ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជា​ពល​រដ្ឋ​​ខ្មែរ​​ រស់​​នៅ​​ប្រទេស​​ស្វីស ​បាន​ជួប​សំណេះ​សំណាល​ ជា​មួយ ​សម្តេច​តេជោ​ ហ៊ុន​សែន​

បន្ទាប់​ពី​​ទៅ​​ដល់​​ប្រទេស​​ស្វី​ស ទី​សម្រាប់​បើក​​កិច្ច​​ប្រជុំ​​វេទិកា​សេដ្ឋ​​កិ​ច្ចពិភព​លោក ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋម​ន្រ្តី ​នៃព្រះ​រាជាណា​ចក្រ​​កម្ពុជា​ បាន​​ឆ្លៀត​​​ជួប​សំណេះសំ​ណាល​ជាមួ​យ​​បង​ប្អូន​ហគមន៏​ខ្មែរ​ដែល​រស់​​នៅ​ក្នុង​ប្រទេស​ស្វីស​។​

បើយោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេជោ ការជួបជុំនោះ គឺមានបងប្អូនប្រជាពលរដ្ឋ និងនិស្សិតខ្មែររាប់រយ នាក់មកពីប្រទេសមួយចំនួនដូចជា ឆេកូ អាល្លឺម៉ង់ បារាំង បែលហ្សិក និងស្វីសជាដើម។

ក្នុងពេលនោះ សម្តេចតេជោ ក៏បានជម្រាបជូនបងប្អូនយើងអំពីការរីកចម្រើនវិស័យកសិកម្មនៅកម្ពុជា ដែលសព្វថ្ងៃនេះគឺ ៨% ភ្ជួររាស់ដោយគោក្របី ក្រៅពីនោះគឺប្រើប្រាស់គ្រឿងយន្តទាំងអស់។ សម្តេចថា យើងចូលរួមរក្សាស្ថេរភាពនយោបាយផង និងរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចផង។ កម្ពុជាយើងប្តេជ្ញាទម្លាក់អត្រាភាពក្រីក្រក្នុងមួយឆ្នាំគឺ ១%។ នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ វិស័យទេសចរណ៍ក៏កំពុងជួយជំរុញកំណើនសេដ្ឋកិច្កម្ពុជាផងដែរ។ ក្នុងឆ្នាំកន្លងទៅគឺយើងបានទទួលទេសចរណ៍ប្រមាណ ៥លាននាក់។ យើងនឹងបង្កើនការទាក់ទាញទេសចរណ៍ពីប្រទេសចិនអោយបាន ច្រើនឡើង។ ពិតមែនតែកម្ពុជាយើងក្រថវិកា និងសំភារៈ តែយើងមិនក្រគំនិតទេ។

មុននឹងបញ្ចប់កម្មវិធីសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសអញ្ជើញថតរូបជាមួយបងប្អូន ខ្មែរ និងនិស្សិតដែលកំពុងបន្តសិក្សានៅបរទេស រួមទាំងនៅប្រទេសឆេកូ និងអាល្លឺម៉ង់ជាដើម។ សម្តេចតេជោ បានផ្តាំផ្ញើអោយនិស្សិតខិតខំយកចិត្តទុកដាក់សិក្សាដើម្បីយកចំណេះដឹងទៅបម្រើប្រទេសជាតិ។

សូម​បញ្ជាក់ថា សម្តេចតេជោក៏​ធ្លាប់បានមកប្រជុំនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសកាលពីឆ្នាំ ២០១៥ម្តងហើយ ហើយនេះជាលើកទី២ ដែលសម្តេចតេជោបានដឹកនាំគណៈប្រតិភូមកចូលរួមប្រជុំនៅទីក្រុង Davos ប្រទេសស្វីស៕

2017_01_17_02_52_04

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.