ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អា​ជ្ញាធរ​ស្រុក​ស្រែអំ​បិល​ កំពុ​ង​តែបើ​កដៃ​ ឲ្យឈ្មួញ​​រក​ស៊ី​ដឹក​ដី​លក់​ កាយ​ដី​ភ្នំ​របស់​រដ្ឋ​ យ៉ាង​អនា​ធិប​តេយ្យ​ គ្មាន​ញញើ​ត​ច្បាប់

ខេត្ត​កោះកុ​ង​ ៖​ អាជ្ញា​ធរ​ស្រុក​ស្រែអំ​បិល​ត្រូវ​បាន​រ​ង​ការ​ចោទ​ប្រកា​ន់ ​ពី​សំណា​ក់​ប្រជា​ពល​រ​ដ្ឋយ៉ាង​ខ្លាំង​ថា​ លោក​ មេ​ឃុំ ​ដាក់​ ស៊ុន​លី ​នឹង​លោក​អ​ភិបា​លស្រុ​ក​ស្រែអំ​បិល​ លោក​ ទួន​ សី​លា ​នឹង​លោក​ អ៊ូ ​សុភី​ ប្រធា​ន​រ៉ែ​ថាម​ពលស្រុ​ក ​បាន​ឃុប​ឃិត​គ្នា​ជា​ប្រព័ន្ធ​ បណ្តោ​យឲ្យ​​អ្នក​មាន​លុយ​មាន​អំណាច​ កាយ​ដី​ភ្នំ​ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​ ដោយ​ពុំ​មាន​វិធាន​ការណ៏ទ​ប់​ស្កាត់​នោះឡើយ​​។​ឈ្មួញ​អ្នក​កាយ​ដី​ភ្នំនោះ​មា​ន​ឈ្មោះ ​គី​ តាន់​ ជា​ថៅ​កែ​​ដេប៉ូ​ចែក​ចាយ​ស្រាបៀ​​រ ប្រចាំ​នៅក្នុ​ង​ស្រុក​ស្រែអំ​បិលតែ​ម្ដង​។​

យោង​តាម​សម្ដី​ពី​ប្រជា​ពលរ​ដ្ឋបាន​និយាយ​ថា ​កន្ល​ងមក​មាន​គេកា​យ​ដីភ្នំ​នៅជិ​តនោះដែ​រ ហើយ​មិន​ដែល​ឃើញ​ អជ្ញា​ធរ​ណាម​ក​អើត​មើល​ទេ​ ឲ្យ​តែ​ពួក​ឈ្មួញ​មាន​លុយ​មាន​អំណាច​ អាច​កាយ​ដីភ្នំ​ដែល​ច្បាប់​ហាម​ឃាត់​ ធ្វើ​តាម​ចិ​ត្តមិន​គិត​ផល​ប្រយោជ​ន៍​ជាតិ​ទេ។​

ប្រជា​ពល​រដ្ឋ​បាន​បន្ត​ទៀតថា​ ​ពួ​កគាត់​បាន​ឃើញ​អាជ្ញា​ធរ​ដែល​ពាក់​ពន្ធ័​ទាំង​អស់​នោះ ​ជិះឡា​ន​តាម​ផ្លូ​វ ជិត​កន្លែង​គេ​កាយ​ដី​ភ្នំ​នោះដែ​រ​ ប៉ុន្តែ​មិន​ដែល​យក​ភ្នែក​មើលទេ​ ​ប្រហែល​ត្រូវ​ថ្នាំ​សណ្តំ ​របស់​ឈ្មួញកា​យភ្នំ​ខុ​ស​ច្បាប់​ឈ្មោះ ​គី ​តាន់​ អស់​ហើយ។​​

