ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​ ហ៊ុន​ សែន​ ទម្លាក់​កំហុស ​លើ​បក្ស​ប្រឆាំង​ រឿង​ដោះលែ​ង​អ្នក​ទោស​ និង​ប្រាប់​ឲ្យ​ លោក​ សម​ រង្ស៊ី​ ត្រៀម​លក់​ទ្រព្យស​ម្បត្តិ​

ភ្នំ​ពេញ ​៖ ​ថ្លែង​នៅក្នុ​ង​កិច្ច​ប្រជុំ​ស​ភា ​នៅព្រឹ​ក​ថ្ងៃទី​៣​១​ ខែ​មករា​ ស​ម្តេច​ ហ៊ុន​ សែ​ន​ ប្រធា​ន​គណ​បក្សប្រ​ជា​ជនក​ម្ពុ​ជា ​បាន​បញ្ជាក់​ថា ​រឿង​ដោះលែ​ង ​ឬ​មិន​ដោះ​លែង​ទណ្ឌិត​ដែល​ជាម​ន្ត្រីសិ​ទ្ធិ​មនុស្ស​ និ​ង​ គ​.​ជ​.​ប ​រួ​ម​ទាំង​សក​ម្ម​ជនគាំ​ទ្រ ​បក្ស​ប្រឆាំ​ង ​គឺ​ជាប​ញ្ហារ​បស់ប​ក្សប្រ​ឆាំង​ ​មិន​មែ​ន​ម​កពី​គណប​ក្ស​ប្រជា​ជន​ ​ ឬ​សម្តេច​នោះទេ​ ​។​

ស​ម្តេ​ច​នាយ​ក​រដ្ឋ​មន្ត្រី​បាន​ប​ន្ថែម​ថា​ សម្តេ​ចបាន​និយា​យជា​មួ​យ​លោក​ កឹ​ម ​សុខា​ រួច​ហើយ​ថា​ រឿង​អ្នក​ទាំង​អស់​នោះ ​គឺត្រូ​វ​រង់​ចាំ​សាល​ក្រម​ចូល​ជាស្ថា​ពរ​សិន​ ចាំ​យើង​ពិនិត្យ​មើល​ថា​ តើ​អ្នក​ណាខ្លះ​ដែល​ត្រូវ​ស្នើសុំ​លើក​លែង​ទោស​ ។​​ ប៉ុន្តែ​ខាង​បក្ស​ប្រឆាំង​បាន​លើកយ​កបញ្ហានេះ​មក​ស្នើក្នុ​ង​បៀប​វារៈ ​ក្នុង​ការ​ជួប​ពិភា​ក្សា​ជាមួ​យ ​C​PP​ ​(​ វប្ប​ធម៌​សន្ទ​នា )​ ដើម្បី​រារាំ​ង​ឬ​ជាចេ​ត​នាទ​ម្លាក់​កំហុ​សម​ក​លើ​បក្ស​ប្រជា​ជន​ ។​ ប៉ុន្តែ​សូម​អ្នក​ទាំង​នោះត្រូ​វដឹង​ថា ​តើគ​ណប​ក្ស​ប្រឆាំ​ង​កំពុង​ធ្វើអ្វី​?​ ។​

ដោយ​ឡែក​រឿង​អ្នកទោ​ស ​ដែល​ជាប់​ពាក់​ព័ន្ធ​និង​ចល​នាកុ​បក​ម្ម​ រួ​មទាំង​លោក​ ហុង​ សុខ​ហួរ​ និង​លោក​ អ៊ុំ​ សំអា​ន​ មិន​អាច​លើក​លែង​បាន​ទេ ​ព្រោះវា​ជារឿ​ងធំ​ហើយ​ធ្ងន់​ធ្ងរ​ណាស់ ​។ ​សម្តេច​បាន​បន្ត​ថា ​បញ្ហានោះ​បើកុំ​តែចា​ប់​ខ្លួន​អ្នក​ទាំង​ពី​រនោះ​ទាន់​ កុំ​អីរឿ​ង​រ៉ាវ​មិន​ដឹ​ងជារី​ក​ធំដ​ល់ណា​ទៀត​ទេ ​ ដូច្នេះ​មិន​អាច​លើក​លែង​ឲ្យអ្ន​ក​ទាំង​ពីរ​នោះបា​នឡើ​យ​។ ​

សម្តេច​ ហ៊ុន​ សែន​ ក៏​បានប្រាប់​ឲ្យលោ​ក ​សម​ រង្ស៊ី​ ប្រធាន​គណប​ក្សប្រ​ឆាំង​ ដែល​កំពុង​រត់​គេច​ខ្លួន​នៅក្រៅប្រ​ទេស​ ឲ្យត្រៀ​មល​ក់ទ្រព្យ​សម្បត្តិ​ដែល​មាន​នៅកម្ពុជា​ ដើម្បី​យក​មកស​ង​ជំងឺចិ​ត្ត​ ដែល​សម្តេច​បាន​ប្តឹ​ងទាម​ទារ​សំណង​១​លាន​ដុល្លារ​ពីប​ទប​រិហាកេ​រ្តិ៍ ​បន្ទាប់​ពី​លោក ​សម​ រង្ស៊ី ​បាន​និយាយជា​សា​រធាណៈថា​ លោក​មិន​ខ្លាច​គេប្តឹ​ងទេ​ ​ហើយ​លោកច​ង់ឲ្យគេ​ប្តឹ​ងច្រើន​ជាង​នេះទៀ​ត​ ហើយ​ប្តឹង​ច្រើន​ពេល​ណា​វាល្អ​ពេលនោះ​ ។

