ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឧកញ៉ា​សី​ អាង​ស្បែក​ខ្លា​ នៅ​តែ​បន្ត​រក​ស៊ីឈើ​ ​យ៉ាង​គគ្លើ​ន​ មិន​ចុះញ៉​ម​ច្បាប់​ បំរុង​លោត​ឆ័ត្រ​ ពេល​ចូល​ឆ្នាំចិ​ន

ខេត្ត​ព្រៃវែ​ង ​៖​បច្ចុប្ប​ន្ន​នេះ ​សក​ម្មភា​ព​ដឹក​ជញ្ជូន​ឈើប្រ​ណីត​ឆ្លង​កាត់​ខេត្ត​ព្រៃវែង​ នាំចេ​ញទៅ​ល​ក់នៅ​ប្រ​ទេស​វៀត​ណាម​ តាម​ច្រក​របៀង​នានា​ក្នុង​ខេត្ត​ស្វាយរៀ​ង ​បាន​កើត​មាន​ស្ទើ​ររៀងរា​ល់យ​ប់​ ដូច​ជាច្រ​ក​របៀង​ដូង​ ក្នុ​ងស្រុក​រមាស​ហែក​ ច្រ​ករ​បៀ​ងបុ​ស​មន​ ក្នុង​ស្រុក​រំដួ​ល​ និង​ច្រក​របៀ​ងសំ​រោង​ ក្នុ​ងស្រុក​ចន្ទ្រា ​ដែល​ល្បីថា​ មាន​តែ​ឧកញ៉ា​ សី​ និ​ងឧ​ក​ញ៉ា ​សា​យ ​ដែល​អាច​នាំឈើ​ចេញបា​ន​ ហើយ​ គេ​មិនដែ​លឃើ​ញ​មាន​សមត្ថ​កិច្ចណា​ម្នាក់​ ដែល​ប្រចាំ​ការ​នៅមា​ត់ច្រ​ក​ទាំង​នោះ ​ធ្វើកា​រចាប់​ឃាត់​រថយ​ន្តដឹ​ក​ឈើទាំ​ង​នោះសោះ​ឡើយ​ ទាំង​ដែល​គេ​បានដឹ​ង​យ៉ាង​ច្បាស់​ថា​ ឈ្មួញ​ដែល​លួច​នាំ​ឈើចេ​ញ​តាម​ច្រក​ទាំង​នោះ ​គឺមា​ន​តែ​២​នាក់​ប៉ុណ្ណោះ​ គឺ​ឧក​ញ៉ា ​សី​ និង​​ឧក​ញ៉ា ​ សាយ។​

ជា​ក់ស្តែង​ រថ​យន្ត​យីឌុ​បមួយគ្រឿ​ង​ ដែល​មាន​ផ្ទុក​ឈើប្រ​ណីត​ប្រមាណ​ជា៣​០ម៉ែ​ត្រ​គូប​  ត្រូវ​បាន​កម្លាំង​គយ​ចល័ត​ដែល​ដឹកនាំ​ដោយ​លោក​ ព្រាប​ គា​រ៉ាត់​ សហ​ការ​ជាមួ​យកម្លាំង​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស ​ស្ទាក់​ចាប់​បាន​នៅលើ​កំណាត់​ផ្លូវ​ជា​តិលេខ​៨A​ ​ក្នុង​ឃុំដូ​ន​កឹង​ ស្រុក​កំចា​យមារ​ ខេ​ត្តព្រៃវែ​ង កាល​ពី​វេលាម៉ោ​ង៩ព្រឹ​ក ថ្ងៃ​ទី២​៦ ​ខែម​ករា​ ​ ខណៈពេ​លដែល​ក្រុ​មឈ្មួ​ញ​កំពុ​ងដឹ​ក​ជញ្ជូន​យក​ទៅល​ក់​នៅប្រ​ទេសវៀ​ត​ណាម​។​

ប្រភ​ពព័ត៌​មា​នពី​ម​ន្ត្រីគ​យច​ល័ត​ប្រចាំ​នៅផ្លូ​វជា​តិ​លេខ​៨A​ នោះ ​បាន​ឱ្យដឹ​ងថា​ ក្រោយ​ពីត្រូ​វចា​ប់​ឃាត់​រថ​យន្ត​  អ្នក​បើក​បរ​រថ​យន្ត​ដឹក​ឈើខា​ងលើ ​បាន​ឆ្លើយ​សារ​ភាពថា​ ឈើទាំ​ងនេះ​ គឺរូ​បគេ​គ្រាន់​តែស៊ីឈ្មួ​លដឹ​ក​ឱ្យគេ​ប៉ុ​ណ្ណោះ ​ចំណែក​ម្ចាស់​ឈើ ​គឺ​ឈ្មោះឧ​ក​ញ៉ា ​សី​ ។​ អ្នក​បើក​បរ​រ​ថយន្ត​ដដែល​នេះ​បាន​បញ្ជាក់​ថា ​នេះគឺ​ជា​លើក​ទី២​ហើយ​ ដែ​លរូ​ប​គេស៊ី​ឈ្មួល​ដឹក​ឈើនេះ​ ​ដែលលើ​កទី​១ ​គឺ​ដឹកចេ​ញ​ទៅវៀ​ត​ណាម​ តាម​ច្រក​របៀង​បុស​មន​ ក្នុង​ស្រុក​រំដួល ​ខេត្ត​ស្វាយ​រៀង​ ហើយ​លើក​ទី២​នេះ ​គឺ​គោល​ដៅដឹ​ក​ចេញ​តាម​ច្រក​របៀង​សំរោ​ង ​ក្នុង​ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយ​រៀង​ ប៉ុន្តែ​មិន​ទាន់​ដល់​គោល​ដៅផង​ ក៏​ត្រូវ​មន្ត្រី​គយចា​ប់ឃាត់​បែប​នេះទៅ​។​

គេដឹ​ងថា​ ឧក​ញ៉ាសី​ គឺជា​ឈ្មួញល្បី​រ​កស៊ីឈើ​រហូត​ឡើងឧ​កញ៉ា​ ខណៈឈ្មួ​ញឯ​ទៀត​ឈប់​រក​ស៊ី​ព្រោះខ្លាចច្បា​ប់​ ផ្ទុយ​ទៅវិ​ញ ឧកញ៉ា​សីនៅ​តែប​ន្តរ​ក​ស៊ីឈើ​យ៉ាង​គគ្លើន​មិន​ចុះញ៉​ម​ច្បាប់ ​បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល។​

យើ​ងពុំអា​ច​សុំកា​របំភ្លឺ​ពីលោ​កឧ​ក​ញ៉ាសី​បាន​ឡើយ​ ព្រោះគ្មា​នលេខ​ទូរ​សព្ទ័​៕

4b9cc682-b677-494c-9c83-6607793fdf85f16a7521-201c-454b-be9e-fa1342d46793

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.