សូ​​មបញ្ជាក់​ថា​ ភ្នំ​ដែល​គេ​កាយ​ដី​នោះ ​នៅជិ​ត​ផ្លូវ​ប្រហែល​50​ម៉ែត្រ​ ភ្នំ​នេះនៅ​ក្រោ​យផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​តែ​ម្ដ​ង​  ភ្នំនេះ​ចាប់​តាំង​ពីឆ្នាំ ​1979​ ម​ក មិន​ដែល​អ្នក​ណាហ៊ា​នកា​យដី​ភ្នំ​នេះទេ​ ​ទើប​តែចុ​ងឆ្នាំ ​2016​ថ្មីៗ​នេះ​ ទើប​ឃើញ​គេកា​យដី​ភ្នំ​នេះ។​ប្រជាព​លរ​ដ្ឋ​និយា​យ​ទៀត​ថា​បើនៅ​តែ​កាយដី​ភ្នំនេះ​ទៀ​ត​ មុខ​ជា​បាក់ដី​ធ្លាក់​មក​លើផ្ទះរ​បស់ពួ​កគា​ត់​ជាមិ​នខា​ន​ ជា​ពិសេស​នោះ ​ដើមឈើ​ធំៗ​នៅ​លើភ្នំ​ ក៍​បាក់​ធ្លាក់​មក​ដែ​រ​ សព្វ​ថ្ងៃពួ​ក​គាត់ភ័​យ​បារម្ម​ណ៏​ណាស់​ ពី​រឿង​ដើម​ឈើបា​ក់​ធ្លាក់​ម​ក​ បង្ករ​គ្រោះថ្នា​ក់ដល់​ពួក​គាត់​ជាពិ​សេសកូ​នក្មេង​។​

ពួ​ក​គាត់​បន្តទៀ​តថា​ អាជ្ញា​ធរ​ អាណត្តិ​មុន​ៗខំ​រក្សា​ដីភ្នំ​នេះ​បាន​ល្អណាស់​ តែ​ចៅហ្វាយ​ស្រុក​ទើប​ឡើង​ថ្មី​ ឈ្មោះ ​ទួន​ សីលា ​ រួ​មនឹ​ងមេឃុំ ​ដាក់​ ស៊ុន​លី​ បែ​រជា​នាំគ្នាបំ​ផ្លាញ​ទ្រព​សម្បត្តិ​របស់​ជាតិ​អស់​ទៅវិ​ញ​។​

ប្រជា​ពលរដ្ឋ​ នឹង​មន្រ្តី​ក្នុង​ស្រុក​ស្រែអំបិល​តែម្ដ​ងបាន​និយាយ​ថា​ លោក​ចៅហ្វាយ​ស្រុក​ មិន​គួរ​បើក​ដៃ​ ឲ្យអ្ន​ករ​ក​ស៊ីកា​យដី​ភ្នំ​អាច​ជីក​ដីពេ​ញ​​ភ្នំទេ​ ពីព្រោះ​ភ្នំនេះ​នៅ​ជិតផ្ទះ​ប្រជា​ពលរដ្ឋ​ បើ​នៅតែ​ឃុប​ឃិត​គ្នា​ដើម្បី ​ផលប្រ​យោជ​ន៍ខ្លួនឯ​ង ​មុខ​ជា​រលាយ​ភ្នំទាំ​ង​មូល​អស់ហើ​យ។​

ចំណែចៅ​ហ្វាយ​ស្រុក ​ទួន​ សីលា ​អ្នក​សារព័​ត៍មាន​បានទូ​រស​ព្ទ័ទៅ​សួរ​ ពី​រឿង​គេ​កាយដី​ភ្នំ​នេះ ​ គាត់​បាន​និយាយ​តាម​ទូរ​សព្ទ័​ថា ​ចាំឲ្យ​គេទៅ​មើលហើ​យ​ ក៍​បឹទ​ទូរ​សព្ទ័​ទៅ។​

