ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ចៅ​​អ​ធិ​ការ​ វត្ត​ស្លែង​ កាប់​ដើម​អំពិល​បារំាង​ មាន​អាយុ​កាល​ ជា​ច្រើន​ឆ្នាំ​ ត្រូវ​បាន​អ្នក​ស្រុក​ជំ​ទាស់​

កំពង់ធំ​៖​ ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ បាន​នាំ​គ្នា​ជំ​ទាស់​និង​ ព្រះ​ចៅ​អធិ​ការ​វត្ត​ស្លែង​ ដោយ​សារ​កាប់​ដើម​អំពិល​ទឹក​បារាំង​ដ៏ធំ​មួយ​ដើម​ ដែ​ល​មាន​អាយុ​១០០​ឆ្នាំ ​។​

​ ប្រជា​ពល​រដ្ឋ​អះអា​ង​ថា ដើម​អំពិល​​​បារាំង​​នេះ​ មាន​មែក​ធំៗ​សា​ខា​ ជា​ម្លប់​ត្រឈឹង​ត្រឈៃ​ដល់​ប្រជា​ពលរដ្ឋ​ ដែល​បាន​មក​ធ្វើ​បុណ្យ​ទាន​ និង​ជា​ចំណត​សម្រាប់​ចត​យាន​យន្ត​ តែ​នៅ​ពេល​ ដែល​កាត់​ចេញ​បាន​ធ្វើ​ឲ្យ​ក្តៅ​ហែង ​ម្យ៉ាង​ទៀត​បាន​កាត់​ដើម​ឈើនេះ​លក់​ឲ្យ​ឈ្មួញ​ស្ងាត់ៗ​ ដែល​ជា​សម្បត្តិ​របស់​វត្ត​ស្លែង​ ស្ថិត​នៅ​ក្នុង​ឃុំ​ក្តី​ដូង​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់​ធំ​ ។​

លោក​មេឃុំ​ក្តី​ដូង​ បាន​បញ្ជាក់តាម​ទូរស័ព្ទថា​ ព្រះ​ចៅអ​ធិការ​បាន​ឲ្យ​ឈ្មួញ​កាត់​ដើម​អំពិល​បារាំង​នេះ​ មុន​ថ្ងៃ​បុណ្យ​អុំទូក​មួយថ្ងៃ​ ដោយ​ពុំ​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ ភូមិ​ ឃុំ ​ទើប​មាន​បញ្ហា​កើត​ឡើង​ ហើយ​​សមត្ថ​កិច្ច​ចុះ​ទៅ​ហាម​ឃាត់​មិន​ឲ្យ​ឈ្មួញ​​ដឹក​ចេញ​ លោក​បាន​បន្ត​ថា​ ដើម្បីឈើ​ដែល​មាន​អាយុ​កាល​យូរយា​ ណាស់​មក​ហើយ​ គួរ​តែ​ជួយ​គ្នា​អភិរក្ស​ ថែ​រក្សា​ មិនគួរ​ណាកា​ប់​នោះឡើ​យ​។​

ក្រោយ​ពី​ប្រជា​ពលរដ្ឋ​ និង​គណៈ​សង្ឃ​ និង​មន្ទីរ​ធម្មការ​ ប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​ ២២​ ខែវិច្ឆិកា​ ២០​១៦​ នៅ​ក្នុង​វត្ត​ស្លែង​ ជម្លោះ​នៃ​ការ​កាប់​ដើមឈើ​មួយ​ដើម​នេះ​ ក្រោយ​ពី​ដើមឈើ​និង​ត្រូវ​បាន​កាត់​ជាក​​ង់ៗ​អស់​ហើយ​នោះ​ ទើប​មន្រ្តី​សង្ឃ​ស្រុក​បាន​សម្រេច​មិនអោយ​យក​ឈើ​ទាំងនេះ​ទៅ​ណា​ គឺ​អោយ​រក្សា​ទុក​នៅ​ក្នុង​វត្ត​​ ហើយ​មន្រ្តី​សង្ឃ​និង​ចេញ​លុយ​ឲ្យ​ សម្រាប់​ការ​ធ្វើ​បង្គោល​ភ្លើង​វិញ​ ដើម្បី​បញ្ចប់​បញ្ហា​។​

