ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ពល​​រដ្ឋ​​ បិទ​​ផ្លូវ​​ជាតិ​​លេខ​​៦​​ នៅ​ភូ​​មិ​​ព្រែក​​លៀប​ ជិត​​១០​​នាទី​​ ប្រឆាំង​​នឹង​​សមត្ថ​​កិច្ច​​ចម្រុះ​​ ដែល​​ចុះ​​មក​​អនុវត្ត​ ​សាល​​ដី​​កា

ភ្នំពេញ​៖​ ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង​១០​គ្រួសារ​ រស់​នៅភូ​មិ​ព្រែក​លៀប​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយ​ចង្វា​ បាន​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៦​ ដើម្បី​ប្រឆាំង​ជា​មួយ​សមត្ថ​កិច្ច​ចម្រុះ​
ដែល​ចុះ​ទៅ​អនុវត្ត​សាល​ដី​កា​ កាល​ពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០​១៦​ ។​

ប្រភព​ព័ត៌​មាន​ពី​ប្រជា​ពលរ​​ដ្ឋបាន​ឲ្យ​ដឹងថា​  ការ​បិទ​ផ្លូ​វជាតិ​លេខ​៦​នេះ ​គឺធ្វើ​ឡើង​ប្រឆាំង​នឹង​សមត្ថ​កិច្ច​ចម្រុះ​ ដែល​ចុះ​មក​អនុវត្ត​សាល​ដី​កា​លេខ​ ១៦៣៣​ គ​ ចុះ​ថ្ងៃ​ទី១៣​ ខែ​កញ្ញា​ ឆ្នាំ​២០​១៦​ ដែល​សម្រេច​ប្រគល់​ដី​ទំហំ​ ២​,៥០​ម៉ែត្រ​គុណ​៥២ម៉ែត្រ​ ទៅ​ឲ្យ​ឈ្មោះ​ មាស​ ឆុន​ និង​ភរិយា​ អ្នក​ស្រី​ លីន​ ថាវី​ ដើម្បី​កាន់​កាប់​ជា​កម្ម​សិទ្ធិ​។​

ប្រភព​បាន​អះអាង​ថា​ ដី​ទំហំ​នេះ​ ពី​ដើម​ឡើយ​ជា​ដី​ ដែល​ពួក​គាត់​ធ្វើ​ដំណើ​រជា​យូរ​មក​ហើយ​។​

ចៅ​សង្កាត់​ព្រែក​លៀប​បាន​ឲ្យ​ដឹង​ថា​ ដី​ទំហំ​នេះ​ជា​ដី​របស់​ឈ្មោះ ​មាស​ ឆុន​ ជា​មន្ត្រី​យោធា​ និង​ជា​ថៅកែ​ហាង​ បឹង​សំរោ​ង​ ដែល​បាន​បាក់​ស្រុត​កាល​ពី​លើក​មុន​ ដែល​បាន​អនុ​ញ្ញាត​ ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ជា​យូរ​ណាស់​មក​ហើយ​  តែ​ក្រោយ​មក​ពេល​សង្កាត់​ធ្វើ​ផ្លូ​វថ្មី​ឲ្យ​ធ្វើដំណើរ​  ប្រជា​ពលរដ្ឋ​ក៏នាំគ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវថ្មី​ ដោយ​បោះប​ង់​ផ្លូវ​ចាស់​ដែល​ជា​ដី​កម្ម​សិទ្ធិ​របស់​លោក​ មាស​ ឆុន​ ។​

លោក​ចៅ​សង្កាត់​បន្ត​ថា​ ក្រោយ​មក​លោក​ មាស​ ឆុន​ បាន​ស្នើ​ទៅ​តុលាការ​ដើម្បី​សុំ​កាន់​កាប់​ដី​របស់​ខ្លួន​វិញ​  ព្រោះ​ប្រជា​ពលរដ្ឋ​មាន​ផ្លូវ​ធ្វើដំណើរហើ​យ​  ទើប​តុលាការ​សម្រេច​ចេញ​សាល​ដីកា​ សម្រេច​ឲ្យ​កាន់​កាប់​ស្រប​ច្បាប់​វិញ ​។

ទោះបី​យ៉ាង​ណា​ការ​បិទ​ផ្លូវ​នេះ​ ធ្វើ​ឡើង​ប្រមាណ​ជា​ជិត​១០​នាទី​ប៉ុណ្ណោះ ​បន្ទាប់​ពី​អាជ្ញាធរ​សង្កាត់​ និង​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ បាន​ធ្វើ​ការ​សម្រប​សម្រួល​ជា​មួយ​ប្រជា​ពលរដ្ឋ​ ដោយ​ពន្យល់​ប្រជា​ពល​រដ្ឋ​ថា​ ការ​បិទ​ផ្លូវ​នេះ​គឺ​ខុស​ច្បាប់​ ម្យ៉ាង​វិញ​ទៀត​ធ្វើ​ឲ្យ​ប៉ះពា​ល់​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ របស់​ប្រជា​ពល​រដ្ឋ​ទៀត​ផង​៕

3793be42-2281-4879-a4f4-8c10bbac4de1-500x308b9754764-ada2-4e0b-af66-34bbdd5fd9e5-500x308

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.