថត​បង្ហោះផ​ង នេះ​ជាស​ម្ដីម្ចាស់​ឡាន​ជើង​ខ្លាំង​។

តា​មច្បាប់​ជន​ណាដែល​ធ្វើឲ្យប៉ះ​ពាល់ដ​ល់ផ្លូ​វសារ​ធារណៈ ​ដូចជា​ចញ្ចើមផ្លូ​វ ទ្រូ​ងផ្លូ​វ នឹ​ងនៅលើផ្លូ​វ​ ត្រូវ​ផ្ដន្ទាទោ​ស​តាម​ច្បាប់​ ដាក់​គុ​កពី​២ឆ្នាំ​ទៅ៥ឆ្នាំ ​ហើយពិ​ន័​យជា​ប្រាក់​ពី៤​លាន​រៀល​ទៅ១​០លា​នរៀ​ល។

ការ​ឃុប​ឃិត​គ្នា​រវាង​អាជ្ញាធ​ នឹ​ងអ្នក​រក​ស៊ី​ដឹក​ដី​ នៅតែ​បន្ត​កើត​មាន​ឡើង​ដដែល​ ជា​ពិសេស​ មេឃុំ​ ដា​ត់ ស៊ុ​​ន​​លី​​ តែ​ម្ដង​នឹ​ងដែ​លជា​អ្នក​ពាក់​ពន្ធ័​ក្នុង​រឿង​នេះ។

សូម​លោក​អភិបា​លស្រុ​ក​ស្រែអំបិល​ លោក​ ទួ​ន សី​លា ​ជួយ​ចាត់​វិធា​នកា​រអ្នក​រ​កស៊ីដឹ​ក​ដីនេះ​ផង​
នឹ​ងសូម​ឲ្យ​ប្រធាន​មន្ទី​សាធា​រណៈ​ការ​ខេត្ត​ ជួយ​ចាត់​ការ​លើអ្ន​ករ​ក​ស៊ីឡា​ន​ដឹក​ដីនេះ​ បើ​មិន​ដូច្នេះ​អស់​ហើយ​ដីភ្នំ​។​

ហើ​យ​ជា​ពិសេស​នោះ ​សូម​អភិ​បាល​ខេត្ត​កោះកុ​ង ​ជួយ​ចាត់​វិធាន​ការ​ណ៏​លើម​ន្រ្តី​ថ្នាក់​ស្រុក​ផ​ង បើ​មិន​អញ្ជឹង​ទេ​ គណៈប​ក្សប្រជា​ជន​ នឹង​ធ្លាក់​សន្លឹក​ឆ្នោត​ ដោយ​សារ​មន្រ្តី​ខិល​ខូច​ថ្នាក់​ក្រោម ​មិន​យក​ចិត្តទុ​កដា​ក់​ ចំពោះ​ប្រជា​ពល​រដ្ឋ​ខ្លួន​ឯង​៕​ (ដោយ​យួន​ឈីវ)​​

IMG-20170207-WA0031IMG-20170207-WA0030IMG-20170207-WA0028

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.