ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រថ​យន្ត​និង​ម៉ូ​តូ​​ព​លរ​ដ្ឋខ្មែ​រ​​ បំ​ពេញ​​ច្បាប់​ថែ ​ត្រឹម​​ត្រូ​វ​​ហើយ​​ ចូល​ផ្សារ​រ៉ុង​គឿ ​ត្រូវ​តម្រួត​ថៃ ​បង្ខំ​ឲ្យប​ង់​លុយ​ទៀត​

ក្រុង​ប៉ោយ​ប៉ែត​៖​ប្រជា​ពលរ​​ដ្ឋ​នៅក្រុ​ង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​​មាន​ជ័យ​​ ដែល​មាន​យាន​យន្ត​ចេញ​ចូល​រក​ស៊ី​ទំនាក់​ទំន​ង​នៅផ្សា​រ​រ៉ុង​គឿ ​ស្រុក​អារញ្ញ​ប្រាថេ​ត​ ខេត្ត​ស្រះកែ​វ​ ប្រទេ​ស​ថៃ ​មាន​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​ប៉ូ​លីសអ​ន្តោប្រ​វេស​ន៏​ថៃ​(ត.ម៉)​ ដែល​យកលុ​យ​យាន​យន្ត​ចេញ​ចូល​ទៅក្នុ​ង​ដី​ថៃ ​បើទោះ​បី​ជាយា​ន​យន្ត​ទាំ​នោះបា​ន​បំពេញ​បែប​ប​ទ​ត្រឹម​ត្រូវ​តាម​ច្បាប់​កំណ​ត់​របស់​ប្រទេស​ថៃ​ក៏ដោ​យ​។​

ប្រជា​ពលរ​ដ្ឋ​បាន​ឲ្យ​ដឹ​ងថា ​ដើម្បីចូ​ល​ទៅផ្សា​រ​រ៉ុ​ងគឿ​ ទឹក​ដី​ថៃ​ដោយស្រ​បច្បា​ប់​ ពួក​គាត់​ត្រូវ​បំពេ​ញ​បែប​បទ​ចំពោះរ​ថយន្ត​គឺ​ត្រូវ​1/​ ធ្វើ​ឯក​សារ​ចេញ​ចូល​មួយ​ច្បាប់​ មួយ​​ឆ្នាំត​ម្ត​ង​តម្លៃ​១០​០​០​បាត​ 2​/ បរ​ឌឺផា​ស់រ​បស់ម្ចា​ស់រ​ថយ​ន្ត ​វាយ​រាល់​ពេល​ចេញ​ចូល​  3/​ ស្ទិ​កគ​រ័១​ខែត​ម្តង​តម្លៃ២​០០​បាត​ ហួស​កំណត់​១ថ្ងៃ​ត្រូ​វប​ង់១០០០​បាត​ កំណ​ត់​ត្រឹម​១០០០០​បាត​   ចំណែក​ម៉ូតូ​ត្រូវ​  1/​បំពេញឯ​កសារ​ចេញ​ចូល​១ច្បាប់​ មួយ​ឆ្នាំត​ម្តង​តម្លៃ​៦០០បា​ត​  2​/បរ​ឌឺផា​ស់រ​បស់ម្ចា​ស់ម៉ូ​តូ​៧ថ្ងៃ​វាយម្ត​ង​ 3/​ម្ចាស់​ម៉ូតូត្រូ​វ​ធ្វើកាត​ពិសេស​អស់​១០០​០​បាត​ ប្រើបា​ន​រយៈពេ​ល​៦ខែ ​ផុតកំ​ណត់​ត្រូវ​បង់​លុយជា​ថ្មី ​ 4/​កាតសំ​រាប់ម៉ូ​តូមួ​យ​ខែ​ធ្វើម្ត​ង​ត្រូវ​បង់​៣០០បាត​  5​/សំបុត្រ​ពណ័លឿ​ង​មិន​អាច​ប្រើបាន​ ត្រូវ​ទិញ​សំបុត្រ​រៀង​រាល់​ថ្ងៃ ​ 6/​ស្ទិកគ័រ​ត្រូវ​ធ្វើមួ​យខែម្តង​ ​បង់​ប្រាក់​១០០បា​ត ​ហួសកំ​ណត់​១​ថ្ងៃ​ត្រូវបង់​១០០០​បាត​ កំណត់ត្រឹ​ម​១០០០០បា​ត ​ ទើប​អាច​ឆ្លង​ចូលដី​ថៃ​បាន។

