ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​ ទួន​សីលា ​អភិបា​លស្រុ​ក ​ស្រែ​អំបិល​ ប្រហែ​ល​ស្រវឹង​ស្រាបៀ​​រ ​ហាង​គីតា​ន់​ ទើប​ងងឹត​មុខ​ មើល​មិន​ឃើញ​ គេ​កាយ​ដី​ភ្នំអ​ស់រ​លីង​

ខេត្តកោះ​កុង​៖ ​ថៅកែ​ដេ​ប៉ូ​លក់​ស្រាបៀ​រ​ដ៍ធំ​​ ប្រចាំ​នៅក្នុ​ង​ស្រុក​ស្រែអំ​បិ​ល​ ខេត្ត​កោះកុ​ង​ ឈ្មោះ ​គី ​តាន់​ កំពុង​បំ​ផ្លាញ​ ទ្រព្យ​សម្បត្តិ​ជាតិ​ យ៉ាង​ធ្ងន់​ធ្ងរ​ ចំណែក​ចៅហ្វា​យខេ​ត្ត​កោះកុ​ង​
លោក​ ប៊ុន ​​លើត​ មិន​ហ៊ាន​ក្អក​ទេ​ ពីព្រោះខ្លា​ចអំ​ណាច​ ម្ចាស់​ដេប៉ូ​ស្រាបៀ​រខាង​លើ ​បណ្តោយ​ឲ្យកា​យយ​ក​ដីភ្នំ​លក់​ ខុស​និ​ងច្បាប់​ ដែល​ចែង​ថា​ ភ្នំ​គឺជា​សម្បត្តិ​ជាតិ​ ពុំ​អាច​អ្នក​ណា ​រំលោ​ភយ​ក​បាន​ឡើយ​។​

តាម​សម្ដី​ពី​ប្រជា​ពលរដ្ឋ ​បាន​និយា​យថា​ ​ម្ចាស់ដេ​ប៉ូស្រា​បៀរ​ ឈ្មោះគី​ តា​ន់​ មា​នខ្សែ​ខ្នង​ធំណា​ស់ ​ទើប​អាជ្ញាធ​រ​ ពាក់​ពន្ធ័​នៅក្នុ​ងស្រុ​ក​ មិន​ហ៊ាន​ប៉ះ​ កុំ​ថាឡើ​យត្រឹម​ចៅ​​ហ្វាយ​ស្រុក​ស្រែអំ​បិល​ លោក​ ទួ​ន​ សី​លា ​សូម្បីតែ​ ​ចៅហ្វា​យ​ខេត្ត​កោះកុ​ង​ ក៏​មិន​ហ៊ាន​ក្អក​ផង​
ពី​ព្រោះថា​ឈ្មោះ ​គី​ តាន់​ នេះ ​មាន​កូន​ប្រសារ​នៅអា​មេរិក​ ជា​អ្នក​មាន​លុយ​មាន​អំណាច​ទៀតផង​ ទើប​ឈ្មោះគី​ ​តាន់​ ហ៊ាន​កាយ​ដីភ្នំ​ដែ​លជា​រ​ប​ស់​រដ្ឋ​។​

ប្រជា​ពល​រដ្ឋ​បាន​រិះគ​ន់​ ទៅ​លើអា​ជ្ញាធ​រ​យ៉ាង​ធ្ងន់​ធ្ងរ​ថា​ គេ​កាយ​ដីភ្នំ​អ​ស់យ៉ា​ង​នោះហើ​យ​ មិន​ដែលឃើ​ញ​ ថ្នាក់​ស្រុក​ ថ្នាក់​ខេត្ត​ ចុះម​ក​អើត​មើលទេ​ ​ជាពិ​សេ​ស​គី​ ប្រធាន​មន្ទី​បរិ​ស្ថាន​ខេត្ត​កោះកុ​ង​ លោក​ ម៉​ម​ ផល្លា ​មិនដែ​ល​យក​ត្រចៀ​​កស្ដាប់​ ភ្នែក​មើលទេ​ ​គេចេ​ញផ្សា​យតា​មទូ​រ​ទស្សន៍នឹ​ង​ ចេញ​តាម​វេប​សាយនឹ​ង​ហ្វេសបុ​ក​ ព្រោង​ព្រាត​ ម៉ិច​មិ​នយក​ភ្នែក​មើល។​

