កីឡា៖ សហព័ន្ធបាល់ទាត់អឺរ៉ុប ហៅកាត់ថា UEFA បានប្រកាសឈ្មោះបេក្ខភាព៤០នាក់ ដែលអាចជាប់ក្នុងក្រុមល្អបំផុតប្រចាំឆ្នាំ២០១៦ នៅប្រទេសស្វីស ។
ក្រុមល្អបំផុតរបស់ UEFA កាលឆ្នាំ២០១៥ មានខ្សែបម្រើ Riyad Mahrez របស់ក្រុមម្ចាស់ការពារតំណែងជើងឯកអង់គ្លេស Leicester City ក៏បានជាប់ឈ្មោះក្នុងបញ្ជីនេះដែរ ខណៈដែលអតីតមិត្តរួមក្រុមរបស់គេ N’Golo Kante ដែលបច្ចុប្បន្ន ទៅលេងឲ្យក្រុមតោខៀវ Chelsea ក៏ជាប់ដូចគ្នា។ ប៉ុន្តែសម្រាប់ខ្សែប្រយុទ្ធ Jamie Vardy របស់ក្រុមកញ្ជ្រោងខៀវ ពុំបានជាប់ឈ្មោះក្នុងបញ្ជីនេះទេ ទោះបីរដូវកាលមុន រូបគេស៊ុត២៤គ្រាប់នៅ Premier League ជួយ Leicester លើកពានក៏ដោយ៕