ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ហ្វូង​រថ​យន្ត​សាំ​យ៉ុង​ ដឹក​ជញ្ជូន​ឈើ ​ដូច​ស្រមោ​ច នៅ​តែប​ង្ក​គ្រោះថ្នាក់​ តាម​ដង​ផ្លូវ​ សម​ត្ថ​កិច្ច​ ឆ្លើយ​ដាក់​គ្នា

ខេត្ត​ក្រចេះ​៖​ សមត្ថ​កិច្ច​នៅខេ​ត្ត​ក្រចេះ ​ហាក់​ដូច​ជានៅ​មិ​នទា​ន់​មាន​ចំណា​ត់កា​រ​បង្រ្កាប​ ​ក្រុម​ហ្វូង​​រថ​​យន្ត​សាំយ៉ុ​ង​​ដឹកឈើ​​នៅឡើ​យទេ ​បើទោះ​បីហ្វូ​ងរ​ថ​យន្តដឹ​ក​ឈើ ​ទាំង​នេះ ​ជារៀ​ងរាល់​យប់ ​នៅតែ​បន្ត​ដឹក​ជញ្ជូនក្នុ​ងមួ​យយ​ប់ៗ​ មិន​ក្រោម​ពី១​០០​រថយន្ត​ ថែម​ទាំង​បង្ក​គ្រោះថ្នា​ក់តា​មដ​ងផ្លូវ​ជាញឹ​ក​ញា​ប់យ៉ា​ងណា​ក្តី។​

សន្ឋឹក​នៃ​ការដឹក​ជញ្ជូន​ឈើតា​មរថ​យន្ត​សាំយ៉ុង ​ពីក្រុ​មឈ្មួញ​ដែល​គេស្គា​ល់​ថា ​សុទ្ឋ​​សឹ​ងរស់​នៅខេ​ត្តត្បូ​ងឃ្មុំ​ ​បាន​មក​ប្រក​បរ​បររ​កស៊ី​ដឹ​កឈើ​ខុស​ច្បាប់​ ចេញ​ពីស្រុ​ក​សំបូរ​ ខេត្ត​ក្រចេះ ​នាំឆ្ពោះ​ទៅល​ក់​នៅតា​ម​ដេប៉ូ​ខុសច្បា​ប់នា​​​នា​​នៅខេ​ត្តព្រៃ​វែង​ និង​ខេត្ត​កំព​ង់ចា​មនោះ ​ គឺ​នៅតែមា​ន​ការ​ដឹក​ជញ្ជូន​ជាហ្វូ​ងៗ​ បើក​ប្រដេញ​គ្នាប្រ​សាច​ ពេញ​ផ្លូវ​ដូច​ហ្វូង​ស្រមោច​ មិន​ក្រោមពី​១០០​ឡានទេ​ក្នុ​ង​១យប់ៗ​ មិន​ត្រឹម​តែប៉ុណ្ណោះ ​ថែមទាំ​ងប​ង្ក​គ្រោះថ្នាក់​ជាញឹ​កញា​ប់​ដល់​​អ្ន​កធ្វើ​ដំណើរ​ និង​ពលរ​ដ្ឋរស់​នៅក្បែ​រ​ចិញ្ចើម​ផ្លូវ​ ជាញឹ​កញាប់​ទៀតផ​ង។​

​ក្រៅតែ​ពីការ​ធ្លាប់​បង្ក​គ្រោះថ្នាក់ ​បុក​ចូល​ផ្ទះ​ប្រជាព​លរដ្ឋ ​បង្ក​ឲ្យមា​នគ្រោះ​ថ្នាក់​ម្ចាស់ផ្ទះ​ទាំង​មិន​ដឹង​ខ្លួន​  បើក​ក្រឡាប់​ដោយ​ខ្លួនឯង​បង្ក​ឲ្យអ្នក​ដ៍ទៃ​រង​គ្រោះ​ថ្នាក់​ និ​ងការ​បើក​បុក​កៀរ​លើ ​រថយន្ត​សមត្ថ​កិច្ច ​នៅក្បែ​រចិញ្ចើម​ផ្លូវ​បង្កឲ្យ​ខូច​ខាត ​ដោយ​មិនមា​ន​អ្នក​ទទួលខុ​សត្រូ​វនោះ ​នៅយ​ប់ថ្ងៃ​ទី១ ​ខែកុ​ម្ភះ ​មាន​រថយន្តសាំ​យ៉ុង១​គ្រឿង ​ដែល​មានដឹ​ក​ឈើក្នុ​ងចំណោមក្រុ​ម ​ហ្វូង​រថយន្ត​ជិត១​០០គ្រឿ​ង ​បានបើ​កប្រដេញ​និង​ជែង​គ្នាឡើងស្ពា​នពា​មទេ​ ក្នុង​សង្កាត់​រការក​ណ្តាល ​ក្រុង​ក្រចេះ ​បណ្តាល​ឲ្យបុក​បង្កាន់ដៃ​ស្ពាន​ ជាប់​និង​ចំរឹង​ដែក​ទៅមុខ​លែងរួ​ច។​ ​

​ការ​បើក​បុក​បង្កាន់​ដៃស្ពាន​ រប​ស់រថយ​ន្តដឹក​ឈើមួ​យគ្រឿ​ងនេះ ​ក៏ត្រូ​វបានគេ​លើកឡើ​ងថា​ ​ដោយសា​រ​តែពពួ​ក​រថ​យន្ត​ទាំង​នេះ ​បាន​បើក​ប្រដេញ​ជែងគ្នា​ឡើងស្ពា​នដែ​កបា​ឡេតូច​មួយ ​ ខណះដែ​លព្យា​យាម​បើក​គេច​ពីការ​ប្រដេញ​កាក់ទា​រ​លុយ ​ពីក្រុ​មសមត្ថ​កិច្ចក្នុ​ងក្រុ​ងក្រ​ចេះ។

