ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​ ​កឹម​ សុខា​ ប្រ​ធាន​​ស្តី​ទី​គណប​ក្សប្រ​ឆាំង​ បាន​​ចាប់​ផ្តើម​​ចុះ​ ​មូល​ដ្ឋាន​​ជា​ថ្មី ​ដើម្បី​​គៀង​គរ​​ រក​​សម្លេង​គាំទ្រ​

រាជ​ធានី​​ភ្នំពេ​ញ​ ៖ ​លោក​ កឹ​ម ​សុខា​ ប្រ​ធាន​​ស្តី​ទីគ​ណប​ក្ស​ប្រឆាំង​ ដែល​​ទើ​ប​​ទទួល​​ការលើ​កលែ​ងទោ​ស​ បាន​ចាប់​ផ្តើម​​ចុះ​​មូលដ្ឋា​ន​​ជា​ថ្មី ​ដើម្បី​​គៀង​គរ​​រក​​សម្លេ​ង​គាំទ្រ​បន្ទាប់​ពីមា​ន​ការ​អាក់​ខាន​ប្រជុំ​ រវាង​ក្រុម​ភាគ​ច្រើន​និង​ភាគ​តិច​នៅ​រដ្ឋស​ភា។​ ប៉ុន្តែ​​​អ្វីដែល​​គួរ​​ឲ្យ​​ភ្ញាក់​ផ្អើល​​នោះ​​លោក​​បាន​​ប្រាប់​​អ្ន​ក​គាំទ្រ​​តាម​​មូលដ្ឋា​ន​ថា​ ឲ្យ​​រៀបចំ​ខ្លួន​​សម្រាប់​​ការផ្លា​ស់ប្តូ​រ​វិ​ជ្ជមា​ន​​នៅ​​ក្នុង​ការ​​បោះឆ្នោ​ត​​ជា​​បន្ត​បន្ទាប់​​នា​ពេល​ខាង​មុខ​ ។​​

​ប្រធានស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា បានចាប់ផ្តើម​ជា​លើកទីមួយ​ចុះទៅ​ខេត្ត ព្រះសីហនុ និង​ខេត្តកោះកុង ដើម្បី​ជួប​ជាមួយ​សកម្មជន និង​សមាជិក​អ្នកគាំទ្រ​បក្សប្រឆាំង ហើយ​បាន​រម្លឹក​ឡើងវិញ​នូវ​ពាក្យ​ផ្លាស់ប្តូរៗ ដែល​បាន​ស្ងប់ស្ងាត់​មួយ​រយះ​មកហើយ ក្រោយពី​ការបោះឆ្នោត​ឆ្នាំ​២០១៣ ។ ទន្ទឹម​នោះ​លោក កឹម សុខា បាន​និយាយថា ប្រសិនបើ​គណបក្សកាន់អំណាច​ពួកគេ​មិនត្រូវ​ការជួប​ចរចា​ជាមួយ​យើង យើង​ត្រូវ​ទៅ​ជជែក​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន​វិញ​ប្រសើរ​ជាង ។​

​លោក កឹម សុខា បាន​ប្រាប់​សមាជិក​នៅ​ខេត្ត​ព្រះសីហនុ​ថា តាម​ការវាស់ស្ទង់​មតិ​ទូទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើនបំផុត​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​វិជ្ជមាន ។ ដូច្នេះ​យើង​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ត្រៀម​ទទួលយក​បំណងប្រាថ្នារ​បស់​ប្រជាពលរដ្ឋ​ខ្មែរ​ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើនបំផុត​សង្ឃឹមលើ គណបក្ស​សង្គ្រោះ​ជាតិ ។​

​តាម​សំដី​របស់លោក កឹម សុខា គឺ​លោក​ចង់​ផ្លែផ្កា​ដាក់​គណបក្សកាន់អំណាច​ដែល​ផ្អាក​ការជួប​សន្ទនា​គ្នា​តាមរយះ​វប្បធម៌ ហើយ​ងាក​ទៅរក​វិធី​បញ្ចប់​តំណែង​របស់លោក​ទៅវិញ ។ មើលទៅ​លោក កឹម សុខា មិន​ចាត់ទុក​ការចរចា​ជាមួយ​បក្ស​កាន់អំណាច​សំខាន់​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ជួប​ប្រជាពលរដ្ឋ​រួមទាំង​ការប្រមូល​សម្លេងគាំទ្រ​ប្រជាពលរដ្ឋ ព្រោះ​ពេលវេលា​នៃ​ការបោះឆ្នោត​កាន់តែ​ខិតជិត​មកដល់ ៕

2-KimSokha_3

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.