ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សមត្ថ​កិច្ចបរិស្ថាន​ ចាប់​ជន​បី​នាក់​ លួច​អារ​ឈើ ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ បញ្ជូន​ខ្លួន​ទៅ​ តុ​លា​ការ

ខេត្ត​កំពង់ធំ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០​១៦​ ជន​សង្ស័យ​៣​នាក់​ ដែល​បាន​នាំ​គ្នា​ចូល​ទៅ​អារ​ឈើ​ខុស​ច្បាប់​ នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ ព្រៃ​ឡង់​ ត្រូ​វបាន​កម្លាំង​មន្ត្រីប​រិស្ថាន​ប្រចាំកា​រ​នៅទី​នោះ​ ឃាត់​ខ្លួន​ ពាក់​ព័ន្ធ​លួច​អារ​ឈើក្នុ​ងតំប​ន់​ដែន​ជម្រក​សត្វ​ព្រៃនៅ​ព្រៃឡង់​ ត្រូវ​បាន​បញ្ជូន​ទៅ​តុលា​ការ​  ។​

ប្រ​ធាន​មន្ទី​បរិស្ថាន​ខេត្តកំ​ពង់ធំ​ បាន​ប្រាប់​នៅព្រឹ​ក​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០​១៦ ​នេះថា​៖​ ជន​សង្ស័យ​៣​នាក់​ ដែល​បាន​នាំ​គ្នា​ចូល​ទៅអា​រឈើ​ខុស​ច្បាប់​នៅក្នុ​ង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ ព្រៃ​ឡង់​ ហើយ​ ត្រូវ​បាន​កម្លាំង​របស់​លោក​ឃាត់​ខ្លួន​ កំពុង​តែ​ធ្វើ​សកម្ម​ភាព​អារ​ឈើ ​កាល​ពី​វេលា​ម៉ោង​៣​:​១៥​នាទីរ​សៀល​ថ្ងៃ​ទី​៣០​ ខែវិ​ច្ឆិកា​ ឆ្នាំ​២០​១៦​ នៅ​ក្នុង​តំបន់​ពោធិ​រោង​ចំនុច​វាលត្រ​ពាំងជ្រៃ​ ឃុំមា​ន​រិទ្ធ​ ស្រុក​សណ្តាន់​ នោះ​ មាន​ឈ្មោះ ​ទី១​.ឈ្មោះ​ ស៊ិត​ មុំ​ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ រស់​នៅ​ភូមិ​កុំពោត​ឈូក​ ឃុំ​ខ្លែង​ ស្រុក​ស​ណ្តាន់​ ទី២​.ឈ្មោះ ​ប៉ោក​ ឌួង​ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ​រស់​នៅភូ​មិ​ទំ​អរ​ ឃុំ​ទំរីង​ ស្រុក​សណ្តាន់​ និង​ ទី​៣​ឈ្មោះ ​ទុយ​ តឿ ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់​នៅ​ភូមិ​សំឱង​ ឃុំមា​នរិទ្ធ​ ស្រុក​សណ្តាន់​ រួម​ជា​មួយ​ នូ​វ​វត្ថុតាង​រួមមា​ន​ម៉ាស៊ី​ន​ត្រង់​ស៊ី​ន័រ​ចំនួន​៤​គ្រឿង​ ដង​ឡាម​៤​ និង​ច្រវ៉ាក់​៤​ខ្សែរ​ ។​

លោក​ កក្កដា​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនស​ង្ស័យ​២​នាក់​ទី១​.ឈ្មោះ ​ស៊ិត​ មុំ​ និង​ទី២​.ឈ្មោះ ​ប៉ោក​ ឌួង​ បាន​សារ​ភាព​ថា ​ពួកគេ​គ្រាន់​តែ​ជា​អ្នក​ស៊ីឈ្នួ​លអា​រ​ឈើឲ្យ​លោក​ថៅកែ​ម្នាក់​ ឈ្មោះ ​តាំង​ ភេទ​ប្រុស​ រស់​នៅភូ​មិ​ទំអរ​ ឃុំ​ទំរីង​ ស្រុក​សណ្តាន់​ ឲ្យ​ម៉ាស៊ីន​ត្រង់​ស៊ីន័រ​២គ្រឿ​ង​ ចូល​ទៅអារ​ឈើក្នុ​ង​តំបន់​ព្រៃឡ​ង់​ ដោយ​ឲ្យ​ឈ្នួលក្នុ​​ង១ម៉ែត្រ​គូប​ថ្លៃ​៧ម៉ឺ​នរៀល ​កំពុង​តែអារ​ឈើបា​នមួ​យ​សន្ទុះ​ធំ​ ក៏​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​តែម្ត​ង​ ចំណែក​ជន​សង្ស័យ​ម្នាក់ទៀ​ត​ឈ្មោះ ​ទុយ ​តឿ ​បាន​សារ​ភាព​ថា ​ខ្លួន​គឺ​ជាអ្ន​ក​ប្រក​បរបរ​ដង​ជ័រ​ដើម្បីចិ​ញ្ចឹម​ជីវិត​ នៅពេ​លដើ​រ​ដង​ជ័រ​ បាន​ប្រទះ​ឃើញ​ដើម​ឈើតា​ត្រាវ ​ដែលដួ​ល​កប់​នៅក្នុ​ង​ដីជា​យូ​រ​ឆ្នាំម​កហើ​យនោះ​​ ក៏បា​នទៅ​ខ្ចីរ​ណារ​ យន្ត​ពីប​ង ​មកអា​រឈើ​តាត្រា​វ​ដែល​ដួលនោះ​ ក្នុងគោ​ល​បំណង​យក​មក​ធ្វើ​ជាក្តា​មឈូស​ ទុក​សម្រាប់​លោក​យាយ​ចាស់​ជរា ​ទើប​តែ​អារ​បាន​បន្តិ​​ច ក៏​ត្រូវ​ឃាត់​បញ្ជូន​មក​កាន់​មន្ទីរ​បរិស្ថាន​ខេត្ត​។​

លោក​ តុប​ កក្កដា​ បញ្ជាក់​ថា៖​ ចំពោះច្បា​ប់​កុំថា​ឡើយ​កំពុង​តែ​ធ្វើ​សកម្ម​ភាព​អារ​ឈើ ​នៅក្នុ​​ងតំបន់​ដែន​ ជម្រក​សត្វ​ព្រៃព្រៃ​ឡង់នោះ​ ​សម្បី​តែ​ការ​ប្រើប្រាស់ម៉ា​ស៊ីន​ត្រង់​ស៊ីន័រ​គ្មាន​ច្បាប់​អនុញ្ញាតិ​ ក៏​ខុសច្បា​ប់​ដែរ​ ហេតុ​ដូច្នេះ​ហើយ​ អ្នក​ទាំង​៣​នាក់​ ខាង​ជំនាញ​របស់លោ​កនឹ​​ងកសាង​សំនុំ​រឿង​  ដើម្បី​បញ្ជូន​ជន​សង្ស័យ​ទៅ​កាន់សា​លាតំ​បូង​ខេត្ត​កំពង់ធំ​ នៅ​រសៀល​ថ្ងៃទី​០១ ​ខែធ្នូ ​ឆ្នាំ២​០១៦​នេះ ​ដើម្បី​ចាត់​កា​រតាម​និ​តិ​វិធីច្បា​ប់៕​​

IMG_0606IMG_0604IMG_0603IMG_0607

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.