ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជា​ពល​រដ្ឋ​ ចំ​នួន​ ៣​៣​ គ្រួ​សារ​ ដែល​ត្រូវ​គេ​ រំ​លោភ​យក​ដី​ អំ​ពាវ​នាវ​ឲ្យ​ សម្ដេច​តេ​ជោ​ ​ហ៊ុន​ សែន​ នឹង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​រា​នី​ ហ៊ុន​សែន​ ជួ​យ

កោះ​កុង​ ៖ ​ប្រជា​ពល​រដ្ឋ​ចំនួន​ ៣៣​ គ្រួ​សារ​ រស់​នៅ​ក្នុង​ ភូមិ​អូរ​ជ្រៅ ​ឃុំបឹ​ង​ព្រាវ​ ស្រុក​ស្រែអំ​បិល​ ខេត្ត​កោះកុ​ង​ លើក​ដៃ​សំពះ​សុំ​សម្ដេច​នាយ​ក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ ជួយ​អន្តរា​គម​ន៍​ពី​រឿង​ដី​ធ្លីរ​បស់ពួ​កគា​ត់​ ដែល​ត្រូវ​បាន​រំលោភ​យក​យ៉ាង​អយុត្តិ​ធ័ម​ ​ពី​អ្នក​មាន​លុយ​ មាន​អំណា​ច​ អាង​ខ្សែ ​អាង​ខ្នង​ធំៗ​នៅពី​ក្រោយ​ ធ្វើ​បាប​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ស្លូត​ត្រង់​ ដែល​ពួក​គាត់​ មិន​សូវ​យល់​ដឹ​ងពី​ច្បាប់​គ្រប់​គ្រាន់​ទេ​សព្វ​ថ្ងៃនេះ​។​ ពួក​គាត់​បាន​បន្ត​ថា​ សព្វ​ថ្ងៃ​នេះ​នៅ​ស្រុក​ខ្មែរ​យើង​ ឲ្យ​តែ​អ្នក​មាន​លុយ​មួយ​ចំនួន​ តែង​តែទៅ​រ​ក​អ្នក​មាន​អំណាច​មាន​ខ្សែខ្លាំ​ង​ៗ ​ឃុបឃិត​គ្នា​ធ្វើបា​ប​គេ​ឯង​ ហើយ​រំលោភ​យក​ដី​កសិក​រ​ក្រីក្រ​តែ​ម្ដង​។​

ប្រជា​ពល​រដ្ឋ​ បាន​និយាយទាំ​ងអួល​ដើម​ក​នឹង​ហូរ​ទឹក​ភ្នែក​  ប្រាប់​ចំពោះ​មុខ​អ្នក​សាព័​ត៍មាន​ថា​ ពួក​គាត់​ទាំង​អស់​គ្នា​ បាន​រស់​នៅលើ​ដីនេះ​ទាំង​ពី​ឆ្នាំ១​៩​៩៩ម​ក​ ហើ​យ​ធ្វើស្រែ​ចំកា​នៅ​លើ​ដី​នេះរ​ហូត​ មាន​កូន​ពូន​ជាចៅ​អ​ស់ហើយ​ ពួក​គាត់​សព្វ​ថ្ងៃ​ពឹង​ទៅលើ​ការ​បង្ក​បង្កើន​ផល​ធ្វើចំ​ការ​ស្រែ ​ជាអ្ន​ក​កសិក​រទោះ​បី​ ក្រី​ក្រ​លំបាក​យ៉ាង​ណា ​ក៍ពួ​កគាត់​តស៊ូដើ​ម្បីចិ​ញ្ចឹម​ជីវិ​ត​និង​គ្រួសារ​ដែរ​។​

ពួក​គាត់​បាន​និយាយ​បន្ដ​ទៀត​ថា​ ស្រាប់​តែ​នៅថ្ងៃ​ទី​១៧​ ខែ​ឧសភា​ឆ្នាំ២​០១​៦​នេះ​ លេច​មុខ​ឈ្មោះទូ​ច ​ស្រូយ​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ មាន​ទីលំនៅ​សព្វ​ថ្ងៃ ​ភូមិ​ថ្មធំ​ សង្កា​ត់រាម​ ខណ្ឌព្រៃ​នប់​ ក្រុង​ព្រះសី​ហនុ​ ខេត្ត​ព្រះស៊ី​ហនុ​ បាន​យកគ្រឿ​ងច​ក្រម​ក​ឈូស​ឆាយ​ ហ៊ុំ​ពទ្ធ័​​លើ​ដី​​ចំកា​រ​របស់ប្រ​ជាព​លរដ្ឋ​ចំនួន​៣៣គ្រួ​សារ​ បំរុង​យក​ដី​ទាំងអស់​ ហើយ​ឈ្មោះទូ​ចស្រូ​យ ​បាន​យក​កង​កម្លាំង​ប៉េអឹម​មក​ អម​មក​ជាមួ​យគ្រឿ​ងច​ក្រនោះ​ផង​ដែរ​។​