ប៉ុន្តែ​អ្វី​​ដែល​ធ្វើឲ្យ​ប្រ​ជាព​ល​រ​ដ្ឋមា​ន​ការ​រ​អ៊ូរ​ទាំ ​គឺថា​ក្រៅ​ពី​ការ​ចំ​ណាយ​បំពេ​ញ​បែប​ប​ទស្រប​ច្បា​ប់រួ​ច​ហើយ​ ពួក​គាត់​ត្រូវ​បង់លុ​យមួ​យគ​ន្លាក់​ទៀត​ គឺ​រថយន្ត​ចូល​ត្រូវប​ង់លុ​យ​២៥បា​ត​ ចេញ​មកវិញ​បង់​២៥បា​ត​ ចេញ​រឺ​ចូល​ម្តង​បង់​ប្រាក់ម្ត​ង​ ចំណែកម៉ូ​តូចូ​ល​បង់​១០​បាត​ ចេញ​១០​បាត ​ចេញ​ចូលម្ត​​ងបង់​ប្រាក់​ម្តង​ ដែល​គេអះ​អាងថា​ ប៉ូ​លីស​អន្តោប្រ​វេស​ន៏​ថៃ​បញ្ជាឲ្យ​យក​ និង​មាន​ជន​ជាតិ​ខ្មែ​រឈ្មោះ ​ហ៊ីម ​ជាអ្ន​កគ្រប់​គ្រង​ប្រមូ​ល​លុយឲ្យ​ត​.ម៉​ថៃ​ ហើយ​បើតាម​តួលេខ​ក្រៅផ្លូ​វការ​ មានរថយន្តនិ​ងម៉ូតូចេ​ញចូ​លមិ​នក្រោ​មមួ​យពា​ន់គ្រឿ​ងទេ​ក្នុ​ង​មួយ​ថ្ងៃ។​

ប្រជា​ពលរដ្ឋ​បាន​រិះគ​ន់​ទៀត​ថា​ កា​រគៀប​យក​លុយ​រថយន្ត​និង​ម៉ូតូ​ពី​ត.​ម៉​ថៃ​ បាន​ធ្វើឲ្យ​ប៉ះពា​ល់​ដល់​សេដ្ឋកិ​ច្ច​គ្រួសារ​ពួក​គាត់​ដែល​ចូល​ទៅរ​កស៊ី​នៅ​ផ្សា​ររ៉ុ​ង​គឿ ​ហើយ​ល្បិច​កន្ទេលធំ​ប​ន្លំដេ​កនេះ​ គឺ​ខ្មែរ​ជាអ្ន​ក​បង្រៀន​តម្រួត​ថៃឲ្យ​ចេះរ​ក​កំរៃ​​ក្រៅ ​មួយវិ​ញ​ទៀត​ ប្រជា​ពល​រដ្ឋ​និយា​យថា​ លោក​ ហ៊ី​ម បា​នម៉ៅ​កា​រប្រមូល​​លុយ​ចេញ​ចូល​យាន​ជំនិះ​ពីត​.ម៉​ថៃទៀ​ត​ផង​។​