ចំ​ណែ​​ក​លោក​​ ​ម៉េង​​ ​តិច​ ​​ជា​ប្រ​ធាន​​ការិ​​យាល័យ​​ប​រិស្ថា​ន​​​​ស្រុក​​ស្រែ​អំ​បិល​​ ហើយ​​​ត្រូវ​​ ជាអ​នុប្រ​ធាន​មន្ទី​បរិស្ថាន​ខេត្ត​កោះកុង​ បាន​និយាយតា​មទូ​រសព្ទ័​ថា​ រឿង​កាយ​ដីភ្នំ​នោះម្ចា​ស់ដី​បា​ន​ទូរសព្ទ័​ មក​ប្រាប់​គាត់​ដែរ​ តែ​​គាត់មិ​ន​ឲ្យ​កាយ​ដីភ្នំ​នោះ​ចូល​ទៅជ្រៅ​ពេ​កទេ​ ​ហើយ​គាត់​បន្តថា​ចាំឲ្យ​កូនចៅគាត់​ទៅមើ​ល។​

ចំណែក​  លោក​ អ៊ូ​ សុភី​ ប្រធាន​ការិយាល័យ​រ៉ែ​ថាម​ពល​ស្រុក​ស្រែអំ​បិល​  អ្នក​សារ​ព័ត៍មា​នបា​ន​សួរ​ពីរឿ​ង​កាយ​ដី​ភ្នំនេះ​ គាត់​ថា​អត់​ដឹង​ទេ ​ហើយ​ក៍​បឹទ​ទូរ​សព្ទ័​បាត់​ទៅ។​

ការ​ឃុប​ឃិត​គ្នារ​វាង​អ្នក​រក​ស៊ីដឹ​ក​ដី​ នឹង​អាជ្ញាធ​រនឹង​ខាង​ជំនាញ​ពាក់​ពន្ធ័​ បំផ្លាញ​ដីភ្នំ​ គឺជា​អំពើ​ពុក​រលួ​យ​យ៉ាង​ធ្ងន់​ធ្ង​រ ឲ្យ​តែបា​ន​លុយ​ចូ​លហោប៉ៅ​ មិន​គិត​ដល់​ផល​ប្រយោជ​ន៍ជា​តិ​នឹង​សង្គម​ទេ។​

ប្រជា​ពល​រដ្ឋ​សំណូម​ពរ​ សុំ​ឲ្យលោ​កអ​ភិបា​លខេ​ត្ត​កោះកុ​​ង ប៊ុន​ លើត​ យក​ចៅហ្វា​យស្រុក​ស្រែអំ​បិល​ ទួន​ សីលា​ នឹង​ជំនាញពា​ក់ពន្ធ័​  យ​ក​ទៅដុ​ស​​ក្អែល​ខាត់​ចេញ​ម្ដងហើយ​ បើមិ​ន​អញ្ជឹង​ទេ ​គណប​ក្សប្រ​ជា​ជន​កម្ពុជា​ មុខ​ជាបា​ត់​បង់​សន្លឹក​ត្នោត​គាំទ្រ​ ដោយ​សារ​មាន​មន្ត្រី​​ខិល​ខូច​ ធ្វើឲ្យ​ប្រជាព​លរ​ដ្ឋ​អស់​ជំនឿហើ​យ។

កន្លង​មក​ សម្ដេ​ចតេ​ជោហ៊ុ​ន​សែន​ បាន​ព្រមា​ន​ទៅលើ​មន្រ្តី​​ជើង​ដប់​​ខិល​ខូច​ណា ​ដែល​បាន​ឃុប​ឃិត​គ្នា ​ធ្វើឲ្យ​បាត់បង់​ផលប្រ​យោជន៍​របស់​រដ្ឋ​ ត្រូវ​តែ​ដក​ចេញតែ​ម្ដង​ ទុក​ឲ្យគេ​ធ្វើ​ម្ដង ​​​​​​។(ដោយ​យួន​ឈីវ​)​

IMG-20161225-WA0060IMG-20161225-WA0061IMG-20161225-WA0063IMG-20161225-WA0066IMG-20161225-WA0067

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.