ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មេ​ប៉ុស្តិ៍​​ឃុំ​ច្រ​នាង​ ផឹកស្រវឹង​ បើក​រថ​យន្ត ​បុកស្លាប់​ មនុ​ស្ស​២​នាក់​ និង​​ម្នាក់​របួស​ធ្ងន់​ ដ​ង្ហើ​ម​​​ច​ង្រិត

កំពង់​ចាមៈ​ លោក​ ម៉ុក​ អ៊ុក​សំ​អាត​ នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ច្រ​នាង​ សាង​ព្រឹត្តិ​ការ​ណ៏​រង្គើ​ប្រវត្តិ​សាស្ត្រ​បើក​បរ​រថយ​ន្ត​ក្នុង​ស្ថាន​ភាព​ស្រ​វឹង​ជោគ​ បុក​មនុស្ស​៣​នាក់​ ខណៈ​ពេល​បើក​ម៉ូតូ​បញ្ជ្រាស់​ទិស​គ្នា​ ជា​មួយ​នឹង​រថយន្ត​របស់​លោក​អនុ​សេ​នីយ៍​ទោ​មេ​ប៉ុស្តិ៏​ បណ្តាល​ឲ្យ​បុក​គ្នា​ពេញ​ទំ​ហឹង​ បណ្តា​ល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ចំនួ​ន​២​នាក់​ រី​ឯម្នា​ក់​ទៀត​ស្ថិត​ក្នុង​អា​ការៈ​ ដង្ហើ​ម​​ចង្រិត​ ។​

ហេតុ​ការណ៍​ដែល​បង្កឲ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​នេះ ​បាន​កើត​ឡើង​នៅតា​ម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​ ត្រង់​ចំ​នុច​ភូមិ​សង្កែរ​ ឃុំ​ស្តើង​ជ័យ​ ស្រុក​ជើង​ព្រៃ ​ខេត្ត​កំ​ពង់​ចាម​ បង្ករ​ឡើង​ដោយរ​ថយ​ន្តកា​ម៉ា​រី​ស្វិត​ ពណ៌​ឈាម​ជ្រូក​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ ​2​B​ -2​2​5​3​ បើក​បរ​ពី​ត្បូង​ទៅជើ​ង​ បើក​បរ​ដោយលោ​ក​អនុ​សេ​នីយ៍​ទោ​ ម៉ុក​ អ៊ុក​សំ​អាត​ មេ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ច្រ​នាង​ ខេត្ត​កំព​ង់ធំ​  បាន​បុក​និង​ម៉ូតូ​ស​ង់​១២​៥​ ពណ៌ខ្មៅ​ ​ពាក់​ស្លាក​លេខ​ កំព​ង់​ចាម​ 1H​-88​63​ បើក​បរ​ ជិះ​គ្នា​៣​នាក់​ គ្មាន​មួក​សុវត្តិ​ភាព​ អ្នក​បើក​ម៉ូតូ​ ឈ្មោះ ​ថុល​ វាស​នា​ ភេទ​ ប្រុស​ ១៨​ឆ្នាំ ​ស្លាប់​ អ្នក​រួម​ដំណើរ​ អាយុ​ ១៨​ឆ្នាំ ​ស្លាប់​ ទី​៣​ ឈ្មោះ ​ថៃ ​ធា​ អាយុ​ ១៩​ឆ្នាំរ​បួស​ធ្ងន់​ រស់​នៅ​ភូមិ​ឃុំ​ កើត​ហេតុ​ កាល​ពី​វេលា​ម៉ោង​១១​.៣០​នាទី​យប់​ ថ្ងៃ​ទី​ ១០​ ខែ​ធ្នូ​ ឆ្នាំ​ ២​០​១៦។​​

តាម​ប្រភ​ពព័​ត៌មា​នច្បាស់​ការណ៍​ ពី​មន្រ្តីស​មត្ថ​កិច្ច​បាន​បញ្ជាក់​ថា​ មុន​ពេល​កើត​ហេតុ​ លោក​អនុ​សេនី​យ៍ទោ​ ម៉ុក​ អ៊ុក​សំអាត​ បាន​ជិះរ​ថ​យន្ត​មាន​គ្នា​៤​នាក់​ទាំង​តៃ​កុង​  បាន​ចេញ​ពី​ហាង​ខា​រ៉ា​អូ​ខេ​ យី​ហោរ​ស្មីបូ​ព៌ា ​ស្ថិត​នៅស្គ​ន់ ​លុះម​ក​ដល់​ចំនុច​កើត​ហេតុ​ ក៏​បាន​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ ក្រោយ​ពី​កើត​ហេតុ​មាន​បក្ខ​ពួ​ក​ ឈ្មោះ ​វុធ​ បាន​ជិះ​ឡានធុ​ន​រ៉ា​ ពណ៌​ទឹក​ប្រាក់​ ស្លាក​លេខ​ 2Y​-95​94​ ទៅ​រំដោះយ​ក​ជន​សង្ស័យ​ ក្នុង​ពេល​យប់​កើត​ហេតុ​ ក៏​មាន​មន្រ្តី​សមត្ថ​កិច្ច​នៃ​អធិ​ការ​ស្រុក​បា​រាយណ៍​ បាន​ធ្វើដំ​ណើរ​ទៅពឹ​ង​ពាក់​ប៉ូលិស​ខេត្ត​កំពង់​ចាម​ ដើម្បី​ឲ្យ​នាំ​ទៅ​ជួប​ព្រះរា​ជ​អាជ្ញា​ ​ខេត្ត​កំពង់​ចាម​ ដើម្បី​ជួយ​សម្រួល​ទោស ​។​

ក្នុង​នោះប្រ​ជា​ពល​រដ្ឋ​ និ​ងមហា​ជន​កំពុង​តែ​រង់​ចាំមើ​ល​ថា​ បើ​មន្រ្តី​សម​ត្ថ​កិច្ច​ដែល​ជា​អ្នក​អនុ​វត្ត​ច្បាប់​ បើក​រថយ​ន្ត​បុក​មនុស្ស​បណ្តាល​ឲ្យ​ស្លាប់​ តើ​ស្ថាប័ន​តុលា​ការ​ ចាត់​វិធា​ន​ការ​ដូច​ម្តេច​ ព្រោះថា​ខណៈនេះ​ជនស​ង្ស័យ​ ដែល​ជា​អ្នក​បង្ក​ បាន​រត់​គេច​ខ្លួ​នបាត់​ទៅហើ​យ​ ក្នុង​នោះក៏​មា​នកា​រជឿជា​ក់​យ៉ាង​ខ្លាំង​ថា​ វា​មិន​មែន​ជា​ការ​ពិបាក​នោះទេ​ ដោយ​សារ​តែក​ន្លែង​ធ្វើកា​​រក៏​ដឹង​ ប្រពន្ឋ​កូន​ក៏ដឹ​ង​ បើ​សិន​ជា​ការ​អនុ​វត្ត​ច្បាប់​ដោយ​មិន​ប្រកាន់​បក្ខ​ពួក​នោះ ​ស៊ី​សំណូក​សូក​ប៉ាន់​នោះ​ ជន​សង្ស័យ​ទោះ​មាន​ស្លាប​ហើរ​ ក៏​ហោះពុំ​រួច​នោះទេ​៕​

852115267_16185852111275_26040

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.