ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លើក​នេះ​ នាយ​ឧត្តម​សេនីយ៍​ នេត​ សាវឿន​ ព្រមាន​ធ្ងន់ៗ​ ​ដក​មេប៉ូ​លីសទាំ​ង​​អស់​ ដែល​កាត់​លុយ​ កាត់​ប្រេង​ ពី​កូន​ចៅ

ភ្នំពេញ​៖ យោង​តាមហ្រ្វេ​សញូ​ឲ្យ​ដឹង​ថា​ នាយ​ឧ​ត្ត​ម​សេនី​យ៍​ ​នេ​ត ​សា​វឿ​ន​ អ​គ្គ​ស្ន​ង​ការ​ន​គ​របា​ល​ជាតិ​ បាន​ព្រមា​ន​ធ្ងន់​ៗ​ ​ទៅ​កាន់​មេ​ប៉ូ​លិស​ទាំ​ងអ​ស់​ ​ឱ្យ​បញ្ឈ​ប់​ភា្ល​ម​ជាប​ន្ទា​ន់​ នូ​វ​ស​ក​ម្ម​ភាព​ កាត់លុ​យបេ​ស​ក​កម្ម​ពី​កូ​នចៅ​ ​ហើយ​គួ​រ​តែ​ជួយ​កូ​ន​ចៅវិ​ញ​ទើប​ជា​កា​រត្រឹ​មត្រូ​វ។​

ការថ្លែងព្រមានបែបនេះ របស់នាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៦
ខែមករាឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍១៦រូប នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាយឧត្តមសេនីយ៍អគ្គស្នងការ បានបញ្ជាក់ថា កន្លងមកមានព័ត៌មានថា មេប៉ូលីសបានកាត់លុយ កាត់ប្រេង ពីកូនចៅ ក្នុងប្រាក់ឧបត្ថម្ភរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីចុះមូលដ្ឋាន។ ដូច្នេះហើយ នាយឧត្តមសេនីយ៍ នេត សាវឿន សង្កត់ធ្ងន់ថា «មេមេប្រធាននាយកដ្ឋានទាំងអស់ ពីម៉ោងហ្នឹងទៅ ឈប់ឲ្យឮសូរទៀតថា កាត់លុយ កាត់ប្រេង ឈប់ឲ្យឮ»។

អគ្គស្នងការនគរបាលជាតិ បានព្រមានបន្ថែមថា «យើងធ្វើជាមេគេកុំកាត់បងប្អូនខាងក្រោម
ត្រូវសុំលុយពីប្រពន្ធមកជួយកូនចៅវិញ ហើយកុំកាត់លុយពីកូនចៅជាដាច់ខាត ពាក្យខ្ញុំអញ្ចឹង ហើយបើលោកឯងធ្វើមិនកើតទេដើរចេញទៅ»។

នាយឧត្តមសេនីយ៍ បានឲ្យដឹងថា ប្រសិនបើខ្លួនមិនមានលទ្ធភាព ចុះមូលដ្ឋាននោះទេ ប្រាប់មកខាងលើមកថា «ខ្ញុំមិនមានលទ្ធភាពទេ» ហើយថ្នាក់លើនឹងដកមេ ដែលកាត់លុយកូនចៅនោះចេញតែម្ដង ដើម្បីដាក់អ្នកដែលមានលទ្ធភាព ចូលទៅធ្វើមេវិញ។

នាយឧត្តមសេនីយ៍ នេត សាវឿន បន្ថែមថា ប្រធាននាយកដ្ឋាន ស្នងការ ត្រូវធ្វើគំរូគេឲ្យបាន បើធ្វើគំរូមិនបានទេ មិនបាច់ធ្វើមេគេទេ ចុះចេញភ្លាម ហើយសូមប្រធាននាយកដ្ឋានដែលទើបឡើងថ្មី ត្រូវយកចិត្តទុកដាក់ជុំវិញបញ្ហានេះ៕

images-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 1850 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.