ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​​ ឃឹម​ សូម៉ា​លី ​គយនៅ​ផ្សារ​រ៉ា​ កំពុ​ង​សប្បា​យ​កើប​លុយ​ ពី​រទេះ​ដឹក​ទំនិញ ​ចេញ​ពីដី​ថៃ​

ក្រុង​ប៉ោយប៉ែ​ត​៖ ​ប្រជា​ពល​រដ្ឋ​ជា​អាជី​វ​ក​រ ​រ​ក​ស៊ីនាំ​ទំ​និ​ញ​ចេ​ញ​ពី​ថៃ​ ​តា​ម​រទេះបា​ន​និយា​យត​គ្នា​ថា ​លោក​ ហ៊ុ​យ​ សុ​ជាតិ​ ប្រ​ធាន​គ​យ ​ច្រ​ក​ទ្វារ​អ​ន្ត​រ​ជា​តិប៉ោ​យ​ប៉ែ​ត ​បា​ន​និង​កំ​ពុ​ងបើ​ក​ភ្លើ​ងខៀ​វ​ ​ឲ្យលោ​ក​ ​ឃឹម​ ​សូ​ម៉ាលី​​ប្រធាន​ទទួល​បន្ទុ​ក​ពិ​និត្យ​រ​ទេះ​ដឹ​កទំ​និ​ញ​ចេញ​ពី​ថៃ​ ប្រ​ព្រឹត្ត​​អំពើ​ពុ​ក​រលួ​យ​ជា​ចំ​ហរ​ ​ ដើ​ម្បី​ប្រ​មូ​ល​លុយ​ចិ​ញ្ចឹ​ម​មេ​ ព្រោះ​ថា​បើ​មិ​នមា​ន​កា​រ​បើក​ភ្លើ​ង​ខៀវ​ពី​លោ​ក ​ហ៊ុ​យ ​សុ​ជា​តិទេ​ ​ក៏​លោ​ក ​ឃឹម​ ​សូម៉ា​លី​ មិន​ហ៊ាន​ប្រព្រិត្ត​បទ​ល្មើស​ជា​ចំហ​រ​ដូ​ចនេះ​ដែ​រ​។

តាម​សេចក្តី​រាយ​ការណ៏​ពីប្រ​ជាព​លរ​ដ្ឋបាន​ឲ្យដឹ​ង​ថា​ លោក​ ឃឹម​ សូ​ម៉ាលី​បាន​ប្រើបុ​គ្គលិ​កត្រួ​ត​ពិនិត្យ​រាល់​រទេះ​ទំ​និញ​ដឹក​ចេញ​ពីដី​ថៃ ​ជាបុ​គ្គលិក​ស៊ីវិ​លដែល​គេ​និយម​ហៅថា​ចៃគ​យ​  មិន​មែន​ជាម​ន្ត្រីគ​យ​ ដោយ​ស្លៀក​ពា​ក់ខោ​អា​វឈុត​អង្គរ​ក្ស ​ឈរ​ចាំ​ត្រួតពិ​និត្យ​រទេះ​ និង​រាយ​ការ​ណ៏ទៅ​ស្នាក់​ការ​ត្រួត​ពិនិត្យ​រទេះនៅ​ផ្សារ​មង្គល​(ផ្សា​ររ៉ា​ថ្មី)​ បណ្តាល​ឲ្យម​ហាជន​ងឿង​ឆ្ងល់ថា​ ​កិច្ចកា​រនេះ​ជាកិ​ច្ចកា​ររ​ប​ស់រដ្ឋ​ ហេតុ​អ្វីបា​នជាលោ​ក ​ឃឹម​ សូ​ម៉ាលី​ ក្លាហា​នបំ​ពាន​ច្បាប់​ ហ៊ាន​ប្រើចៃ​គយក្រៅ​ក្រ​បខ​ណ្ឌរ​ដ្ឋ​ ឲ្យ​ត្រួត​ពិនិត្យ​រទេះដឹ​កទំ​និញ​ទៅវិញ​ បញ្ហាមិ​ន​ប្រក្រតី​នេះ ​គេជឿ​ជាក់​ថា​  លោក​ហ៊ុយ ​សុជា​តិ​ ប្រធាន​គយ ​ច្រកទ្វា​រ​អន្តរ​ជាតិ​ប៉ោយប៉ែ​ត​ ច្បាស់​ជា​បាន​ដឹង​តែ​ធ្វើមិ​នដឹ​ង​  អា​ចថា​លោក​ ឃឹម​ សូម៉ា​លី ​ជាអ្នក​រក​ស្រូវ​អង្ក​រ​ចិញ្ចឹ​ម​មេទៀ​តផ​ង។

