ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

នគរ​បាល​ក្របួច​ ក្រុម​ចោរ​ប្លន់​១៥​នាក់​ ដែល​ជំនាញ​ប្លន់​ រ​ង្គើ​​រាជ​ធានី​ភ្នំពេញ

​ភ្នំពេញ​ ៖ ​បន្ទាប់​ពីមាន​សកម្ម​ភាព​ប្លន់​ប្រដាប់​អាវុធ​ ឆក់​ប្រដាប់​អាវុធ​ និង​អំពើ​ចោរកម្ម​ យ៉ាង​សាហាវ​ បាន​កើត​ឡើង​ផ្ទួនៗ​ ស្ទើរ​ជារៀ​ងរាល់​យប់​ ក្នុង​រាជ​ធានី​នា​ពេល​កន្លង​មក​ នាយ​ឧត្តម​សេនី​យ៍​ ជួន​ សុវណ្ណ​ អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ​ និង​ជា​ស្នង​ការ​នគរ​បាលរា​ជធា​នីភ្នំ​ពេញ​ បាន​បើក​កិច្ច​ប្រជុំ​ដាក់​ផែនកា​រយ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ ដល់​កង​កម្លាំង​នគរ​បាល​ពាក់​ព័ន្ធ​ បើក​ការ​ស៊ើប​អង្កេត​ និង​ស្រាវ​ជ្រាវ​ដើម្បីឈា​ន​ទៅ​ ដល់​ការ​ចាប់​ខ្លួន​ក្រុម​ចោរ​ប្លន់​ដ៏​គ​ឃ្លើន​ឲ្យ​ខាង​តែបា​ន ​។​

ក្រោម​ការ​សម្រប​សម្រួល​ពី​លោក​ សៀង​ សុខ​ ព្រះរា​ជ​អាជ្ញា​រ​ង​អម​សា​លា​ដំបូង​ រាជ​ធា​នី​ភ្នំ​ពេញ​ កម្លាំង​នគរ​បាល​ការិ​យាល័​យ​ព្រហ្មទ​ណ្ឌក​ម្រិត​ធ្ងន់​ កម្លាំង​នគរ​បាលព្រ​ហ្ម​ទណ្ឌ​កម្រិត​ស្រាល​ កម្លាំង​នគរ​បាល​ទាំង​ ១២​ខណ្ឌ​ ស​ហកា​រ​ជា​មួយ​កម្លាំង​ន​គរ​បាល​ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្ដាល​ និង​កម្លាំង​នគរ​បាល​ខេត្ត​ព្រះសី​ហនុ​ បាន​តាម​បង្ក្រាប​ ក្រុម​ចោរ​ប្លន់​ប្រដាប់​អា​វុធ​ទាំង​នេះ​ បាន​ចំនួន​២​ក្រុម​ មាន​គ្នា​១៥​នាក់​ ចាប់​តាំង​ពី​ថ្ងៃទី​០២​ រហូត​ដល់​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០​១៦​។​

​ក្នុង​ប្រតិបត្តិ​កា​របង្ក្រាប​ក្រុមចោរ​ទាំង​នេះ ​កម្លាំង​សមត្ថ​កិច្ច​បាន​ដក​ហូត​ម៉ូតូ​ចំនួន​១៤​គ្រឿង​ អាវុ​ធ​ខ្លី​២ដើម​ ម៉ាក​កា​៥៤​ គ្រឿង​ញៀន​៧១​កញ្ចប់​ ក្នុង​នោះ៤​៤​កញ្ចប់​ធំ​ ស្លាក​លេខ​ម៉ូតូ​ចំនួន​ ៧​ កាំបិត​ប័ងតោ​ និង​ទូរ​ស័ព្ទ​ដៃ​ ១គ្រឿង​ផង​ដែរ​។​

ជន​សង្ស័យ​ទាំង​១៥នា​ក់​ ដែល​ត្រូវ​បាន​បង្ក្រាប​ បាន​ជា​បន្ត​បន្ទាប់​នេះ ​មាន​២​ក្រុម​ ដោយ​ក្រុម​ទី​១​ ជា​ក្រុម​ប្លន់​ម៉ូតូ​ មាន​ចំនួន​១០​នាក់​ ក្នុង​នោះខ្លះ​មាន​មុខរប​រ​មិន​ពិត​ប្រាកដ​ ខ្លះ​មាន​មុខ​របរ​ជា​បុគ្គលិក​នៅ​ណាហ្គាវើ​ល ​និង​ជា​អ្នក​បើក​រថ​យន្ត​ និង​មាន​២នាក់​ទៀត​ជា​ អ្នក​ទទួល​ផល​ចោរ​កម្ម​  និង​ជួញ​ដូរ​គ្រឿង​ញៀន​យ៉ាង​សកម្ម​ផង​ដែរ​។​

យ៉ាង​ណាក៏​ដោយ​ ក្រុម​ចោរ​ទាំង​២​ក្រុម​នេះ ​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​ចំនួន​១៣​ករណី​ នៅស​ង្កាត់​បឹង​កក់​ទី​២​ ខណ្ឌ​ទួល​គោក​ នៅ​សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ នៅ​សង្កាត់​ទន្លេ​បា​សាក់​ ខណ្ឌ​ចំការ​មន​ នៅ​សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំការ​មន​ នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ នៅស​ង្កាត់​ច្បារ​អំពៅ១​ ខណ្ឌ​ច្បារ​អំពៅ​ នៅ​សង្កាត់​វាល​វង់​ ខណ្ឌ​៧​មករា​ នៅ​សង្កាត់​ផ្សារ​ដេ​ប៉ូ​៣​ ខណ្ឌ​ទួល​គោក​ នៅ​សង្កាត់​បឹង​កក់​២​ ខណ្ឌ​ទួល​គោក​ នៅ​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី១​ ខណ្ឌ​ចំ​ការ​មន​ នៅ​សង្កាត់​បឹង​សា​ឡាង​ ខណ្ឌ​ទួល​គោក​ និង​នៅ​សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ ​យ៉ាងរង្គើរាជធានី៕

photo-3-1photo-2-320161206_110043

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.