ព្រះតេជ​គុណ​ព្រះនាម​ សៅ​ ប៊ុនថា​ បាន​សង្ឃ​ដីការ​ថា​ ការ​កាប់​ដើម​អំពិល​បារាំង​យក្យ​ដែលមាន​អាយុ​ជិត​១០០​ឆ្នាំ​នេះ​ គឺ​ព្រោះចៅ​អ​ធិការព្រះ​នាម​ ហួរ​ ចាន់​ហេង​ បាន​ឲ្យ​កាត់​ដើម្បីដោះ​ដូរ​ជា​មួយ​នឹង​ឈ្មួញ​ និង​ធ្វើ​បង្គោល​ភ្លើង​ចំនួន​២​ ដែល​មាន​តំលៃ​ដល់​ ទៅ​៣២០​ដុល្លា​ ដោយ​មិន​បាន​ប្រើ​ពាក្យ​ថា​លក់​នោះទេ​ ក្នុង​នោះ​ក៏មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ រួម​ទាំង​អាជ្ញាធរ​ ភូមិ​ឃុំ​ បាន​ចុះ​មក​ជំទាស់​រារាំង​ មិនឲ្យ​មាន​ការ​ដោះដូរ​ ឬ​លក់​ឲ្យ​ឈ្មួញ​នោះទេ​។​

ព្រះតេជ​គុណ​ ព្រះ​ចៅអធិការ​វត្ត​ ហួរ​ ចាន់​ហេង​ បាន​មាន​ពុទ្ធ​ដិការ​ថា​ដោយ​យល់​ថា​ ដើម​អំពិល​បារាំង​យក្យ​នេះ​ មាន​អាយុ​កាល​ជិត​ ១០០ឆ្នាំ​ ហើយ​ផ្នែក​ខាង​ចុង​មាន​ការ​ពុក​ផុយ ​ទើប​បាន​ប្រជុំ​គណៈក​ម្មការ​វត្ត​ ដើម្បី​ធ្វើការ​ដោះ​ដូរ​ ឲ្យ​ឈ្មួញ​យក​ទៅ​ ហើយ​និង​សុំ​បង្គោល​ភ្លើង​ចំនួន​២​ ដើម​ដើម្បីដា​ក់បំ​ភ្លឺ​ជុំ​វិញ​ព្រះវិហារ​ ព្រះ​តេជ​គុណ​ បាន​បន្តថា​ ដោយ​យល់​ថា​ខ្លាច​មាន​ហានិភ័យ​ដល់​ប្រជា​ពលរដ្ឋ​ ដូ​ចជា​ឡាន​ និង​មនុស្ស​ ដែល​មក​កាន់​វត្ត​ ជួ​បគ្រោះថ្នា​ក់ដោ​យ​ប្រការ​ណាមួ​យ​នោះ ​ម្យ៉ាង​ទៀត​ មែក​ឈើ​ធំៗ​បាន​ទ្រេ​តមក​លើ​ឃឿន​ព្រះ​វិហារ​ ខ្លាច​ក្រែង​បាក់​ធ្វើ​ឲ្យ​ខូច​ខាត​ ទើប​សម្រេច​ចិត្ត​កាត់​ដើម​អំពិល​បារាំង​ចេញ​ដើម្បី​កែ​លំអរ​សោភ័ណ​ភាព​វត្ត​ស្លែង​នេះ​ ចំណែក​កំណាត់​ឈើ​ដែល​កាត់​ហើយ​នៅ​ និង​ទុក​សម្រាប់​កែ​ច្នៃ​ជា​តុព្រះសង្ឃ​គង់​ឆាន់​ ៕​

ks3

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.