កោះកុង :នៅរសៀលថ្ងៃទី30/11/2016 ម៉ោង1,00នាទី មានករណី ទូកនេសាទ មួយគ្រឿង ត្រូវបានឆេះ សន្ធោសន្ធៅ ដោយសារទុសេ ខ្សែភ្លើងអាគុយ ដែលបាន ចាប់ ម៉ូទ័របូមទឹក ទុកចោលនៅក្នុងទូក។
ទូកនោះម្ចាស់ឈ្មោះចែ អេង ប្ដីឈ្មោះ តាដាង រស់នៅ ចំណុចគេហៅផែធំ ក្នុង ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
តាមអ្នកសាក្សីបានឃើញហើយនិយាយថា ទូកនេះពួកគាត់មកពីនេសាទ ដែលគេហៅថាជា ប្រភេទទូកឌុនបង្គា ពួកគាត់មកពីឌុនវិញ ហើយក៏បានចតទូក ទុកក្នុងសមុទ្រ ចម្ងាយពីផ្ទះ ៥០០ម៉ែត្រ ហើយតៃ កុងទូក នឹងកូនដៃទូកនាំគ្នាឡើងមកផ្ទះទាំងអស់គ្នាតែម្ដង នោះជាទំលាប់របស់គាត់ហើយ។
នៅពេលឃើញទូកឆេះនោះ ប្រជានេសាទទាំងអស់គ្នា នឹងម្ចាស់ទូកបាននាំគ្នាយកម៉ាស៊ីនបូមទឹក ទៅពន្លត់ ទាន់ពេលវេលា ក្នងនោះផងដែរ មិនមានអ្នកណាគ្រោះថ្នាក់ទេ គ្រាន់តែឆេះ ដំបូលទូកទាំងអស់ ដែលគេហៅថាជាកិងទូក នឹងម៉ាស៊ីនក៍ឆេះអស់ដែរ សល់តែសំបកទូកទទេ។(ដោយយួនឈីវ)