ខេត្តក្រចេះ៖តាមប្រភពព័តមានបានឲ្យដឹងថា នៅថ្ងៃទី 27 ខែ វិច្ចិកា ឆ្នាំ2016 វេលាម៉ោង 14 និង 00នាទីជិតភ្លឺ មានសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងចំនួន05គ្រឿង ជាប្រភេទឈើប្រណិតធ្នង់ លើផ្លូវជាតិលេខ7A ស្ថិតនៅចំណុចថ្មបាំង ភូមិបន្ទាយ ឃុំគោលប់ ស្រុកចិត្របុរី ខេត្តក្រចេះ យកទៅស្រុកយួន ដោយ ចូលតាមច្រករបៀង ចាន់មូល ក្នុងទឹកដីស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ឈើធ្នង់ដែលចេញនៅយប់នោះ មានប្រភពមកពី ភូមិអូរកណ្តៀរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ជាប់ព្រំប្រទល់និងខេត្តស្ទីងត្រែង ដែលគេដឹងថាជាឈើ របស់ឈ្មួញរកស៊ីឈើខុសច្បាប់ម្នាក់មានឈ្មោះធី កាប៉ូ មានទីលំនៅ ភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុង/ខេត្តក្រចេះ។
តាមប្រភពព័តមានបានឲ្យដឹងទៀតថា ឈ្មួញឈើធី កាប៉ូ ចេះសំរបសំរួលនិងសមត្ថកិច្ចជំនាញតាមដងផ្លូវនិងតែងតែប្រើមធ្យោបាយ ប្រើប្រាស់ក្មេងស្ទាវ ឲ្យយកឡានមកបិទគូទ រារាំងសមត្ថកិច្ចមិនអោយធ្វើការបង្រ្គាប
រថយន្តដឹកឈើរបស់ខ្លួន ដូចជាយប់នោះមានឡានមកបឹទគូទ ទុកឲ្យឡានសាំយ៉ុង៥គ្រឿងដឹកឈើចេញទៅយ៉ាងរលូន៕