ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សហ​ព័ន្ធ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ អា​ស៊ាន​(UMA)​ ប្រ​គល់​ពាន​រង្វាន់​សន្តិ​ភាព​ ជូន​ដល់​ អភិបាល​ខេត្ត​ ឈុន​​ បុរី​

សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាស៊ា​ន​UMA​ កំពុង​តែ​បោះជំ​ហ៊ាន​ និង​បាន​បង្ហាញ​នូវ​ស្នារ​ដៃ​ ជូន​ដលប្រ​ជាព​លរដ្ឋ​ ដែល​រស់នៅ​ក្នុង​ប្រទេស​អា​ស៊ាន​ ក្នុង​ការ​ដើរ​​តួ​នាទី​ដ៏​មាន​សារៈសំ​ខាន់​ពាំនាំ​នូវសុ​ខស​ន្តិភា​ព​ជូន​ប្រជា​ពល​រដ្ឋ​នៃប្រ​ទេស​ជិត​ខាង​ ជា​ពិសេស​ប្រទេស​កម្ពុជា​ ថៃ​ វៀត​ណាម​ និង​ភូមា​ បាន​ប្រើប្រា​ស់​ប្រយោជន៍​ នៃ​វិស័យសា​រព័​ត៌​មាន​ ដែល​អ្នក​សារ​ព័ត៌​មាន​ បាន​បំពេញ​នូវ​ការត​ព្វ​កិច្ច​ ពាំ​នាំ​នូវ​ដំណឹង​ ដ៏មា​នប្រយោជន៍​ សម្រាប់​ជម្រុញ​ឲ្យមា​ន​សន្តិភា​ព​ រវាង​ថ្នាក់​ដឹក​នាំនិ​ងថ្នា​ក់​ដឹក​នាំ ​ប្រជា​ជន​និង​ប្រជា​ជន​ សេដ្ឋ​កិច្ច​ និង​សង្គម​ ដើម្បីអ​ភិវ​ឌ្ឍ។​

សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អា​ស៊ាន​ U​MA​ បាន​ចាប់​បដិ​សន្ធិ​នៅ​ខែតុ​លា ​ឆ្នាំ២​០១​០​ នៅរា​ជ​ធានី​ភ្នំពេ​ញ​ នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា​ រហូត​មក​ដល់​ពេល​នេះ​ ត្រូ​វបាន​ទទួលស្គា​ល់​ពី​បណ្តាប្រ​ទេ​ស​ជា​សមាជិក​ កម្ពុជា​ ថៃ ​ឡាវ​ ភូមា​ និង​វៀត​ណាម​ ព្រម​ទាំង​បាន​ទទួល​ស្គាល់​ពី​ ប្រមុខ​រាជ​រដ្ឋាភិ​បា​ល​ ដែល​មាន​សម្តេច​អគ្គ​មហាសេ​នាប​តី​តេជោ​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជា​ណាច​ក្រក​ម្ពុជា​ និង​ប្រមុខ​រដ្ឋាភិ​បាលប​ណ្តាប្រ​ទេស​នៃ​អាស៊ាន​ផង​ដែរ​ ​។​

លោក​ ប្រាស៊ី​ត សែន​រុង​រឿង​ អគ្គ​លេខាធិ​ការ​ សហ​ព័ន្ធ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាស៊ាន​ UMA​ បាន​មាន​ប្រសាសន៍​ថា​ ការ​បង្កើត​ឲ្យមាន​UMA​នេះ​គឺជា​កា​ររួ​ប​រួម​អ្នក​សារ​ព័ត៌​មាន​ អាជីព​ ប្រកប​ដោយ​វិជ្ជា​ជីវៈ ​និងក្រ​មសី​លធម៌​ នៃអា​ស៊ាន ​ដើម្បីរួ​មគ្នាទ​ប់ស្កា​ត់​កា​របង្កើត​នូវ​ជម្លោះ ​ទើស​ទែង​រវាង​ប្រទេ​សជិ​ត​ខាង​ តាម​បន្ទាត់​ព្រំដែ​ន​ និង​មា​​ន​​តួ​នាទី​នាំ​យក​ដំណឹង​ល្អៗ ​ដែលមា​នប្រ​យោជន៍​ដល់​ប្រជា​ជន​ទាំង​សង​ខាង​ ហើយ​U​M​A ​កំពុង​តែ​បោះជំ​ហ៊ាន​ទៅមុ​ខ​ ទន្ទឹ​មគ្នា​ភាព​ជោគ​ជ័យ​ ដោយ​នាំ​យក​ពានរ​ង្វាន់​សន្តិ​ភាព​ ជូន​ដល់​ថ្នាក់​ដឹក​នាំ​នៃប្រ​ទេស​វៀតណា​ម​ និង​ភូមា​ បន្ត​ទៀត។​