សម្តេ​ច ហ៊ុន​ សែ​ន ថ្លែង​បញ្ជាក់​ថា ករណី​បណ្តឹងរ​បស់ស​ម្តេច​ប្តឹង​លោក ​សម​ រ​ង្ស៊ី នោះគឺ​មិនធ្វើ​លេង ​ៗ ​ទេ​ តែធ្វើ​មែន​ទែន​ ប្តឹង​យក​១​លានដុ​ល្លារ​ឲ្យ​បាន​ ហើយ​លោក​ សម​ រង្ស៊ី ​ត្រៀម​លក់​ទ្រព្យស​ម្បត្តិ​ឲ្យ​ហើយទៅ​ ព្រោះប​ណ្តឹង​របស់​សម្តេច​មិន​ដក​ថយ​នោះទេ ​​សម្តេ​ច​ឮថា​ ទី​ស្នាក់​ការ​គណ​បក្សស​ង្គ្រោះជា​តិស​ព្​ថ្ងៃនេះ​​ដា​​ក់ឈ្មោះលោ​ក ​សម​ រង្ស៊ី​ រួ​មទាំង​ដីធ្លី​ជាច្រើ​ន​កន្លែង​ទៀត​ក៏​មាន​ឈ្មោះ ​សម​ រង្ស៊ី ​ដែរ​ ដូច្នេះ​មិន​លំបាកទេ​ ​ឲ្យ​តែសា​ល​ក្រម​ចូល​ស្ថាព​រ​ គឺ​អាច​រិប​អូស​បាន​ហើយ ​។​

សម្តេច​ ហ៊ុន​ សែន​ បញ្ជាក់​បន្ថែម​ថា​ លុយ​ដែល​សម្តេច​ឈ្នះក្តី​លើលោ​ក ​សម​ រង្ស៊ី​ ប្រមាណ​១លា​នដុ​ល្លារ​នោះ ​សម្តេច​និង​យកទៅ​សាងស​ង់ផ្ទះ​ជូន​អតីត​យុទ្ធ​ជន​ទាំង​អស់ ​។​

សភា​បានអ​នុម័​តទាំង​ស្រុង ​ដោយ​សម្លេង​៦៧​លើ៦​៧​សម្លេង​ នូ​វបទ​បញ្ជាផ្ទៃ​ក្នុង​រដ្ឋ​សភា ​ប្រកា​រ៤៨​ថ្មី​ (បី​) ដោយ​សម្លេង​ ៦៧​លើ៦​៧ ​ដោយ​ក្លាយ​ទៅជា ​ប្រការ​៤៨​ថ្មី​ (បួន)​ ។ ចំ​ណែក​ខ្លឹមសារ​នៃ​ជំពូក​១២​ ប្រកា​៤៨ថ្មី​(បួន)​ នៃប​ទបញ្ជា​ផ្ទៃក្នុ​ងរ​ដ្ឋស​ភា​ បាន​ចែងថា​ សមាជិ​ក​សភា​១០​រូប​ មាន​សិទ្ធិ​បង្កើត​ជា​ក្រុម​តំណា​ងរា​ស្ត្រមួយ​នៅក្នុ​ងសភា​ ដោយ​មាន​ប្រធាន​ម្នាក់​ និង​អនុ​ប្រធាន​ម្នាក់ ​។​ ​គណ​បក្ស​ទាំង​ឡាយ​ណាដែ​ល​មាន​សមាជិក​តិច​ជាង​១០​នាក់​ នៅ​ក្នុង​សភា ​មាន​សិទ្ធិ​ជ្រើស​រើស​យក​ ក្រុម​ណាមួយ​ដើម្បីចូ​លរួម​ ។​យ៉ាង​ណាក៏​ដោយ​ តំណាងរា​ស្ត្រទាំ​ងអ​ស់​នៃ​គណប​ក្សប្រ​ឆាំង​ មិន​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​សភា ​ដើម្បីធ្វើ​វិសោធន​ក​ម្មប​ទ​បញ្ជាផ្ទៃ​ក្នុង​រដ្ឋស​ភាខា​ង​លើនេះ​ទេ ​។​

ជា​ថ្មីម្តង​ទៀត​ សម្ដេ​ច ហ៊ុ​ន សែ​ន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​បាន​ថ្លែងថា​ វប្ប​ធម៌​សន្ទនា ​នៅតែ​បន្ត​ ទោះបី​ជាគ្មា​ន​ ប្រធាន​ក្រុមតំណា​ងរាស្ត្រ​ សំឡេ​ងភាគ​ច្រើន​-ភាគ​តិច​ក្នុង​រដ្ឋ​សភាក៏​ដោយ៕​

0fe5add5-3a43-4ccd-9401-ca944edd0fc20b38f967-954d-46a7-8c81-bd64334c3f45

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.