ជាមួ​យ​និង​សកម្ម​ភាព​ការបើ​ក​ដឹក​ជញ្ជូន​ឈើពី​ហ្វូងរ​ថយន្ត​ទាំង​នេះ ​ដែល​ទន្លាប់​ការ​ បើក​បរ​ក្នុង​ល្បឿន​លឿ​នបើ​កវ៉ា​ជែង​គ្នាមិ​ន​ថា ​តែ​នៅលើ​ស្ពានលើ​ផ្លូ​វជាតិ​ក៏​ដូច​ជាក្នុ​ង​ទីប្រ​ជុំ ​ជន​ដែល​ងាយ​និង​បង្ក​គ្រោះថ្នាក់​ដោយ​ប្រការណា​មួយនោះ​។ ​ក្នុង​ការ​ដឹក​ជញ្ជូនរ​បស់​ពួកគេ​ គឺ​បាន​ដឹ​កជាហ្វូងៗ​ជា​ច្រើន​ខ្សែរ​ ហើយ​ការ​បើកបរ​គឺមាន​តែរ​ថយ​ន្តខាង​មុខ​មួយគ្រឿ​ង ត្រូ​វ​បើក​ភ្លើង​បំភ្លឺ​ក្រៅពី​នោះរ​ថយ​ន្ត​ជាច្រើ​ន​គ្រឿង​ ដែល​រត់​តាម​ពីក្រោ​យត្រូ​វបិទភ្លើ​ង​ បំភ្លឺ​ទាំង​អ​ស់ដើម្បី​កុំអោ​យ​សមត្ថ​កិច្ច​មើលឃើ​ញ។​

សកម្ម​ភាព​បើក​ជាល​ក្ខណះប្រ​ថុយ​ប្រថាន​បែប​នេះ ​ បា​នធ្វើ​ឲ្យព​លរ​ដ្ឋ​មានកា​រ​ព្រួយបា​រម្ភ​ ពីសុ​វត្ថភា​ព​ចរា​ចរណ៍រ​បស់ពួ​កគាត់​ ។ ​កន្លង​មក​ពល​រដ្ឋ​ ជា​អ្នក​ធ្វើដំ​ណើរតា​ម​ផ្លូវ​ ក៏​ដូចជា​ព​ល​រដ្ឋ​ ដែល​មាន​របរ​លក់​ដូរ​នៅពេលយ​ប់ ​ពិសេស​ពល​រ​ដ្ឋដែល​​មា​នលំនៅ​ជាប់ផ្លូ​វជាតិ​ កំពុង​តែមានកា​រព្រួ​យបា​រម្ភពី​​គ្រោះថ្នា​ក់​ បង្ក​ឡើង​ដោយ​ប្រការ​ណាមួយ​​ ពីព​ពួក​រថយ​ន្តទាំង​នេះ ​និង​ក៏​អំពា​វនាវឲ្យ​សម​ត្ថកិ​ច្ច​ មាន​វិធាន​ការ​ទប់ស្កា​ត់នូ​វ​ពពួករ​ថយន្ត​ទាំង​នេះ។ ​តែបើទោះ​ជាមា​ន​ការ​លើក​ឡើង​បែប​ណាក្តី​ ​ក៏ស​មត្ថ​កិច្ចក្នុង​ខេត្ត​ត្រូវ​គេមើ​ល​ឃើញថា ​បាន​បញ្ចេញវិ​ធានការ​បង្រ្កាប​តែមួ​យ​អន្លឺ​តែប៉ុ​ណ្ណោះ ​ រហូ​តមក​ទល់​ពេលនេះ ​សកម្ម​ភាព​នៃកា​រដឹក​ជញ្ជូនរ​បស់ក្រុ​មឈ្មួញ ​បានធ្វើ​ឡើង​លើសដើ​ម។​

ជុំវិ​ញការ​លើក​ឡើង​នេះ​ លោក​ ប៊ួយ ​រតនា ​នាយផ្នែ​ករ​ដ្ឋបា​លព្រៃឈើ​ក្រចេះ បា​នឲ្យដឹ​ងនៅ​ថ្ងៃទី​២​ កុម្ភះ​ នេះថា​​ វិធាន​ការ​បង្រ្កាប​លើក្រុ​មរ​ថយន្ត​ទាំង​នេះ ​គឺទា​ល់តែ​មា​នការ​ ជួយ​សហការ​ ពីក​ងក​ម្លាំង​ប្រដាប់​អាវុធ​ ជាមួ​យនិង​រដ្ឋ​បាលព្រៃ​ឈើ ​ពិសេស​គឺន​គរបាល ​ចរាច​រណ៍តែ​ម្តង​ទើប​អាច​ធ្វើទៅ​បាន​។​ លោក​នាយផ្នែក​បានលើ​កឡើ​ងទៀ​តថា​ កន្លង​មក ​សមត្ថ​កិច្ច​ធ្លាប់​បាន​សហ​ការ​ ចាប់​បង្រ្កាបជា​បន្ត​បន្ទាប់​នៅពេ​លថ្ងៃ។​ ហើយ​វិធាន​កា​រស​ម្រាប់​ បង្រ្កាប​បន្ត​នោះក៏​កំពុង​តែរៀ​បចំ​ធ្វើ៕

ហ្វូង៣ហ្វូង២ហ្វូង

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.