មួយ​វិញទៀ​ត ​ប្រជាព​លរដ្ឋ​ជាអា​ជីវក​របាន​ឲ្យដឹ​ងទឿ​តថា ​មន្ត្រីគ​យក្រោ​មឧវាទ​លោក ​ឃឹម​ សូ​ម៉ាលី ​ពុំបាន​ធ្វើការ​ត្រួត​ពិនិត្យ​ឆែក​ឆេរ​ទំនិញ​នៅក្នុង​រទេះ​ឲ្យបា​នម៉ត់​ចត់​នោះឡើយ​ ព្រោះ​អ្នករ​កស៊ី​ជ្រែអី​វ៉ាន់​គេច​ពន្ធ​ គេបា​ន​សម្រ​ប​សម្រួល​ជាមួ​យលោ​ក ​ឃឹម​ សូម៉ា​លី ​ជាមុ​នរួ​ចអស់ហើ​យ​ ដោយ​តម្រូវ​ឲ្យប​ង់ខែ ​រឺប​ង់​ប្រចាំថ្ងៃ​​ដូចជា​ក្នុងរទេះ​មាន​ជ្រែប​ង្កប់​ទំនិញ​គ្រឿងប្រ​ណិតត្រូ​វបង់​ពន្ធខ្ពស់​ តែដោ​យសារ​មាន​ការ​សម្របស​ម្រួល​គ្នា ​រវាង​គយរ៉ា​ និង​ឈ្មួញ​ខិលខូច​ ទើ​បពុំមាន​បង់ព​ន្ធទំនិញ​ប្រណិត​ខាងលើ​បណ្តាល​ឲ្យរដ្ឋ​ត្រូវ​បាត់ប​ង់ថវិ​កាដែល​បាន​មក​ពីចំ​ណូលព​ន្ធជា​ច្រើន។​

តាម​ប្រភព​ព័ត​មាន​ឲ្យដឹ​ងទៀ​តថា ​ដោយមា​នកា​រ​ពុក​រលួយ​ចេះស​ម្រប​សម្រួល​គ្នា​ស៊ី​សង្វាក់​ ទើប​មាន​ការ​បង់​លុយ​គិតតា​មរ​ទេះគ្មា​នកា​រ​ត្រួត​ពិនិ​ត្យ ​ក្នុង​មួយ​រទេះត្រូ​វ​បង់​ពី១​០​ទៅ២០​ម៉ឺន​រៀល​តាម​រទេះមា​នទំ​និញ​តិច​រឺច្រើ​ន​ និង​គ្មាន​ចេញវិកយ័ប​ត្រទេ​ ​ដែលផ្ទុ​យ​ពីបទ​បញ្ជារ​ប​ស់​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​និង​ អង្គ​ភាពប្រ​ឆាំងអំ​ពើពុក​រលួយ។​

មួយ​វិញទៀ​ត​ លោក​ ឃឹម​ សូ​ម៉ាលី​ បាន​ទទួលម់ៅ​ផែន​ការ​ប្រមូល​លុយ​ពីរទេះ ​ប​ង់ឲ្យទី​ស្នាក់កា​រគយ​ច្រកទ្វារ​ប៉ោយ​ប៉ែត​រៀង​រាល់​ខែ​ ហេតុ​ដូច្នេះហើ​យ​ ទើប​លោក​គយ​រូប​នេះជិះ​សេះ​លែង​ដៃក្នុ​ងការ​ប្រមូល​លុយ​ពី​រទេះ​ ធ្វើ​ការ​សម្រប​សម្រួល​និង​ឃុប​ឃិត​ជាមួយ​ឈ្មួញរក​ស៊ីជ្រែ​ទំនិញ​គេច​ពន្ធ​ ដោយប្រ​មូលលុ​យគ្មា​នការ​ត្រួត​ពិនិត្យ​និង​គ្មាន​វិក័យបត្រ​ ទើប​ធ្វើឲ្យរ​ដ្ឋខា​តប​ង់​ចំណូលព​ន្ធ​យ៉ាង​ច្រើន​។​

​យើង​ពុំអា​ច​សុំកា​របំ​ភ្លឺពីលោ​ក​ ឃឹ​ម ​សូម៉ា​លី ​ប្រធាន​ត្រួត​ពិនិត្យ​រទេះដឹ​កទំ​និញចេ​ញពី​ថៃបា​នឡើ​យ ​ព្រោះខល​ចូល​បែរ​ជា​មា​នអ្នក​និយាយថាមិ​នមែ​ន​លោក​គយ​រូបនោះ​ឡើយ​ ចំណែក​លោក​ ហ៊ុយ​ សុ​ជាតិ​ មេគយធំ​ច្រក​ទ្វារ​ប៉ោយប៉ែ​ត​ យើង​ពុំមា​នលេ​ខទូ​រសព្ទ័​​ទំនាក់​ទំនង​ទេ ​តែនឹ​ង​ព្យាយាម​សុំកា​របំភ្លឺ​បន្តទៀ​ត។​

អំពើ​ពុក​រលួយ​របស់​គយត្រួ​តពិនិត្យ​រទេះ​នៅច្រ​កប៉ោ​យ​ប៉ែ​ត​ ដែល​ត្រូវ​បា​នលោក​ ឃឹម​ សូ​ម៉ាលី ​ប្រព្រិត្តិ​យ៉ាង​រលូន​ គឺជា​ដំបៅ​មហារីក​ គួរតែ​ ក្រសួង​សេដ្ឋកិ​ច្ចនិ​ងហិរញ្ញវត្ថុ​ និ​ង​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចុះត្រួ​ត​ពិនិត្យ ​ដើម្បីទ​ប់ស្កាត់​ការ​បាត់​បង់​ចំណូលព​ន្ធ​របស់​រដ្ឋ​៕​

IMG-20170109-WA0025IMG-20170109-WA0030

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.