ជាក់​ស្តែង​ផង​ដែរ​ សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អា​ស៊ាន​ UMA​ មាន​កិត្តិ​យស ​ដែលបា​ន​ដឹក​នាំ​ដោយលោ​ក​ ប្រាស៊ី​ត​ សែង​រុង​រឿង​ លោក​ សុខ​ សុ​វ​ណ្ណ​ លោក​ កង​ អា​រុន​ លោក​ កែវ​ ចាន់​ដួង ​លោក​ ម៉េង ​សោភ័​ណ​ រួម​ទាំង​មន្រ្តី​ព័ត៌​មាន​ជាច្រើ​នរូ​បទៀ​​ត ​បាន​នាំយ​ក​ពាន​រង្វាន់​សន្តិភាព​ជូន​ដល់​ ឯក​ឧត្តម​ Pa​t​ana​phon​ Pe​an​chai​ អ​ភិ​បាល​ខេត្ត​ឈុន​ បុរី​ ព្រះ​រាជាណា​ចក្រ​ថៃឡ​ង់ ​នូវ​គុណ​បំណាច់​ដែលឯ​កឧ​ត្តម​បាន​ជួយស​ម្រួល​ ឲ្យ​កម្មករ​ខ្មែរ​ មាន​សិទ្ធិ​ធ្វើការ​នៅ​ក្នុង​ ព្រះរា​ជាណា​ចក្រ​ថៃ​ដោយ​ស្រប​ច្បាប់​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​កាល​ពី​ឯក​ឧត្តម​ ជា​អភិ​បាល​ខេត្ត​ស្រះកែ​វ​ ដោយ​យោង​តាម​ កា​រស្នើរ​សុំរ​បស់​ សហ​ព័ន្ធ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយអា​ស៊ាន​ UMA​ ពិធី​ប្រគល់​ពាន​ត្រូវ​បាន​ធ្វើឡើ​ង នៅសា​លប្រ​ជុំសា​លាខេ​ត្ត​ឈុន​បុរី​ ថ្ងៃ​ទី​ ២៨​ ខែ​ វិឆ្ឆិកា​ ឆ្នាំ ​២០​១៦។​

លោក​ សុខ​ សុ​វណ្ណ ​អគ្គ​លេខា​ធិកា​រង​ និង​ជា​ប្រធាន​ក្រុម​អ្នក​សារព័ត៌​មាន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ៖គោល​បំណង​ សហព័​ន្ធប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​អាស៊ាន​ UMA​ គឺ​ចង់​អោយ​ប្រទេស​ជិត​ខាង​មាន​ការ​ទំនាក់​ទំនង​ល្អ​ ជាពិ​សេសប្រ​ព័ន្ឋ​ព័ត៌មា​ន​ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​យល់​ជ្រាប​ ការ​ទំនាក់​ទំនង​រវាង​រដ្ឋា​ភិបាល​ រវាង​ប្រទេស​និង​ប្រទេស​ ហើយ​ពាំនាំ​អ្វី​ដែល​ជា​ សារៈ​សំខាន់​នៅប្រ​ទេស​នីមួយៗ​ ដើម្បី​ឲ្យប្រ​ជាព​លរដ្ឋ​ទាំង​២​បាន​ឃើញ​ ព្រម​ទាំង​ចង់​ឲ្យមា​នកា​រផ្លាស់​ប្តូរ​ជីវភាព​ ប្រជាព​លរដ្ឋ​ ដែល​រស់​នៅតា​ម​ បណ្តាព្រំ​ដែន ​មាន​ជីវភាព​រស់នៅ​ល្អប្រ​សើរ ​សំបូរ​សប្បាយ​ ដែល​ជាកា​រខិត​ខំ​របស់ ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ចង់​ឲ្យមា​ន​សន្តិភាព​  និង​មិន​ចង់​ឲ្យមា​នស​ង្រ្គាម​បំផ្លាញប្រ​ទេស​នីមួយៗ​  ដែល​ជាគោ​លបំ​ណង​ធំរ​បស់​ សហព័​ន្ធប្រព័ន្ធ​ផ្សព្វ​ផ្សាយអា​ស៊ាន​ ៕

IMG_0529IMG_0528IMG_052615220100_685609371616579_2603333891397043045_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.