​សមា​ជិ​ក​ស​ភា​ពាណិជ្ជ​ក​ម្ម​ខេត្ត​ស្រះ​កែ​វ​ ប្រ​ទេ​ស​ថៃ​មួយ​រូ​ប បាន​ឲ្យដឹ​ង​ថា​ ពុំមា​នច្បា​ប់​ណាចែ​ង​ឲ្យយ​កលុ​យ​នូវ​យាន​​ជំនិះ​​​ចេញ​ចូលផ្សា​រ​រ៉ុង​គឿ​ទឹ​ក​ដី​ថៃ​នោះឡើ​យ ​ហើយ​ការ​យក​លុយ​ខាង​លើ​វាខុ​ស​ ព្រោះគេ​បាន​បង់​តាម​ច្បាប់​កំណ​ត់​រប​ស់​ថៃរួ​ចរា​ល់​ហើ​យ​ ដូច្នេះ​​តាម​ផ្លូវ​ច្បា​ប់គឺ​​អត់​មាន​ទេ។​

ចំណែ​ក​លោក​ ហ៊ី​ម​ អ្ន​​ក​គ្រប់​គ្រ​ង​ប្រ​មូ​ល​លុ​យ​ឲ្យត​.ម៉​ថៃ ​បាន​បំភ្លឺ​ប្រាប់​អ្ន​ក​សា​រ​ព័​ត​មាន​យើង​ថា ​ចំពោះ​កា​រយក​ប្រា​ក់​លើយា​ន​យន្ត​ចេញ​ចូ​ល​ទឹ​កដី​​ថៃ​រប​ស់ត​.​ម៉ថៃ​​ គឺគេ​មា​នច្បា​ប់​រប​ស់​គេ​ ហើយកា​រ​បង់លុ​យនេះ​ គឺ​ធ្វើ​តែចំ​ពោះថ្ងៃ​ឈ​ប់​សំរា​​ក​ថ្ងៃសៅ​រ៏​និ​ងថ្ងៃ​អា​ទិត្យ​ ចំណែក​ថ្ងៃ​ធម្ម​តា​គឺគេ​យក​តែនៅ​ម៉ោ​ងឈ​ប់សំ​រាក​ ពេល​ព្រឹក​ពី​ម៉ោង​៦ដ​ល់​ម៉ាង​៨ក​ន្លះ​ ពេល​ថ្ងៃ​ត្រង់​ពីម់ោ​ង​១២​ដល់​ម៉ោង១​ និ​ងពេល​ល្ងាច​ពីម៉ោ​ង​៤ក​ន្លះ​ដល់ម៉ោ​ង​១០យប់​ ហើយ​គេយ​កមិ​ន​ត្រឹម​តែខ្មែ​រ​ទេ ​សូម្បី​ជន​ជា​តិថៃ​ក៏​គេយ​ក​ដែ​រ​​។ចំពោះព័​តមា​នដែល​ថាលោ​កម៉ៅ​កា​រពីត​.ម៉ថៃ​នោះ​ គឺជា​រឿ​ង​មិនពិ​ត​ទេ​ លោក​ពុំមែ​ន​ជាអ្ន​កម៉ៅ​កា​រនោះ​ទេ ​លោក​គ្រាន់​តែ​ជា​កូន​ចៅ​ធ្វើកា​រ​ឲ្យ​គេស៊ី​ប្រា​ក់​ខែទេ​ គ្មាន​សិទ្ធ​ទៅម់ៅ​កា​រផ្តា​ច់​នោះឡើ​យ​។

ទោះបី​យ៉ា​ង​ណា​ ប្រជាព​លរដ្ឋ​ដែល​រ​ក​ស៊ី​នៅ​ផ្សារ​រ៉ុ​ង​គឿដី​ថៃ​កំពុងត្អូ​ញត្អែ​ថា​ រថយន្ត​និង​ម៉ូតូ​មាន​ច្បាប់​ត្រឹម​ត្រូ​វ​ចូល​ដី​ថៃ​ហើ​យ ​នៅតែ​ត្រូ​វត​ម្រួត​ថៃ​បង្ខំ​ឲ្យប​ង់លុយ​ចេ​ញ​ចូលទៀ​ត​ ដែល​ធ្វើឲ្យ​ប៉ះ​ពា​ល់​ដល់​ជី​វ​ភា​ពនិ​ងសេដ្ឋ​កិ​ច្ច​រប​ស់​ពួ​ក​គាត់​៕​

15841133_1824137377855564_1878585077_nbanteaymeanchey_custom-2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.