ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​កុង​​ត្រូល​​ជជុះ​​ច្រើន​រាប់​មិន​អស់​ កាក់​​រថ​​យន្ត​​ កាក់​​កា​​ឡេ​​ថង​​ ជំរិត​​ទារ​​លុយ​​ នៅ​ស្រុក​សណ្តាន់

ខេត្ត​កំពង់​ធំ​៖​ បញ្ហា​កុង​ត្រូល​ជជុះ​នៅ​ក្នុង​ស្រុក​សណ្តាន់​ បាន​កក្រើក​សារ​ជា​ថ្មី​ បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​ក្តៅ​ ក្រហាយ​ យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញា​ធរ​ស្រុក​សណ្តាន់​ ដែល​ពុំ​មាន​វិធាន​ការ​ បង្រ្កាប​កុងត្រូល​ជជុះ​ បែរ​ជា​ទុក​ឲ្យ​រីក​ដុះដាល​ ដូច​ផ្សិត​នៅ​តាម​ដងផ្លូវ​ ដើរ​កាក់​រថ​យន្ត​ កា​ឡេថ​ង​ដឹក​ឈើ​តិច​តួច​ប្រើប្រាស់​ របស់​ប្រជា​ពល​រដ្ឋ​ និង​ក្រុម​ហ៊ុន​​ ជំរិត​ទារ​លុយ​ ដោយ​មិន​មាន​ការ​ខ្លាច​ញញើត​ច្បាប់​ ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ ទៅ​លើ​លោក​ អ៊ួង​ ម៉ា​លី​ អធិការ​ស្រុក​សណ្តាន់​ ថាអ​សមត្ថ​ភាព​។

ប្រភព​ព័ត៌មាន​ច្បាស់​ការ​ ពី​ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ ជា​រៀង​រាល់​ថ្ងៃ​​មាន​​មនុស្ស​​ជា​​ច្រើន​​ ដែល​​អួត​អាង​ថា​ខ្លួន​ជា​ ស្ថាប័ន​នេះ​ ស្ថាប័ន​នោះ​ និង​មាន​អ្នក​ខ្លះក្លែ​​ង​បន្លំ​ធ្វើ​ជា​អង្គការក្រៅ​រដ្ឋា​​ភិបាល​ បាន​នាំ​គ្នា​កាក់​កាឡេថង​ និង​រថ​យន្ត​ដឹក​សិប្បកម្ម​ស្រប​ច្បាប់​ ជំរិត​ទា​លុយ​​ដាក់​ភាគ​ហ៊ុន​ជាមួយ​ ចាប់​ពី​៤០​ម៉ឺន​រៀល​ ទៅ​៦០​ម៉ឺន​រៀល​ក្នុង​មួយ​ស្ថាប័ន​ ក្នុង​មួយ​រថយន្ត​ ចំណែក​ប្រជា​ពល​រដ្ឋ​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ រក​ព្រឹក​ខ្វះ​ល្ងាច​ ត្រូ​វបានក្រុ​មលោ​ត​ឆត្រទាំង​នេះ​ ជំរិត​ទា​រ​លុយ​ចាប់​ពី​១៥ម៉ឺន​ទៅ​២០​ម៉ឺន​រៀល​ក្នុងមួយ​កាឡេថង​ ទង្វើ​ទាំងនេះ​ដែល​ អាជ្ញា​ធរ​បណ្តែត​បណ្តោយ​ ឲ្យ​កើត​ឡើង​នៅ​ក្នុង​ស្រុក​សណ្តាន់​ ប្រៀប​បាន​ទៅ​នឹង​កំពុង​តែ​ហែក​សន្លឹក​ ឆ្នោត​និង​ជា​ការ​បាត់​បង់​ជំនឿ​លើ​ថ្នាក់​ដឹកនាំ​។​

លោកពូ​ម្នាក់​សុំមិ​ន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹង​ថា ​បើ​សកម្មភាព​ដែល​អាជ្ញាធរ​ និង​កម្លាំង​សមត្ថ​កិច្ច​ នៅ​តែ​បណ្តែត​បណ្តោយ​ឲ្យ​មាន​សកម្មភាព​ ប្រដេញ​រថយន្ត​ ប្រដេញ​កា​ឡេ​ថង​ដែល​ដឹក​ផល​អនុ​ផល​ព្រៃឈើ​ ​ទោះ​ជា​ ថ្នាក់​ដឹក​ នាំ​ខំ​ប្រឹង​ប្រែង​ជាង​នេះ​១០​ដង​ទៀត​ ក៏​មិន​អាច​ធ្វើ​ឲ្យប្រ​ជា​ពល​រដ្ឋ​មាន​ភាព​ជឿ​ជាក់​ និង​មាន​ភាព​កក់​​ក្តៅ​បាន​ដែ​រ ដោយ​សារ​តែ​ចាប់​ពី​ ចំនុច​៩៩​ ឃុំ​មាន​រិទ្ធ​ ស្រុក​សណ្តាន់​ ឆ្ពោះម​ក​ដល់​កំពង់​ថ្ម​ ស្រុក​បារាយណ៍​មិន​តិច​ពី​៥០​នាក់​ នោះ​ទេ​ ដែល​តាំង​ខ្លួន​ជា​អ្នក​អ​ភិ​រក្ស​លុយ​ ពី​អ្នក​រក​ស៊ី​ផល​អនុផល​ព្រៃ​ឈើ ​ទោះ​ជា​ក្រុម​ហ៊ុន​បាន​ច្បាប់​អនុ​ញ្ញាតិ​ក៏​ដោយ​ ក៏ក្រុម​ទាំង​នេះនៅ​តែ​ដេញ​កាក់​តាម​ទំ​លាប់​។​

ទង្វើ​ធ្វើ​ឲ្យ​អសកម្ម​ ក្នុង​ការ​ទប់​ស្កាត់​ និង​លុប​បំបាត់​កុង​ត្រូល​ជជុះ​ នៅ​តាម​ដង​ផ្លូវ​នេះ​ ត្រូ​វបាន​មហា​ជន​ជា​ច្រើន​សំ​ណូម​ពរ​ ឲ្យ​ឯក​ឧត្តម​ អភិ​បាល​ខេត្ត​កំពង់​ធំ​ និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត​កំពង់​ធំ​ បញ្ជា​កម្លាំង​ចុះ​ត្រួត​ពិនិត្យ​ និង​ចាត់​វិធានកា​រដាច់​ខាត​ ចំពោះ​ក្រុម​ឈ្លើង​សង្គម​ដែល​តែង​តែ​ជំរិត​ទារ​លុយ​នៅ​តាម​ដង​ផ្លូវ​ ដើម្បី​ជា​ទំនុក​ជឿជា​ក់​របស់​ប្រជា​ពលរ​ដ្ឋ​ ៕

s2s

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.