ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កម្ពុជា​ស្នើ​​ជប៉ុន​ វិ​និយោ​គ​​ វិ​ស័​យ​​​ឧស្សា​ហក​ម្ម​ធុន​​ស្រាល​ ប្រើ​​កម្លាំង​​ពល​កម្ម​​​ជំ​នាញ​ ​កាន់​តែ​​ខ្ពស់​​

កម្ពុជា​​បា​នស្នើ​​​ដល់​​​ភាគី​​ជប៉ុន​ ឲ្យ​​ពិចារ​ណា ​ទៅលើ​​​ការវិនិ​យោគ ​វិស័យ​​ឧស្សាហ​កម្ម​​ធុន​​ស្រាល ​ដើម្បី​​ជួយ​​អភិ​វឌ្ឍន៍​​វិស័យ​នេះ ​ឲ្យ​​កាន់​តែ​​ប្រសើរ​​។​​

​នៅក្នុង​ជំនួប​កាលពីពេល​ថ្មីៗ​នេះ ជាមួយ លោក Hidehisa HORINOUCHI ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​របស់​ជប៉ុន ប្រចាំ​កម្ពុជា ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានស្នើ​ដល់​ភាគី​ជប៉ុន ពិចារណា​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ធុន​ស្រាល ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យនេះ ឈានទៅរក​កម្រិត​ដែល​ប្រើ​កម្លាំង​ពលកម្ម​ជំនាញ​កាន់តែ​ខ្ពស់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ប្រាប់ ឯកអគ្គរាជទូត​ជប៉ុន អំពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម​របស់​កម្ពុជា ជាពិសេស​ការកែច្នៃ​កសិផល​ស្រូវ និង​ដំឡូង​មី​ដើម្បី​នាំចេញ ដោយសារ​កសិករ​កម្ពុ​ជា​ទទួលបាន​ទិន្នផល​ច្រើន​នៅក្នុង​ឆ្នាំនេះ ព្រមទាំង​បានស្នើ​សុំ​ភាគី​ជប៉ុន ឱ្យជួយ​នៅក្នុង​កិច្ច​គាំពារ​អ្នកប្រើប្រាស់ និង​សុវត្ថិភាព​ចំណីអាហារ ដែលជា​បន្ទុក​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ​របស់​ក្រសួងពាណិជ្ជកម្ម​។​

​ជាការ​ឆ្លើយតប លោក Hidehisa HORINOUCHI បាន​សន្យា​ជួយ​កៀងគរ​វិនិយោគិន​ជប៉ុន ឲ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​ថែមទៀត​នៅ​កម្ពុជា ដើម្បី​ជំរុញ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។ ឯកឧត្តម ឯកអគ្គរាជទូត មានជំនឿថា កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ដែលមាន​រីកចម្រើន​ជឿនលឿន​មួយនា​ពេលអនាគត ហើយ​ជប៉ុន​នឹង​នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា លើ​គ្រប់​វិស័យ​អទិភាព​តាម​ដែល​អាច​ធ្វើបាន ដោយសារ​ប្រទេស​ទាំងពីរ​គឺជា​មិត្ត​ល្អ​នឹង​គ្នា ហើយ​មាន​ប្រវត្តិ​គាំទ្រ​គ្នា​ទៅវិញទៅមក​។​

​គួរ​ជម្រាប​ផងដែរ​ថា ជប៉ុន​ជា​អ្នកវិនិយោគ​បរទេស​ធំ​ច​ជាងគេ​បំផុត​ដែល​បានធ្វើ​ការវិនិយោគ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ប្រទេស​កម្ពុជា​ដែលមាន​ទឹកប្រាក់​វិនិយោគ ប្រមាណ​៣០០​លាន​ដុល្លារ​អាមេរិក​៕​

2017_01_16_08_45_59

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.