ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​ ​កឹម​​ សុ​ខា​​ ប្រ​ធាន​​ស្តី​​ទី​​ គណ​​បក្ស​​ប្រឆាំង​ ត្រូវ​បាន​​ ព្រះ​​មហា​​ក្សត្រ​​ ត្រាស់​បង្គាប់​ លើក​លែ​​ង​​ទោស

ភ្នំពេញ​ ៖​ បន្ទាប់​ពី​ព្រះ​មហា​ក្សត្រ​ ព្រះ​រាជ​ទាន​ការ​លើក​លែង​ទោស​ លោក​ កឹម​ សុខា​ ប្រធាន​ស្តី​ទី​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​សរ​សេរ​លិខិត​ថ្លែង​អំណរ​គុណ​ជូន​សម្តេច​ ហ៊ុន​ សែន​ នាយ​ក​រដ្ឋ​មន្ត្រី ​ដែល​បាន​ស្នើ​ព្រះ​មហា​ក្សត្រ​ លើក​លែង​ទោស​ដល់​រូប​លោក​។​

នៅ​ថ្ងៃ​ទី​០​២​ ខែ​ធ្នូ​ ឆ្នាំ​២០​១៦​នេះ​ ព្រះ​មហា​ក្សត្រ​ បាន​ចេញ​ព្រះរា​ជ​ក្រឹត្យ​ លើក​លែង​ទោស​ លោក​កឹម​ សុខា​ ប្រធាន​ស្តី​ទី​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលា​ការ​សម្រេច​ផ្តន្ទា​ទោស​ ដាក់​ពន្ធនា​គារ​ពី​បទ​បដិ​សេធ​ក្នុង​ការ​ចូល​ខ្លួន​ បន្ទាប់​ពី​មាន​សំណើរ​បស់​សម្តេច​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ទី​០២​ ខែធ្នូ​ នេះ​។​

យោង​តាម​ព្រះរា​ជ​ក្រឹត្យ​របស់​ព្រះ​មហា​ក្សត្រ​ បាន​ឲ្យ​ដឹង​ថា​ ត្រាស់​បង្គាប់​លើក​លែង​ទោស​ឲ្យ​ទណ្ឌិត​ កឹម​ សុខា​ ភេទ​ប្រុស​ អាយុ​៦៣​ឆ្នាំ​ ដែល​ត្រូវ​បាន​តុលាកា​រ​ សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​ ពី​បទ​បដិសេ​ធ​មិន​ចូល​ខ្លួ​ន តាម​អំណាច​សាល​ដីកា​ព្រហ្ម​ទណ្ឌ​លេខ​ ១៣០​ “ក្រ​I​.​សវ​”​ ចុះថ្ងៃ​ទី​០៤​ ខែ​វិច្ឆិកា ​ឆ្នាំ២​០១៦ ​របស់​សាលា​ឧទ្ធរណ៍​ ដោយ​នៅ​ក្នុង​ព្រះរា​ជ​ក្រឹត្យ​បាន​បញ្ជាក់​ថា​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្ត្រី ​នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា​ ត្រូវ​ទទួល​បន្ទុក​អនុវ​ត្តឲ្យ​បាន​សម្រេច​តាម​ព្រះរា​ជក្រឹត្យ​នេះ។​

កាល​ពី​ថ្ងៃ​ទី០៩​ ខែ​កញ្ញា​ ឆ្នាំ​២០​១៦​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​ប្រកាស​សាលក្រ​ម​ផ្តន្ទា​ទោស​លោក​កឹម​ សុខា​ រយៈ​ពេល​៥ខែ​ និ​ងពិន័យ​ជា​ប្រាក់​៨​សែន​រៀល​ ពាក់​ព័​ន្ធ​ការ​បដិសេធ​មិន​ចូល​ខ្លួន​និង​បើក​ផ្លូ​វ​ប្តឹង​ឧទ្ធរណ៍​។​

លោក​កឹម ​សុខា​ មិ​នបាន​ចូលខ្លួ​នឆ្លើ​យបំ​ភ្លឺ​ចំនួន​ពីរ​លើក​ ដោយ​លើក​ទី១​ កាល​ពី​ថ្ងៃទី​១៧​ ខែ​ឧសភា​ ពាក់​ព័ន្ធ​អំពើ​ពេស្យាចា​រ​ និង​លើក​ទី២​ នៅ​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ ពាក់​ព័ន្ធ​អំពើស​ញ្ចរ​កម្ម​។

គេ​ពុំ​ទាន់​ដឹង​ថាលោ​ក​ កឹម​ សុខា​ នឹង​ចេញ​ពី​ស្នាក់​ការគ​ណបក្ស​ ទៅជួ​ប​សកម្ម​ជន​នៅ​មូល​ដ្ឋាន​ ក្រោយ​ពី​មាន​ការ​លើក​លែង​ទោស ​រឺយ៉ាងណានៅ​ឡើយ​៕​​

fn-2016-12-02-15-57-58-0kem-sokha-vs-hun-senvayofm-P

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.