ប្រជា​ពល​រដ្ឋ​បាន​បន្ដថា​ ​ពួក​គាត់​បាន​ប្រមូល​គ្នា​មក​ជា​ច្រើននាក់​ មក​តវ៉ា​សួរ​នាំ​ពី​រឿង​ដីធ្លីនេះ​​ ក្រោយ​មក​ពួកគេ​បាន​ឃើញ​ប្រជា​ពលរ​ដ្ឋម​កច្រើ​ន​ពេក ​ក៍​ដក​គ្រឿង​ចក្រ​យក​ទៅ​វិញបា​ត់។​

ប្រជា​ពល​រដ្ឋ​បាន​បន្ត​ទៀតថា​ បន្ទាប់​មក​ពួកគា​ត់​បាន​នាំគ្នា​ផ្ដឹត​មេដៃ​តវ៉ា​ទៅលោ​កមេភូមិ​ នឹង​លោក​មេឃុំ ​បឹង​ព្រាវ​ លោក​ឈឹម​ ថាវ​ បាន​ទទួល​ស្គាល់​ថា មេដៃប្រ​ជាព​លរ​ដ្ឋ​ពិត​ប្រាកដ​ ហើយ​បាន​ទាំង​ ប្រថាប់​ត្រានឹ​ងចុះហ​ត្ថលេ​ខាទៀ​ត​ផង​។

បន្ទាប់​មក​ទៀត​ នៅថ្ងៃ​ទី​២២ ​ខែវិ​ឆ្ឆិកា ​ឆ្នាំ២​០១​៦​ ឈ្មោះខា​ងលើ​ក៍បា​ន​យក​បង្គោល​ ដើរ​បោះ ​លើដី​រប​ស់​ពួកគា​ត់​ម្ដងទៀ​ត។

ពាក់​ព័ន្ធ​ក្នុង​រឿង​នេះ ​អ្នក​សាព័ត៍​មាន​យើង​មិន​អាច​សុំកា​របំភ្លឺ​​ ពី​លោក​អភិបាលស្រុ​កស្រែ​អំបិល​បាន​ទេ ​ដោយ​ទូរ​សព្ទ​តេមិ​នចូ​ល។​

ការ​ឃុប​ឃិត​គ្នារ​វាងអ្ន​កមា​ន​លុយ​នឹង​អំណាច​ រំលោភ​យក​ដី​ធ្លីប្រ​ជា​ពលរដ្ឋ​ តែង​តែ​មាន​មិន​ចេះអ​ស់មិ​នចេះ​ហើយ​  ដែល​ធ្វើ​ឲ្យ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជ​រដ្ឋា​ភិបាល​ ឈឺក្បា​លវិ​លមុ​ខ​ជា​រៀង​រាល់ថ្ងៃ​ ដោយ​សារ​អ្នក​មាន​អំណាច​ថ្នាក់​ក្រោម​ មិន​គោរព​តាម​អនុ​សា​សន៏​សម្តេច​ នៅ​តែ​គាប​សង្កត់​ប្រជា​ពលរ​ដ្ឋតូ​ចតា​ច​ គួរ​តែស​ម្ដេច​តេជោសែ​ន​ ដាក់​កម្លាំង​សម្ងាត់​ចុះស៊ើ​ប​អង្កេត​ ចាប់​ជន​ឃុប​ឃិត​គ្នា​ជាប្រ​ពន្ធ័​យ​កមក​អប់​រំដាក់គុ​កតែ​ម្ដ​ង។​​

ជា​ចុង​ក្រោយ​ ប្រជា​ពល​រដ្ឋ​ទាំង​អស់​សូម​លើក​ដៃ​សំពះ​អង្វរ​ដល់​ សម្ដេច​តេជោនា​យក​រដ្ឋ​មន្រ្តីហ៊ុ​នសែ​ន​ នឹង​សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រានី​ ហ៊ុ​នសែន​ មេត្តា​ជួយ​អន្ត​រា​គមន៏​ដល់​ពួក​គាត់​ ដែល​ជាក​សិករ​ក្រី​ក្រមា​ន​ដី​បន្តិច​បន្តួច​សម្រា​ប់​ចិញ្ចឹម​ជីវិត​ តែត្រូ​វអ្ន​ក​មាន​ប្រាក់​ប្រើអំ​ណាច​រំលោភ​យក​ផង​ មាន​តែ​ សម្ដេច​ទេដែ​លពួ​ក​គាត់​សង្ឃឹម​យ៉ាង​ខ្លាំង​ នឹង​ជឿទុ​ក​ចិត្ត​ស​ម្ដេច​អស់​ពី​ដួង​ចិត្ត​ ព្រោះ​សម្តេច​ទាំង​ពី​រ​គឺ​ជា​ទី​ពំ​នាក់​របស់​ប្រជា​ពល​រដ្ឋ​ទូ​ទាំង​ប្រទេ​ស៕​ ( ដោយយួនឈីវ)

IMG-20161209-WA0065IMG-20161210-WA0064IMG-20161210-WA0063

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.