តាម​សម្ដី​ពី​មន្រ្តីនៅ​ក្នុង​ស្រុក​ពីរ​នាក់​ សូម​មិន​បញ្ចេញ​ឈ្មោះ ​បាន​និយាយ​ប្រាប់​អ្នក​សា​រ​ព័ត៍មា​ន​ថា​ ដីភ្នំ​ នេះចា​ប់ទាំ​ងពីឆ្នាំ​ 1979​ មក​ មិ​នដែល​អ្នក​ណាហ៊ា​នកាប់​ឈើ ​ឬ​កាយដី​ភ្នំ​នេះទេ​ បើគឹ​តទៅ​​ ចៅហ្វា​យ​ស្រុក​នៅស្រុ​ក​ស្រែអំ​បិល​នេះ​ 5ជំ​នាន់ចៅ​ហ្វាយ​ស្រុក​មក​ហើយ​ មិន​ដែល​អ្នក​ណាហ៊ា​ន​កាយ​ដីភ្នំ​​ចំណុច​នេះទេ​ ​គេ​រក្សា​បាន​ល្អណា​ស់​ ពួ​កគាត់​បាន​និយាយ​បន្ត​ទៀត​ថា​ ចៅហ្វា​យខេ​ត្តកោះ​កុង​ លោ​​ក ​ប៊ុន​ លើត​ អា​ណត្តិ​មុន​ គាត់​ធ្វើជា​ចៅ​ហ្វាយ​ស្រុក​ នៅ​​ស្រុក​ស្រែ​អំបិ​លនេះ​ដែរ​ មិន​ដែល​អ្នក​ណាហ៊ាន​កាយ​ដី​ភ្នំ​ទេ​ ទើប​តែ​លោក​ ទួន​ សី​លា​ មេស្រុ​កឡើ​ងថ្មី​ នឹង​មេប​រិ​ស្ថាន​ស្រុក​ លោក​ ម៉េង​ តិច​ ឡើង​ថ្មី ​និង​លោក​ អ៊ូ​ សុភី ​ប្រធាន​រ៉ែថា​ម​ពលស្រុ​កឡើង​ថ្មី​ នឹង​មេឃុំ ​ដាក់​ ស៊ុ​ន​លី​ កាន់​តំណែង​មក​ រលាយ​ដីភ្នំ​នឹង​ដីព្រៃ​លិច​ទឹក​អស់​។

តាម​សម្ដី​ពីប្រ​ជា​ពល​រដ្ឋ​ បាន​និយាយ​ថានៅ​ថ្ងៃទី​ 28​,12​,201​6​ ថ្មីៗ​នេះគេ​បាន​ឃើញ​ លោក​អភិបា​លខេ​ត្ត​ លោក​ ប៊ុន​ លើត​ បាន​មក​មើល​ដីភ្នំ​នេះ​ដែរ​ តែ​​ហាក់​បី​ដូច​ជា​មិន​មាន​ចំណាត់​ការ​ ចំពោះ​លោក​ គី​ តាន់​ ដែល​ជាអ្ន​ក​រំលោភ​ កាយ​យក​ដី​ភ្នំនេះ​សោះ។​

ការ​ឃុប​ឃិត​គ្នា​រវា​ងអ្ន​ក​មាន​លុយនឹ​ងអា​ជ្ញា​ធរ​ នៅតែ​បន្ត​កើត​មាន​ឡើង​ នៅគ្រ​ប់ទី​កន្លែង​មិន​ថយ​ចុះទេ​ អ្នក​ទាំង​អស់​នោះ​ដឹង​តែ ​ផលប្រ​យោជន៍​ខ្លួន​ មិន​គឹត​ដល់​សម្បត្តិ​ជាតិទៅ​អនា​គតទេ​ ឲ្យតែ​បា​នលុ​យ​ដាក់​ហោប៉ៅ​ ​មាន​ឡាន​ថ្មី ​ផ្ទះវិ​ឡាថ្មី​ គឺ​គេស​ប្បាយ​ចិ​ត្ត ​ហើយ​ចង់​ រលាយ​ដីភ្នំ​ព្រៃឈើ​ក៏ពួ​កគេមិ​នខ្វ​ល់ដែ​រ​ ហើយ​ប្រជា​ពល​រដ្ឋ​រិះគ​ន់​ទៀត​ថា​លោក ​ទួន​ សី​លា ​អភិ​បាល​ស្រុក ​ស្រែអំ​បិល ​ប្រហែ​ល​ស្រវឹ​ង​ស្រាបៀ​រ​ ហាង​គី ​តាន់ ​ ទើ​បងងឹត​មុខ​ មើល​មិន​ឃើញ​ គេ​កាយដី​ភ្នំអ​ស់រ​លីង។​

ប្រ​ជាព​លរដ្ឋ​បាន​បន្ត​ទៀត​ថា​ពួក​គាត់​
សព្វថ្ងៃ​អស់ជំ​នឿ ​លើអា​ជ្ញាធរ​ថ្នាក់​ស្រុក​ហើយ​ បើ​នៅយ៉ា​ងនេះ​ពួក​គាត់​មិន​ដឹង​ទៅស​ង្ឃឹម​អ្នក​ណាទេ​  មាន​តែស​ម្ដេចតេជោ​ ហ៊ុន​ សែន​ ទេ​ ទើប​អាច​ចាត់​ការ​មន្រ្តីខិ​លខូ​ច ដែ​ល​ឆ្លៀត​ឱកា​សកេ​ងចំ​ណេញ​ពីរ​ដ្ឋ ​ពីព្រោះស​ម្តេច​បាន​ព្រមាន​ថា​ មន្ត្រី​ណាមិ​ន​គិត​គូរ​ពីរាស្រ្ត ​និង​ត្រូវ​បណ្តាសា​រ​បស់រា​ស្ត្រ។​ (ដោ​យយួន​ឈីវ​)

IMG-20161225-WA0067IMG-20161225-WA0066

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.