អន្តរជាតិ៖ ប្រធានាធិបតីហ្វីលីពីន លោកឌូទឺរទេ បានព្រមានថា នឹងយកជីវិត បណ្តាអភិបាលខេត្តក្រុង រូបណា ដែលពាក់ព័ន្ធនិងអំពើពុករលួយ និងការជួញដូរគ្រឿងញៀន។
នៅក្នុងព្រិត្តិការណ៏មួយ នៅទីក្រុងម៉ានីល កាលពីថ្ងៃទី៩ ខែមករា ប្រធានាធិបតីហ្វីលីពីន បានព្រមានថា នឹងសម្លាប់ បណ្តាអភិបាលក្រុង ខេត្ត ណាដែលជាប់ពាក់ព័ន្ធនិងគ្រឿងញៀន ។
លោកឌូទឺរទេបានបញ្ចាក់ថា «ខ្ញុំនឹងហៅបណ្តាអភិបាលក្រុង ទាំងនោះមកនឹងចាប់ឃុំខ្លួន»។លោកបញ្ចាក់ទៀតថា លោកមានឈ្មោះទាំងអស់នៅក្នុងបញ្ចី អស់លោក ទៅមើលចុះ បើមានឈ្មោះខ្លួនឯងនោះ ប្រាកដជាជួបបញ្ហាជាមិនខាន ខ្ញុំនិងសម្លាប់អស់លោក។ជាមួយគ្នានោះ លោកដូទឺរទេ បានបញ្ចាក់ថា បណ្តាអភិបាលក្រុងដែលជាប់ពាក់ព័ន្ធ ត្រូវបោះបង់ជាបន្ទាន់ បើចង់បានសុខ។
ចាប់តាំងពីសង្គ្រាមប្រឆាំងគ្រឿងញៀន ជាទ្រង់ទ្រាយធំ លោកឌូទឺរទេ បានបង្ហាញថា លោកមាននៅក្នុងដៃបញ្ជីឈ្មោះ បណ្តាមន្ត្រីជាន់ខ្ពស់ក្នុងនោះ អភិបាលក្រុង ដែលពាក់ព័ន្ធនិងគ្រឿងញៀន ហើយបើអ្នកទាំងនោះមិនមានការកែប្រែទេនោះ និងប្រឈមនៅបញ្ហាជាមិនខាន។
មកទល់ពេលនេះ មានអ្នកស្លាប់ដល់ទៅ៦ពាន់នាក់ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ដែលមានវិវាទ បើទោះបីប្រឈមនិងការប្រឆាំង ពីក្រុមការពារសិទ្ធិមនុស្ស ទាំងក្នុងនិងក្រៅប្រទេស ។ បើទោះបីមានការិះគន់យ៉ាងណាក្តី ក៏លោកឌូទឺរទេ នៅតែបន្តសង្គ្រាម ប្រឆាំងគ្រឿងញៀន រហូតដល់បញ្ចប់អាណត្តិ៕




