ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ការ​ផ្តល់​តំណែង​ខ្លាញ់​ឲ្យ​ លោក​​ កែវ​​ អង្កាម​​ ឡើង​​ជា​ប្រ​ធាន​​គយ​ភូ​មិ​​ភាគ​​ គ្រប់​​គ្រង​​៥​​ខេត្ត​​ អាច​ផ្តើម​ចេញ​ពី​ អំពើ​ពុក​រលួយ ​បក្ស​ពួក​និយ​ម

ភ្នំពេញ ៖ប្រធានភូមិភាគគយ គ្រប់គ្រងចំនួន៥ខេត្តគឺ៖ កំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត និងកែប  ត្រូវបាន អគ្គនាយកនៃអ គ្គនា​យក​ដ្ឋាន​គយនិ​​ងរដ្ឋករកម្ពុជា តែងតាំង លោក កែវ អង្កាម អនុប្រធានការិយាល័យ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក កែវ សុឃាង ប្រធាននាយកដ្ឋានគយបង្ក្រាបអំពើរត់គេចពន្ធ ឲ្យធ្វើជាប្រធានភូមិភាគគយ គ្រប់គ្រងចំនួន៥ខេត្តខាងលើ ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ការតែងតាំងនោះ បានប្រឈមនឹងការរិះគន់យ៉ាងចាស់ដៃ ពីមន្ត្រីគយ គ្រប់លំដាប់ថ្នាក់ ព្រោះគេគិតថា ការផ្តល់តំណែងខ្លាញ់ទៅលោក កែវ អង្កាម នាពេលនេះ អាចផ្តើមចេញពីអំពើពុករលួយ បក្សពួកនិយម គ្រួសារនិយម ឬអាចនិយាយថា លោក កែវ អង្កាម បានឡើងបុណ្យឡើងសក្កិនេះ គឺតាមជើងខោបងប្រុស ។

មន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានអះអាងថា ក្រសួងស្ថាប័នភាគច្រើនក្នុងរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានធ្វើការកែទម្រង់ជាបន្តបន្ទាប់ហើយ តែអ្វីដែលសំខាន់នោះ គឺកំណែទម្រង់ការចាត់តាំងចៀសឲ្យផុតពីអំពើពុករលួយ ។ ផ្ទុយទៅវិញ សម្រាប់អគ្គនាយកដ្ឋានគយ គឺអត់មានទាន់កែទម្រង់អ្វីទាំងអស់ និយាយរួមកាលពីមុន អំពើពុករលួយប៉ិនណាមកដល់ពេលនេះ ពុករលួយនៅដដែល ឬកាន់តែរីកដំបៅធំថែមទៀតផង ។

ជាក់ស្តែងដូចជាការតែងតាំងលោក កែវ អង្កាម ប្អូនប្រុសបង្កើត លោកកែវ សុឃាង ធ្វើជាប្រធានភូមិភាគគយគ្រប់គ្រង ចំនួន៥ខេត្តនេះជាដើម ទោះជាគេថា មិនពុករលួយ ក៏យើងមើលទៅឃើញថា ពុករលួយបក្សពួកនិយមដែរ ។

ដូច្នេះទាមទារអោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន មេត្តាជួយពិនិត្យផង ដើម្បីធ្វើការបំបាត់នូវអំពើពុករលួយ បក្សពួកនិយមគ្រួសារនិយម ក្នុងអគ្គនាយកដ្ឋានដ៏សំបូរខ្លាញ់មួយនេះ ។

ពុំអាចសុំការបំភ្លឺពីអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជាបានទេ ព្រោះគ្មានលេខទូរសព្ទ័៕

keo-angkam

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 6225 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.